រដ្ឋបង្កើតគណៈកម្មការ

រដ្ឋាភិបាលបង្កើតគណៈកម្មការមួយ ដើម្បីពង្រឹងសុវត្ថិភាពសន្តិសុខ និងធានានិរន្តរភាពលើការអភិវឌ្ឍន៍អាកាសយានដ្ឋាន


រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អនិងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋានមូលដ្ឋាននិងអន្តរជាតិ ដើម្បីធានាពង្រឹងសុវត្ថិភាពសន្តិសុខ និងធានានិរន្តរភាពនៃការអភិវឌ្ឍអាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិនៅកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៧ សីហា ហើយត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ សីហា។
រដ្ឋបង្កើតគណៈកម្មការ
ដោយ

គណៈកម្មការដែលមានរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានជាប្រធាននេះ មានតួនាទី និងភារកិច្ចជាសេនាធិការរបស់រាជរដ្ឋាភិបាល និងពិនិត្យផ្តល់យោបល់លើផែនការវិនិយោគសាងសង់កែលម្អអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ រួមមានត្រួតពិនិត្យតាមដានលើការសាងសង់បន្ថែម លក្ខណៈបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបច្ចេកទេស បម្រើឱ្យប្រតិបត្តិការអាកាសយានដ្ឋាន និងចរចាជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានលើសុពលភាពនៃកិច្ចព្រមព្រៀងវិនិយោគ ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ ការទូទាត់សំណង ឬការកែសម្រួលផែនការវិនិយោគតាមការណែនាំរបស់រាជរដ្ឋាភិបាល។

គណៈកម្មការនេះ ក៏មានភារកិច្ចតាមដាន ត្រួតពិនិត្យ និងតម្រង់ទិសលើការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិនៅកម្ពុជា និងសិក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀងវិនិយោគអាកាសយានដ្ឋានទាំងអស់ ដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនវិនិយោគពាក់ព័ន្ធ ព្រមទាំងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធលើការសាងសង់កែលម្អ និងអភិវឌ្ឍន៍អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខាផងដែរ។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គណៈកម្មការនេះ ក៏មានតួនាទីត្រួតពិនិត្យបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ ដើម្បីទទួលបានទិន្នន័យវិនិយោគ និងកំណត់ឱ្យបានត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុ ព្រមទាំងការគណនាអត្រាចំណូលរបស់ក្រុមហ៊ុន ស្របតាមកិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងពិនិត្យតាមដានកិច្ចប្រតិបត្តិការអាជីវកម្មអាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិផងដែរ៕

អត្ថបទ៖ បូ ដូឡា, រូបភាព ឯកសារ

None



អត្ថបទបន្ទាប់


លោក តូ ឡឹម រៀបចំមនុស្សនៅជុំវិញខ្លួនសុទ្ធតែមកពីស្ថាប័នសន្តិសុខ ដើម្បីពង្រឹងអំណាច

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) បានបង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងមន្ត្រីសំខាន់ៗក្នុងបំណងធ្វើឱ្យរដ្ឋាភិ…

តើមានកត្តាអ្វីជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ?

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត«ក្រុងកំពង់សោម»នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ចេញពីស្រុកព្រៃនប់ខេត្តព្រះសីហនុ ខណៈទីតាំងរដ្ឋបាលនៃក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ