យោងតាមប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៧ វិច្ឆិកា ដោយស្ថានទូតស៊ុយអែត ប្រចាំនៅភ្នំពេញ រដ្ឋាភិបាលស៊ុយអែត មិនបានផ្ដល់ហេតុផលច្បាស់លាស់អំពីការសម្រេចចិត្តបិទស្ថានទូតប្រចាំក្រុងភ្នំពេញនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ការផ្លាស់ប្ដូរនេះជាផ្នែកមួយនៃការកែសម្រួលជាបន្តបន្ទាប់របស់ក្រសួងការបរទេសស៊ុយអែត ។
ប្រកាសព័ត៌មានដដែល បន្តថា ប្រទេសស៊ុយអែតមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយទំនាក់ទំនងទាំងនេះ នឹងបន្តនៅក្រោមវិធីថ្មី ។
បន្ទាប់ពីស្ថានទូតបិទទៅ ក្រសួងការបរទេសស៊ុយអែតនឹងលែងមានបុគ្គលិកបម្រើការងារនៅក្នុងប្រទេសកម្ពុជាទៀតហើយ ចំណែកឯកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នឹងអនុវត្តជាបន្តដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ខ្លួន ហៅកាត់ថា Sida ។
ប្រទេសស៊ុយអែត ដែលជាប្រទេសធំជាងគេបំផុតទី៣ នៅក្នុងសហភាពអឺរ៉ុប និងធំជាងគេបំផុតទី៥ នៅក្នុងទ្វីបអឺរ៉ុប បើគិតពីទំហំផ្ទៃដី ៕