ជួញដូរភាគហ៊ុន

តើមានកត្តាអ្វីជំរុញមេផ្សារហ៊ុនរំពឹងតម្លៃជួញដូរភាគហ៊ុននៅកម្ពុជា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០២៥នេះ?


ទោះបីនៅក្នុងឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា មិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក ពោលគឺទាំងទំហំជួញដូរ និងតម្លៃភាគហ៊ុនមានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ប៉ុន្តែថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងរំពឹងខ្ពស់ថា តម្លៃនៃការជួញដូរភាគហ៊ុននៅកម្ពុជា ក្នុងឆ្នាំ២០២៥ នេះនឹងកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២៤។ តើមានកត្តាអ្វីជំរុញមេផ្សារហ៊ុនរំពឹងតម្លៃជួញដូរភាគហ៊ុននៅកម្ពុជា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០២៥នេះ?
ជួញដូរភាគហ៊ុន
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ និងជឿជាក់ថា វិស័យមូលបត្រកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ នឹងមានការរីកចម្រើនថែមមួយកម្រិតទៀត ដោយរំពឹងថា តម្លៃជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅក្នុងឆ្នាំ២០២៥ នេះ នឹងមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ពោលគឺនឹងកើនដល់ប្រមាណ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ និងរំពឹងទទួលបានគណនីជួញដូរថ្មីប្រមាណ១ម៉ឺន៥ពាន់គណនីបន្ថែមទៀតនៅឆ្នាំនេះ។ ការបង្ហាញក្តីរំពឹងបែបនេះរបស់ឯកឧត្តម ហុង សុហួរ ក៏ដោយសារមើលឃើញពីស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បាននឹងកំពុងត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញ។

​ជាមួយគ្នានេះថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា រូបនេះ រំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៣ក្រុមហ៊ុនបន្ថែមទៀតសម្រាប់ការបោះផ្សារលក់ភាគហ៊ុន បន្ទាប់ពីក្រុមហ៊ុនទាំងនេះ​បានពន្យាពេលចុះបញ្ជីកាលពីឆ្នាំមុន។ តាមរយៈការចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនេះ ឯកឧត្តម រំពឹងថា វានឹងជាកត្តាលីករមួយក្នុងការជំរុញទំហំជួញដូរភាគហ៊ុន និងអាចទាក់ទាញវិនិយោគិនបន្ថែមទៀតផងដែរ។

​គួជម្រាបថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ទំហំជួយដូរភាគហ៊ុននៅកម្ពុជា មានទំនោរធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺការជួញដូរជាមធ្យមមានក្នុងរង្វង់១៥ម៉ឺនដុល្លារក្នុង១ថ្ងៃ បានធ្លាក់ចុះប្រមាណជិត៥០% បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២៣។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕




អត្ថបទបន្ទាប់


តើកសិករធ្វើស្រែគួរដល់ពេលផ្លាស់ប្តូរពូជស្រូវ OM របស់វៀតណាម មកប្រើពូជក្នុងស្រុក ឬយ៉ាងណា?

ក្រុមកសិករ ដែលធ្វើស្រែដោយប្រើប្រាស់ពូជស្រូវ OM ដែលជាពូជស្រូវនាំចូលពីប្រទេសវៀតណាម នៅឆ្នាំនេះ កំពុងជួបបញ្ហាទីផ្សារ និងតម្លៃស្រូវមានការធ្លាក់…

តើកំណើននាំចូលដែក និងដែកថែបជិត៧០% នៅឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា ឬយ៉ាងណា?

វិស័យសំណង់អាចចាត់ទុកជាអនុវិស័យមួយ ដែលបានរងផលប៉ះពាល់ខ្លាំងពីធ្លាក់ចុះសេដ្ឋកិច្ចជាសកល ជាពិសេសក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ