ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ

មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅថៃដំបូងគេបានបើកដំណើរការហើយ


មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំនៅទីក្រុងបាងកកប្រទេសថៃ បានបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែឧសភានេះ។ នេះអាចរាប់ចាត់ទុកថាជាមជ្ឈមណ្ឌលក្រុមប្រឹក្សាសភាជំរុញធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានបង្កើតឡើងនៅក្រៅប្រទេស។
មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅថៃដំបូងគេបានបើកដំណើរការហើយ
ដោយ

មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​នេះ មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជំរុញ​ផ្សព្វផ្សាយ​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ព្រមទាំង​ផ្លាស់​ប្តូរ​ព័ត៌មាន និង ចំណេះដឹង​ផ្សេង​ៗ ក្នុង​ការ​ធ្វើ​ជំនួញ វិនិយោគ និង ការ​លើកកម្ពស់​គុណភាព​ទំនិញ​-​សេវាកម្ម ការ​ជំរុញ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទីផ្សារ ព្រមទាំង​ការ​សម្របសម្រួល ចរចា​ជាមួយ​ស្ថាប័នរដ្ឋ​ទាំង​ក្នុង​ប្រទេស​ថៃ និង កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ​របស់​សមាជិក​។

ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​មាន​ប្រសាសន៍​ថា វត្តមាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ប្រចាំ​ប្រទេស​ថៃ គឺជា​ការ​បើក​ទំព័រ​សករាជ​ថ្មី សម្រាប់ ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ថៃ ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ នៅ​រយៈពេល​ជាង ១​ឆ្នាំ​កន្លង​មកនេះ​។

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារ

ឯកឧត្តម អ៊ូ​ក សោ​ភ័​ណ្ឌ បាន​បន្ត​ថា នេះ​គឺ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ទល់​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ សំដៅ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ឡើង​វិញ តាម​រយៈ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣ ការ​បង្កើត និង ចូលរួម​ប្លុក​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចេញ ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ និង​កំណែទម្រង់​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ថៃ សម្រេច​បាន​ជាង ៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ រអិល​ធ្លាក់​ចុះ​២៣% ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ធ្លាប់​មាន​ដល់​ទៅ​ជាង ៩​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​តួលេខ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​ខេ​ម​បូ​ណូ​មី​ស​ទទួល​បាន​នៅ​ថ្ងៃ​ទី ០៣ ខែកុម្ភៈ​។ ការ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ មានការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា ដោយសារ​តែ​រង​នូវ​ឥ​ទ្ធ​ពល​អាក្រក់​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ដែល​កំពុង​បន្ដ​យាយី​ពិភពលោក​នៅឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនសម្រុកនាំចេញរថយន្ដទៅវៀតណាមហក់ឡើងជិត ៥០០% នៅ៤ខែឆ្នាំ២០២១

ព័ត៌មាន
ម៉ាករថយន្ដរបស់ចិនល្បីៗកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើងពីអ្នកប្រើប្រាស់នៅក្នុងវៀតណាមសព្វថ្ងៃនេះ ជាក់ស្ដែងគ្រាន់តែនៅរយៈពេល ៤ខែដំបូងដើម…

អ៊ីស្រាអែលនិងហាម៉ាសព្រមព្រៀងគ្នាលើបទឈប់បាញ់ បិទបញ្ចប់ជម្លោះនៅហ្កាហ្សា

ព័ត៌មាន
អ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នាដ៏ក្តៅគគុកអស់ពេល១១ថ្ងៃមកនេះ។ បទឈ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ