អាជីវកម្មមួយចំនួននៅប្របមាត់ទន្លេ

អាជីវកម្មមួយចំនួននៅប្របមាត់ទន្លេក្នុងតំបន់ពាណិជ្ជកម្មកោះនរាត្រូវបានបិទទ្វារបណ្តោះអាសន្ន ដោយសារការកើនឡើងកម្ពស់ទឹកទន្លេ


ផ្នែកខ្លះនៃតំបន់ពាណិជ្ជកម្មកោះនរារបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កំពុងរងការជនលិចដោយសារការកើនឡើងកម្ពស់ទឹកទន្លេ ដែលបានធ្វើឱ្យទីតាំងអាជីវកម្មមួយចំនួននៅប្របមាត់ទន្លេត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ ពាក់ព័ន្ធការជន់លិចផ្នែកខ្លះនេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន OCIC អះអាងថា ពុំបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយការជន់លិចរយៈពេលខ្លីដោយសារការកើនឡើងកម្រិតទឹកទន្លេនេះវារឿងធម្មតាតែប៉ុណ្ណោះ។
អាជីវកម្មមួយចំនួននៅកោះនរា
ដោយ

ជាមួយគ្នានេះអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា បញ្ហាទឹកជំនន់ទឹកភ្លៀងនៅកម្ពុជាពុំទាន់មានស្ថានភាពធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នៅឡើយទេ ហើយការកើនឡើងកម្ពស់ទឹកទន្លេមេគង្គជិតដល់កម្រិតប្រកាសអាសន្ននេះ គឺដោយសារការហូរចាក់ពីប្រទេសក្បែរខាង ដែលកំពុងរងគ្រោះដោយសារបញ្ហានេះដូចគ្នា។

លោក ទូច សំណាង នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃ២,៥០០លានដុល្លារបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ករណីទឹកទន្លេជន់លិចច្រាំងដើរកម្សាន្តនៅតំបន់កោះនរាមិនមានអ្វីធ្ងន់ធ្ងរនោះទេ ដ្បិតការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់នេះត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងមានការគិតយ៉ាងល្អិតល្អន់ពីការរងផលប៉ះពាល់ដោយសារទឹកជំនន់។ បើតាមថ្នាក់ដឹកនាំរូបនេះ ការជន់លិចផ្នែកខ្លះនៅរដូវកម្ពស់ទឹកទន្លេហក់ឡើង គឺជារឿងធម្មតាប៉ុណ្ណោះ ហើយវាក៏ពុំបានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ព្រោះអ្វីៗដែលបានរៀបចំនៅក្នុងតំបន់នេះ គឺតម្រូវតាមស្ថានភាពនីវ៉ូទឹកទន្លេ ហើយទឹកក៏មិនអាចឈានដល់ការជន់លិចតំបន់កោះនរាទាំងមូលនោះដែរ។

ពាក់ព័ន្ធស្ថានភាពទឹកជំនន់នៅកម្ពុជាឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅកម្ពុជាពុំទាន់បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ហើយការកើនឡើងខ្ពស់ទឹកទន្លេមេគង្គ គឺដោយសារទឹកហូរចាក់មកពីប្រទេសឡាវ និងប្រទេសវៀតណាម ដែលជាហេតុធ្វើឱ្យទឹកទន្លេស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះបានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន។ បញ្ហានេះបានធ្វើឱ្យផលដំណាំរបស់ពលរដ្ឋនៅតាមទីទំនាបមួយចំនួនបានរងផលប៉ះពាល់ ប៉ុន្តែពុំទាន់ស្ថិតនៅក្នុងលក្ខណៈគ្រោះហន្តរាយនៅឡើយទេ។ យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់រូបនេះអះអាងថា ជំនន់ទឹកភ្លៀងនៅតំបន់ខ្លះបានចាប់ផ្ដើមស្រកវិញជាបណ្ដើរៗហើយ តែនៅសល់ជំនន់តាមទន្លេ ដែលមានលិចចូលទីវាលមួយចំនួន ខណៈអាជ្ញាធរពាក់ព័ន្ធបានចេញជួយអន្តរាគមន៍ទាន់ពេល និងពុំមានពលរដ្ឋណាម្នាក់រងគ្រោះ ឬបាត់បង់អាយុជីវិតដោយសារតែបញ្ហាទឹកជំនន់នេះនៅឡើយទេ។

បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា មានបណ្ដាខេត្តចំនួន៩បានរងផលប៉ះពាល់ដោយសារបញ្ហាទឹកជំនន់ក្នុងនោះមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះសីហនុ មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។

គួរបញ្ជាក់ថា ទីក្រុងរណបកោះនរារបស់កំពូលមហាដ្ឋីដ៏ល្បីល្បាញលោកអ្នកឧកញ្ញា ពុង ឃាវសែ ដែលស្ថិតនៅខាងកើតកោះពេជ្រត្រត្រូវបានអភិវឌ្ឍន៍លើផ្ទៃដី១២៥ហិកតា ដោយគ្រោងចំណាយថវិកាសរុប២.៥០០លានដុល្លារអាម៉េរិក ហើយទីក្រុងរណបកោះនរានេះអាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅបានរហូតដល់៥ម៉ឺននាក់។ ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងចំណាយថវិកា៥៥០លានដុល្លារ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេល៣ឆ្នាំដំបូង ដោយគេរំពឹងថាអាចចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ២២៥លានដុល្លារក្នុងមួយឆ្នាំៗ៕

None



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេស RCEP ឡើងដល់ជិត២៣ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានទំហំជាង៦ពាន់លានដុល្លារ

ទោះបីជាវិបត្តិសេដ្ឋកិច្ចសកលនៅបន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងក្នុងតំបន់នៅ…

ក្រុមហ៊ុន GPX CAMBODIA បង្ហាញម៉ូតូសេរីថ្មី ម៉ូដែល DZ3 Sport ដែលមានបំពាក់មុខងារកាន់តែពិសេស

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនម៉ូតូ GPX CAMBODIA បានរៀបចំកម្មវីធីបង្ហាញម៉ូតូសេរីថ្មីរបស់ខ្លួន ម៉ូដែល DZ3 Sport នៅទីតាំង GPX Showroom …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ