កម្មវិធី Star Quality គឺលើសពីវគ្គបណ្តុះបណ្ដាលធម្មតា ពោលគឺកម្មវិធីនេះនឹងផ្តល់ឱកាសពិសេសដល់អ្នកមានទេពកោសល្យខាង Bartender ក្នុងស្រុកដោយមានវគ្គប្រកួតប្រជែងដើម្បីឈ្នះ និងទទួលបានឱកាសទៅបង្ហាញជំនាញរបស់ខ្លួននៅលើឆាកអន្តរជាតិ។ អ្នកជំនាញក្រឡុកស្រាចំនួន ១០ រូបនៅកម្ពុជានឹងត្រូវបានជ្រើសរើសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាខែកក្កដាខាងមុខនេះ ហើយនឹងត្រូវប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាខែសីហា។ ជើងឯកអ្នកក្រឡុកស្រា ១ រូបនឹងក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធីខ្នាតអន្តរជាតិ Star Quality នៅទីក្រុង Amsterdam ដែលជាទីកន្លែងកំណើតរបស់ស្រាបៀរ Heineken®។
កាលពីខែមុននេះ Bartender ៨០ រូប និងដៃគូសហការចំនួន ១៣ ហាងបានទទួលការបង្ហាត់បង្រៀនវគ្គដំបូងពីរបៀបនៃការចាក់ស្រាដោយលោក Wayne Wong ដែលជា Commercial Quality Lead ពីក្រុមហ៊ុនហ៊ិននីគែនប្រចាំនៅប្រទេសម៉ាឡេស៊ី។ វគ្គបណ្តុះបណ្ដាលនេះនឹងមានជាបន្តបន្ទាប់ទៅដល់ដៃគូសហការសរុបចំនួន ១០០ ហាងដើម្បីជួយបង្កើនសេវាកម្មរបស់ពួកគាត់ឱ្យកាន់តែល្អ។
លោក Sergio Avalos Aldana នាយកផ្នែកលក់បាននិយាយថា៖ «កម្មវិធី Star Quality មិនត្រឹមតែបង្កើនជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាបើកឱកាសឱ្យ Bartender នៅប្រទេសកម្ពុជាទៅប្រឡូកក្នុងឆាកអន្តរជាតិដែលជួយលើកកម្ពស់វិស័យម្ហូបអាហារ-ភេសជ្ជៈ និងវិស័យបដិសណ្ឋារកិច្ចក្នុងស្រុក»។ លោកបានបន្តទៀតថា៖ '«ការចាក់ស្រាបៀរ Heineken® ឱ្យបានល្អឥតខ្ចោះគឺជាទម្រង់សិល្បៈមួយដែលទាមទារភាពជាក់លាក់ ហើយការរក្សាគុណភាពស្រាបៀរឱ្យល្អគ្រប់កែវក៏ជាសិល្បៈមួយទៀតដែរ។ ជាមួយកម្មវិធី Star Quality នេះ អតិថិជនរបស់យើងទាំងអស់ នឹងអាចរីករាយជាមួយនឹងគុណភាពដើមដូចៗគ្នារាល់ពេលកុម្ម៉ង់ស្រាបៀរ Heineken® »។
គុណភាព Star Quality ជាចំណុចស្នូលនៃការផលិតស្រាបៀរជាង ១៥០ ឆ្នាំរបស់យើង
ការលើកស្ទួយជំនាញ Bartender គឺជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន ដែល Heineken® អាចពង្រឹងគោលដៅចម្បងរបស់ខ្លួនបាន ពោលគឺការផ្តល់នូវគុណភាពដ៏ឥតខ្ចោះនូវរាល់ការចាក់ស្រាបៀរ Heineken® ។ នេះជារូបមន្តដែលត្រូវបានអនុវត្តនៅជាង ១៩២ ប្រទេសអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។
លោក Willem van Waesberghe ដែលជា Global Master Brewer នៅ Heineken® បាននិយាយថា៖ «ស្រាបៀរហ៊ិននីគែនមានរសជាតិឆ្ងាញ់ស្រស់ស្រាយ និងឆ្ងាញ់ដូចគ្នានៅគ្រប់កន្លែងទូទាំងពិភពលោក ហើយពេលខ្លះវាអាចធ្វើឱ្យអតិថិជនរបស់យើងមិនបានចាប់អារម្មណ៍នូវរសជាតិដដែលនោះដែរ ។ នេះបានមកពីការផលិតពោរពេញដោយគុណភាពរបស់យើង លាយឡំជាមួយវិទ្យាសាស្រ្តដែលរួមមានជំហានផលិតចំនួន ៥ មានដូចជា ការប្រើប្រាស់ដំបែប្រភេទ A របស់ Heineken® ការប្រើប្រាស់ស្រូវសាលីសុទ្ធ ការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ១០០% ការផ្អាប់ដំបែនិងអាល់កុលក្នុងធុងស្តុករាងផ្តេក រួមទាំងការខិតខំផលិតរបស់អ្នកផលិត Star Brewers របស់យើង។ ចំណុចទាំង ៥ នេះហើយដែលអាចផ្តល់ជូនអតិថិជនយើងនូវការជាប់ចិត្តតាំងពីមួយតំណក់ដំបូងដ៏ស្រស់ស្រាយ។
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ ហ៊ិននីគែន ខេមបូឌា មានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាមួយនឹងគោលបំណងក្នុងការធ្វើឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើប នៅភ្នំពេញ ក្រុមហ៊ុន ហ៊ិននីគែន ខេបូឌា បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង ៧០០នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង ១២0,000ទៀត ទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេបូឌា មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសា ដោយទំនួលខុសត្រូវ។ ហ៊ិននីគែន ខេបូឌា ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក។
*ប្រភព: 2022 internal sales, 2020 Steward Economic Impact Study – 19’ data, gov’t data