កោះតៃវ៉ាន់

តៃវ៉ាន់ត្រៀមស្បៀងជាស្រេច និងព្រមានពីការផ្ទុះសង្គ្រាម ប្រសិនបើចិនពិតជារាំងខ្ទប់ដែនកោះរបស់ខ្លួន


រដ្ឋាភិបាលតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែតុលា បានចែករំលែកព័ត៌មានលម្អិតដ៏កម្រអំពីផែនការត្រៀមស្បៀងសម្រាប់គ្រាអាសន្នក្នុងករណីផ្ទុះសង្គ្រាម ហើយអះអាងថា ខ្លួនបាននិងកំពុងស្តុកទុកគ្រឿងផ្គត់ផ្គង់សំខាន់ៗដូចជាអង្ករជាដើម និងធ្វើឱ្យប្រាកដថា គ្រឿងផ្គត់ផ្គត់សំខាន់ៗទាំងនោះត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅទូទាំងកោះនេះសម្រាប់ត្រៀមលក្ខណៈក្នុងករណីប្រទេសចិនរាំងខ្ទប់កោះនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
កោះតៃវ៉ាន់
ដោយ

នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសចិន ដែលមានប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ និងដែលតែងតែចាត់ទុកកោះតៃវ៉ាន់ ដែលមានប្រជាជនត្រឹមតែជាង២៣លាននាក់ថា ជាទឹកដីរបស់ខ្លួន បានធ្វើសកម្មភាពយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ រួមទាំងល្បែងសង្រ្គាមដែលបានអនុវត្តការរាំងខ្ទប់ និងការវាយប្រហារទៅលើកំពង់ផែនានាផងដែរ។ រដ្ឋាភិបាលតៃវ៉ាន់ តែងតែអះអាងថា តៃវ៉ាន់ គឺជារដ្ឋឯករាជ្យ ពោលគឺមិនមែនជាទឹកដីនៃប្រទេសចិន ដូចដែលក្រុងប៉េកាំង បានអះអាងនោះឡើយ។

កោះតៃវ៉ាន់ បានអះអាងថា ល្បែងសង្គ្រាមថ្មីៗនេះរបស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុនរួមមានការរាំងខ្ទប់កំពង់ផែ តំបន់សំខាន់ៗ និងការវាយលុកគោលដៅដែនសមុទ្រ និងដីគោកផងដែរ។

នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់សភាតៃវ៉ាន់ ស្តីពីការត្រៀមលក្ខណៈសម្រាប់ការរាំងខ្ទប់របស់ប្រទេសចិន បានបង្ហាញថា ក្រសួងកសិកម្មរបស់តៃវ៉ាន់ បានបញ្ជាក់ថា ស្តុកអង្កររបស់ខ្លួននៅពេលនេះអាចផ្គត់ផ្គង់បានលើសពី៣ខែដែលច្បាប់តម្រូវ ហើយថា ការផ្គត់ផ្គង់ស្បៀងអាហារត្រូវបានរក្សាទុកនៅទូទាំងកោះនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារដែលអាចកើតមានឡើង។

ក្រសួងនេះអះអាងថា ស្តុកអង្ករបច្ចុប្បន្នរបស់កោះតៃវ៉ាន់ គឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់កោះនេះបានយ៉ាងតិច៧ខែ ហើយផែនការស្តីពីការបែងចែកអង្ករតាមរយៈស្ថានីយផ្គត់ផ្គង់នៅទូទាំងកោះនេះកំពុងត្រូវបានធ្វើឡើងក្នុងករណីមានវិបត្តិស្បៀងកើតឡើង។

ក្រសួងនេះបានបន្តថា អំឡុងពេលមានការរាំងខ្ទប់ ដីកសិកម្មបន្ថែមទៀតនឹងត្រូវប្រើប្រាស់សម្រាប់បង្កបង្កើនផលដំណាំស្រូវ ហើយថា ខ្លួនក៏នឹងផ្តល់អាទិភាពលើការដាំដុះដំឡូងជ្វា សណ្តែក និងបន្លែស្រស់ ព្រមទាំងការប្រើប្រាស់ស្រះទឹកបន្ថែមទៀតសម្រាប់វារីវប្បកម្មផងដែរ។

ក្នុងករណីការនេសាទនៅសមុទ្រមិនត្រូវបានអនុញ្ញាត ក្រសួងនេះអះអាងថា ស្តុកត្រីនៅតាមស្រះរបស់កោះនេះនឹងគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់បានលើសពី៣ខែ។ ក្រសួងនេះគ្រោងបង្កើតក្រុមការងារពិសេសមួយ ដើម្បីធានាសុវត្ថិភាពការផ្គត់ផ្គង់ស្បៀងតាមរយៈការបញ្ចូលស្តុកស្បៀងអាហារបន្ថែមប្រចាំខែ។

កោះតៃវ៉ាន់ ដែលជាឃ្លាំងកសិកម្មដ៏សំខាន់មួយអំឡុងការដាក់អាណានិគមរបស់ជប៉ុន ពីឆ្នាំ១៨៩៥ ដល់ឆ្នាំ១៩៤៥ ពោលគឺរយៈពេល៥០ឆ្នាំ ពឹងផ្អែកលើការនាំចូលសម្រាប់តម្រូវការស្បៀងអាហារភាគច្រើនរបស់ខ្លួន ដោយសារដីកសិកម្មជាច្រើនត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់រោងចក្រអំឡុងឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សដែលចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ១៩៦០។

យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងនេះបានបង្ហាញថា សមត្ថភាពរបស់កោះតៃវ៉ាន់ ក្នុងការបំពេញតម្រូវការស្បៀងអាហារដោយខ្លួនឯងតាមរយៈផលិតកម្មក្នុងស្រុកជាជាងការពឹងផ្អែកលើការនាំចូលបានធ្លាក់ចុះមកនៅត្រឹម៣០,៣%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើវិនិយោគិនចិន ចង់ឲ្យនរណាឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅខែវិច្ឆិកា ខាងមុខ?

ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក កាន់តែខិតជិតចូលមកដល់ វិនិយោគិននានានៅក្នុងប្រទេសចិន កំពុងរិះគិត និងរៀបចំយុទ្ធសាស្រ្តទីផ្…

តើឧស្សាហកម្មលោហៈរបស់វៀតណាម កំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?

ឧស្សាហកម្មដែកថែប និងលោហៈរបស់វៀតណាម នៅពេលនេះ កំពុងស្ថិតក្រោមសម្ពាធ ចំពេលមានភាពតានតឹងផ្នែកគាំពារនិយម ដែលធ្វើឱ្យទីផ្សារនាំចេញជួបបញ្ហាការរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ