Advertisement
Advertisement
Advertisement
សេដ្ឋកិច្ចថៃថមថយកំណើន

ធនាគារពិភពលោកព្រមានថា កំណើនសេដ្ឋកិច្ចថៃនឹងបន្ដថយចុះនៅក្រោម៣% នៅឆ្នាំនេះ និងឆ្នាំក្រោយ


ធនាគារពិភពលោក នាពេលថ្មីៗនេះ បានព្រមានថា កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសថៃ នៅឆ្នាំនេះ និងឆ្នាំក្រោយ នឹងជួបប្រទះបញ្ហា ហើយបន្តធ្លាក់ចុះមកនៅក្រោម៣% ប្រសិនបើមិនមានការបង្កើននូវកំណើននៃការវិនិយោគសំខាន់ៗ និងផលិតភាពការងារទេនោះ។ ការអះអាងរបស់ធនាគារពិភពលោកនេះ គឺធ្វើឡើងក្រោយពេលដែលកំណើនសេដ្ឋកិច្ចថៃ កាលពីឆ្នាំ២០១៩ ត្រូវបានប៉ាន់ប្រមាណថាមានការថមថយសន្ទុះខ្លាំង មកនៅត្រឹម២,៥% ប៉ុណ្ណោះ ដែលធ្លាក់ចុះពី ៤,១% កាលពីឆ្នាំ២០១៨។
ទិដ្ឋភាពបង្ហាញ​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅទីក្រុង​បាងកក ប្រទេសថៃ។ រូបភាព៖ Pixabay
ដោយ
Advertisement

កំណើនយឺត​នាពេល​ថ្មីៗនេះ បាន​បង្ហាញពី​ឧបសគ្គ​រចនាសម្ព័ន្ធ​រយៈពេលវែង ដោយមាន​កំណើននៃ​ការវិនិយោគថយចុះ និង​ផលិតភាពការងារ​មានទាប។ នេះបើតាម​របាយការណ៍​ឃ្លាំមើល​សេដ្ឋកិច្ច​ថៃ របស់ធនាគារពិភពលោក ដែលបាន​ចេញផ្សាយនាពេល​ថ្មីៗនេះ។

កំណើន​ផលិតភាពការងារ បានធ្លាក់ចុះមកនៅ​១,៣% អំឡុង​ឆ្នាំ២០១០ ដល់២០១៦ ធ្លាក់ចុះពី ៣,៦% កាលពីអំឡុង​ឆ្នាំ១៩៩៩ ដល់២០០៧។ ការវិនិយោគឯកជន​បាន​ថយចុះពី​៣០% នៃផលិតផលក្នុងស្រុក​សរុប​ ក្នុងឆ្នាំ១៩៩៧ មកនៅ​ត្រឹម​១៥% ប៉ុណ្ណោះ​ក្នុងឆ្នាំ២០១៨ ខណៈដែល​ការវិនិយោគផ្ទាល់ពីបរទេស ក៏បាន​ថយចុះដែរ និងបាន​ធ្វើឲ្យ​រាំងស្ទះដល់​គម្រោងទាក់ទង​នឹង​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងកើត​របស់ថៃផងដែរ។ 

រាជរដ្ឋាភិបាល​ថៃ បានខិតខំ​បង្កើន​ការវិនិយោគ​ពីទីភ្នាក់ងារ និងសហគ្រាសរដ្ឋ ពិសេស​លើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ ក្នុងគោលដៅ សង្ឃឹមថា នឹងជំរុញឲ្យមានការរីកលូតលាស់​នៃការវិនិយោគ​ធ្វើឲ្យប្រសើរឡើង​នូវផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច​ប្រកបដោយចីរភាព។

របាយការណ៍បង្ហាញថា សេដ្ឋកិច្ចថៃ បាន​កើនកើនឡើង​ដល់ ២,៥% សម្រាប់​រយៈពេល​ពីខែមករា ដល់ខែ​កញ្ញាឆ្នាំ២០១៩ ដែលត្រូវបានរាំងស្ទះ​ដោយការធ្លាក់ចុះនៃ​ការនាំចេញ បណ្ដាលមកពី​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ចសកល និងភាពតានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន ព្រមជាមួយនឹង​ការកើនឡើង​នៃបំណុល​គ្រួសារ នៅលើ​ការប្រើប្រាស់​ក្នុងស្រុក និងភាព​ចុះផ្សាយ​នៃការវិនិយោគ​បន្ទាប់ពី ការពន្យារពេល​ប៉ុន្មានខែ ក្នុងការ​នៃការ​ដាក់ចេញ​នូវកញ្ចប់ថវិកា​ចំណាយ​ប្រចាំឆ្នាំ សម្រាប់ឆ្នាំ​សារពើពន្ធ ២០២០ របស់រដ្ឋាភិបាល។

សេដ្ឋកិច្ច​វិទូ​ប្រចាំ​ធនាគារ​ពិភពលោក​នៅប្រទេសថៃ បាន​លើកឡើងថា ដើម្បីក្លាយជា​ប្រទេស​ចំណូល​ខ្ពស់​នៅឆ្នាំ២០៣៧ ប្រទេសថៃ ត្រូវការ​កំណើនចីរភាព​រយៈពេល​វែង គឺកំណើន​លើ​៥% ដែល​តម្រូវឲ្យមាន​កំណើន​ផលិតភាព ៣% និង​ការវិនិយោគ​ត្រូវតែមាន​៤០% នៃផលិតផល​ក្នុងស្រុកសរុប។

ធនាគារពិភពលោក បានផ្ដល់អនុសាសន៍ថា ដើម្បី​ការធ្វើឲ្យមាន​កំណើន​ផលិតភាពខ្ពស់ជាងមុន គឺត្រូវ​ដកចេញ​នូវឧបសគ្គ ដែលរារាំង​ដល់ក្រុមហ៊ុន​ថ្មីៗ ជាពិសេស ក្រុមហ៊ុនបរទេស និងអ្នកជំនាញ ពីការ​ចូល​ក្នុងទីផ្សារ​ប្រទេសថៃ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធកៅស៊ូវៀតណាមនឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជាឲ្យបានដល់ ៦,៥ ម៉ឺនហិកតា នៅឆ្នាំ២០២០

ព័ត៌មាន
សហព័ន្ធកៅស៊ូវៀតណាម បានអះអាងថា នៅឆ្នាំ២០២០នេះសហព័ន្ធនេះ នឹងធ្វើការពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជា ឲ្យបានដល់៦,៥ ម៉ឺនហិកតា សម្រាប់ធ្វើ...

ថៃរំពឹងកិច្ចព្រមព្រៀង RCEP នឹងអាចចុះហត្ថលេខានៅពាក់កណ្ដាលឆ្នាំនេះ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ គ្រោងនឹងស្នើការយល់ព្រមពីសំណាក់គណៈរដ្ឋមន្ត្រីថៃ នៃការចូលលរួមក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ