វិស័យពាណិជ្ជកម្ម

ការនាំចេញគ្រឿងអេឡិចត្រូនិក និងកង់ធ្លាក់ចុះខ្លាំង តែនាំចេញផលិតផលកាត់ដេរ មានការកើនឡើងនៅ៣ខែឆ្នាំនេះ


ការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់ ដែលធ្លាប់តែមានកំណើនខ្ពស់កាលពីឆ្នាំមុនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ ផ្ទុយទៅវិញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរ ដែលធ្លាប់តែមានការធ្លាក់ចុះ បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលដូចគ្នានេះ។ តើអ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញ និងវាយតម្លៃបែបណាជុំវិញបញ្ហានេះ?
វិស័យពាណិជ្ជកម្ម
ដោយ

ការនាំចេញផលិតផលឧស្សាហកម្មកាត់ដេររបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤ នេះ។ ជាក់ស្តែងការនាំចេញសម្លៀកបំពាក់នៅត្រីមាសទី១ឆ្នាំនេះ សម្រេចបានជាង២ពាន់លានដុល្លារ កើនឡើងជិត២៤% រីឯផលិតផលវាយនភណ្ឌសម្រេចបានជាង១១៦លានដុល្លារកើនឡើងជាង១២% ខណៈស្បែកជើងសម្រេចបានជិត៣៥០លានដុល្លារ កើនឡើងជិត៧% និងការនាំចេញផលិតផលធ្វើដំណើរសម្រេចបានជិត៤៣០លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះស្ថិតិពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មផ្តល់ឱ្យខេមបូណូមីស។

ទន្ទឹមនឹងការនាំចេញផលិតផលខាងលើមានការកើនឡើង ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់បែរជាមានការធ្លាក់ចុះយ៉ាងគំហុកទៅវិញ។ តួយ៉ាងការនាំចេញគ្រឿងម៉ាស៊ីន​និងឧបករណ៍អគ្គិសនីនៅ៣ខែឆ្នាំនេះ សម្រេចបានជាង៤៨០លានដុល្លារ ធ្លាក់ចុះជាង៣៤% ខណៈការនាំចេញកង់សម្រេចបានជិត៩៧លានដុល្លារ ធ្លាក់ចុះ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកើនឡើង ឬថយចុះបរិមាណនៃការនាំចេញផលិតអ្វីមួយ គឺវាអាស្រ័យលើតម្រូវការ និងកត្តាសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ ហើយបើទោះបីការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិក និងកង់នៅត្រីមាសទី១ មានការធ្លាក់ចុះក៏ពិតមែន តែបើធៀបនឹងចុងឆ្នាំ២០២៣ ការនាំចេញផលិតទាំងនេះនៅតែមានកំណើន ហើយលោកជឿជាក់ថា ការនាំចេញផលិតផលទាំងនេះនឹងមានកំណើនឡើងវិញនាពេលខាងមុខនេះ។

​សូមជម្រាបថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង១២ពាន់៧រយលានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជិត១៣% ក្នុងនោះការនាំចេញមានទំហំជាង៦ពាន់៣រយលានដុល្លារកើនឡើងជាង១៧% ខណៈការនាំចូលមកកម្ពុជាវិញ មានទំហំជាង៦ពាន់៣រយលានដុល្លារកើនឡើងជាង៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់គ្រោងប្រើយុទ្ធសាស្រ្តយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្វើជាខែល ដើម្បីប្រឆាំងឥទ្ធិពលចិន

ព័ត៌មាន
ស្របពេលដែលទំនាក់ទំនងការទូតរវាងតៃវ៉ាន់នឹងប្រទេសនានាកាន់តែមានតិចទៅៗនោះ អាជ្ញាធរកោះតៃវ៉ាន់កំពុងប្រើយុទ្ធសាស្រ្តយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា

ព័ត៌មាន
កម្ពុជាស្ថិតក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីចំនួន៣ ដែលប្រមុខការទូតចិន លោក វ៉ាង យី ត្រូវមកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងការទូត និងពាណិជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ