តៃវ៉ាន់យកពាណិជ្ជកម្ម

តៃវ៉ាន់គ្រោងប្រើយុទ្ធសាស្រ្តយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្វើជាខែល ដើម្បីប្រឆាំងឥទ្ធិពលចិន


ស្របពេលដែលទំនាក់ទំនងការទូតរវាងតៃវ៉ាន់នឹងប្រទេសនានាកាន់តែមានតិចទៅៗនោះ អាជ្ញាធរកោះតៃវ៉ាន់កំពុងប្រើយុទ្ធសាស្រ្តយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្វើជាជញ្ជាំងការពារគោលនយោបាយឯករាជ្យរបស់ខ្លួន។ ទោះស្ថិតនៅក្រោមដង្គៀបនៃការគម្រាមកំហែងយ៉ាងណាក្តី ក៏តៃវ៉ាន់មិនញញើតនឹងមហាយក្សចិនឡើយ ដោយសារតែខ្លួនបានចាក់គ្រឹះខាងពាណិជ្ជកម្មយ៉ាងរឹងមាំជាមួយមហាអំណាចផ្សេងៗ។
តៃវ៉ាន់យកពាណិជ្ជកម្ម
ដោយ

កោះតៃវ៉ាន់គ្រោងប្រើយុទ្ធសាស្ត្រយកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា ធ្វើជាខែលការពារគោលនយោបាយឯករាជ្យពីទីក្រុងប៉េកាំង ខណៈដែលកោះនេះ កំពុងចាក់គ្រឹះពាណិជ្ជកម្មយ៉ាងរឹងមាំជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា និងកំពុងចរចាពង្រីកពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗទៀត។ ជុំវិញយុទ្ធសាស្ត្រនេះលោក ចន ដេង (John Deng)ប្រធានការិយាល័យពាណិជ្ជកម្មកោះតៃវ៉ាន់ជឿជាក់ថា តៃវ៉ាន់អាចនឹងយកឈ្នះលើភាពស្ទាក់ស្ទើររបស់ប្រទេសនានា ហើយបើកចំហក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពិភាក្សាពាណិជ្ជកម្មជាមួយកោះនេះ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Nikkei លោក ចន ដេង បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលតៃវ៉ាន់កំពុងមានក្នុងដៃ នឹងជួយពង្រឹងស្ថានភាពផ្លូវច្បាប់អន្តរជាតិ និងគាំទ្រដល់បំណងប្រាថ្នារបស់តៃវ៉ាន់ក្នុងការរក្សាភាពជាដៃគូសកម្មនៅលើពិភពលោក។ លោកបានបន្តថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ ក៏បង្ហាញពីសមត្ថភាពរបស់តៃវ៉ាន់ក្នុងការប្តេជ្ញាចិត្តបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសផ្សេងទៀត ដើម្បីរក្សាភាពរឹងមាំខាងផ្លូវច្បាប់របស់តៃវ៉ាន់ផងដែរ។

សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនវានឹងជួយពង្រឹងសន្តិសុខរបស់តៃវ៉ាន់ និងរួមចំណែកជួយរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលមនុស្សជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមទាំង G7 ប្រាថ្នាចង់បាន។

ក្រៅពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចធំៗ នៅក្នុងក្របខណ្ឌនៃការវិនិយោគ និងពាណិជ្ជកម្ម វប្បធម៌ ការអប់រំ និងការថែទាំវេជ្ជសាស្រ្ត កោះតៃវ៉ាន់ ក៏សម្រេចបាននូវអ្វីដែលគេហៅថា ភាពជាដៃគូឈ្នះឈ្នះជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ីផងដែរ។

មកដល់ពេលនេះ ទីក្រុងប៉េកាំងនៅតែអះអាងថា កោះតៃវ៉ាន់ ដែលមានប្រជាពលរដ្ឋជាង២៣លាននាក់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានអះអាងថា ចិននឹងប្រើគ្រប់យុទ្ធវិធីដោយរួមទាំងយោធាប្រសិនបើកោះនេះប្រកាសឯករាជ្យ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជានិងប្រទេសក្នុងតំបន់អាស៊ានសម្រេចបានទំហំពាណិជ្ជកម្មជាង៤ពាន់លានដុល្លារនៅ៣ខែឆ្នាំនេះ កើនជិត១៩%

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ានបានឈានដល់ជាង៤ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៤ មានការកើនឡើងជិត១៩…

ការនាំចេញគ្រឿងអេឡិចត្រូនិក និងកង់ធ្លាក់ចុះខ្លាំង តែនាំចេញផលិតផលកាត់ដេរ មានការកើនឡើងនៅ៣ខែឆ្នាំនេះ

ការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់ ដែលធ្លាប់តែមានកំណើនខ្ពស់កាលពីឆ្នាំមុនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅត្រីមាសទី១ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ