តម្លៃរូបិយប័ណ្ណ

តម្លៃរូបិយប័ណ្ណអាស៊ីមួយចំនួនធ្លាក់ចុះក្រោយលោក ត្រាំ ប្រកាសអត្រាពន្ធបដិការថ្មី


តម្លៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាម៉េរិក ខណៈផ្សារហ៊ុនរបស់ប្រទេសទាំងពីរហាក់មិនសូវប្រែប្រួលខ្លាំងនោះទេ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសអត្រាពន្ធបដិការថ្មីលើប្រទេសទាំងពីរ ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះតទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
តម្លៃរូបិយប័ណ្ណ
ដោយ

តម្លៃរូបិយប័ណ្ណរបស់ជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះរំពេចបើធៀបនឹងប្រាក់ដុល្លារកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់សម្ពន្ធមិត្តរបស់អាម៉េរិកទាំងពីរនេះ ដើម្បីជូនដំណឹងពីអត្រាពន្ធបដិការថ្មី ដែលត្រូវអនុវត្តលើទំនិញរបស់ប្រទេសទាំងពីរ។ លុយយ៉េនរបស់ជប៉ុន បានធ្លាក់ចុះ០,៥% ធៀបនឹងប្រាក់ដុល្លារ ដោយមួយដុល្លារប្ដូរបាន១៤៦យ៉េន ខណៈលុយវ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះប្រហែល១% ធៀបនឹងប្រាក់ដុល្លារ។

ជាមួយគ្នានេះ ទីផ្សារភាគហ៊ុនរបស់ប្រទេសទាំងពីរមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ក្នុងនោះសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុន បានធ្លាក់ចុះ០,១១%, ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង KOSPI បានកើនឡើង០,៤០%។

ការប្រែប្រួលតម្លៃរូបិយប័ណ្ណ និងផ្សារហ៊ុនរបស់ជប៉ុន និងកូរ៉េខាងត្បូងនេះ បានកើតឡើងក្រោយលោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរថា ចាប់ពីថ្ងៃទី១ ខែសីហា តទៅ សហរដ្ឋអាម៉េរិកនឹងយកពន្ធគយ២៥% ដូចគ្នា សម្រាប់ការនាំចេញទំនិញរបស់ប្រទេសទាំងពីរទៅកាន់សហរដ្ឋអាម៉េរិក។ តែយ៉ាងណាប្រទេសទាំងពីរនឹងបន្តចរចាជាមួយនឹងលោក ត្រាំ ដើម្បីសុំការបន្ធូរបន្ថយពន្ធថែមទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ព្រមានចាត់វិធានតបតចំពោះអាម៉េរិក ដែលប៉ុនប៉ងកាត់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់

មហាយក្សចិន ដែលបានរក្សាភាពស្ងប់ស្ងាត់អស់មួយរយៈតាំងពីបានជួបចរចាជាបន្តបន្ទាប់ជាមួយរដ្ឋបាលអាម៉េរិក នៅប្រទេសស្វីស និងអង់គ្លេស បានចាប់ផ្តើមដំ…

មេចុងភៅវ័យក្មេងកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯភោជនីយដ្ឋានអន្តរជាតិ MICHELIN STAR KITCHENS

មេចុងភៅធ្វើម្ហូបដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ ឯភោជនីយដ្ឋាន Michelin នៅអឺរ៉ុប និងភោជនីយដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ