វិស័យពាណិជ្ជកម្ម

មុខទំនិញមួយចំនួនរបស់កម្ពុជា ទទួលបានការលើកលែងពន្ធ០% ពីអាម៉េរិក


សហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះអត្រាពន្ធគយបដិការលើទំនិញនាំចូលពីកម្ពុជា មកនៅត្រឹម ១៩% ដែលជាកម្រិតមួយទាបជាងប្រទេសដៃគូប្រកួតប្រជែងមួយចំនួនដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា ស្រីលង្ការ និងបង់ក្លាដែសជាដើម។ យ៉ាងណាមិញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការថ្មី ដែលមេដឹកនាំកម្ពុជា និងអាម៉េរិក ទើបចុះហត្ថលេខាកាលពីពេលថ្មីៗនៅប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក បានសម្រេចយកពន្ធ០% លើមុខទំនិញមួយចំនួននាំចូលពីកម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ជឿជាក់ថា តាមរយៈអត្រាពន្ធបដិការ១៩%ដែលកម្ពុជា ទទួលបាននាពេលកន្លងមក និងអត្រាពន្ធ០% លើទំនិញមួយចំនួននេះ វានឹងធ្វើឱ្យកម្ពុជា មានសក្តានុពលកាន់តែខ្លាំងក្នុងការទាក់ទាញ អ្នកវិនិយោគ និងជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក បានកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលធ្វើជាសាក្សីនៃការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី មេដឹកនាំកម្ពុជា និងអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការថ្មីមួយ ដោយក្នុងនោះ អាម៉េរិក បានលើកលែងពន្ធ០% លើមុខទំនិញមួយចំនួនរបស់កម្ពុជា នាំចូលទៅកាន់ទីផ្សារអាម៉េរិក។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីមុខទំនិញទាំងនេះនោះទេ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការសម្រេចបាននូវលទ្ធផលថ្មីនេះ គឺដោយសារសហរដ្ឋអាម៉េរិក មើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចពាណិជ្ជកម្មល្អជាមួយអាម៉េរិក គោរពតាមវិធានប្រភពដើមកំណើតទំនិញ ក៏ដូចជាការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ច្បាប់អន្តរជាតិ និងការខិតខំប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗជាដើម។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន សុវិជាតិ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នៅតែរក្សាបានភាពល្អប្រសើរគួរឱ្យកត់សម្គាល់មកទល់ពេលនេះ និងទទួលបានការបញ្ជាទិញថ្មីជាបន្តបន្ទាប់។ យ៉ាងណាមិញតាមរយៈការទទួលបានបន្ទាត់ពន្ធ០% លើទំនិញមួយចំនួនពីសហរដ្ឋអាម៉េរិក បន្ថែមទៀតនេះ ឯកឧត្តម ជឿជាក់ថា វានឹងកាន់តែផ្តល់សក្តានុពលខ្ពស់សម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនថ្មីៗ ដើម្បីវិនិយោគលើការផលិតទំនិញទាំងនោះសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

​គួរជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក បានឈានដល់ជាង៩ពាន់៥រយលានដុល្លារកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំជាង៩ពាន់២រយលានដុល្លារកើនឡើងជាង២២% ខណៈការនាំចូលពីអាម៉េរិកមកកម្ពុជាវិញមានទំហំជិត៣រយលានដុល្លារកើនឡើងជិត៤៧%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ឧស្សាហកម្មផលិតយន្តហោះនៅចិន កំពុងរងគ្រោះដោយសារជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក

គម្រោងផលិតយន្តពាណិជ្ជកម្មក្នុងស្រុករបស់ចិន ជាពិសេសយន្តហោះ C919 ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាម៉េរិក ប៊ូអ៊ីង និង …

ប្រសិនបើមានការបើកច្រកព្រំដែនឡើងវិញនៅពេលនេះ តើវាអាចធ្វើឱ្យប៉ះពាល់ដល់ផែនការពង្រីកផលិតកម្មរបស់អ្នកផលិតក្នុងស្រុកយ៉ាងណាដែរ?

ក្រោយយោធាថៃ បិទច្រកព្រំដែនជាមួយកម្ពុជា ទាំងស្រុងជាឯកតោភាគី និងការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ បានជំរុញឱ្យតម្រូវការប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ