ស្រីលង្ការនឹងបើកទ្វារពិភាក្សាជាមួយ IMF

ស្រីលង្ការនឹងបើកទ្វារពិភាក្សាជាមួយ IMF ខណៈស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនកាន់តែអាក្រក់ទៅៗ


អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្ការបាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស្រីលង្កានឹងបើកទ្វារសម្រាប់ការពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគីផ្សេងទៀតឲ្យជួយដល់សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ដ្បិតថា សេដ្ឋកិច្ចរបស់ប្រទេសដីកោះមួយនេះ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF

អ្នកនាំពាក្យខុទ្ទកាល័យ និងរដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្ការ លោករ៉ាមេស ផាធីរីណា (Ramesh Pathirana) បាននិយាយថា ប្រទេសស្រីលង្កា បានស្វែងរកជំនួយ​ពីមូលនិធិរូបិយវត្ថុអន្តរជាតិជាច្រើនដងមកហើយ​កាលពីពេលកន្លងទៅ ហើយឥឡូវនេះ ស្រីលង្កានៅតែបើកចំហចំពោះជម្រើសដើម្បីការពិភាក្សាជាថ្មីជាមួយស្ថាប័នអន្តរជាតិមួយនេះ ដើម្បីទទួលបាន​ហិរញ្ញប្បទាន​ក្នុងការ​សង្គ្រោះវិបត្តិសេដ្ឋកិច្ច។

ទុនបម្រុងអន្តរជាតិ​របស់ប្រទេសស្រីលង្កាបានធ្លាក់ចុះមកនៅត្រឹមជាង ២ ពាន់លាន​ដុល្លារ​អាមេរិក ដោយប៉ះពាល់ដល់ការនាំចូលទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ស្របពេលដែលអតិផរណាក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរនោះ។

ប្រទេសដីកោះមួយនេះ មានប្រជាជន ២២ លាននាក់ បច្ចុប្បន្ន​ប្រឈមនឹងកាតព្វកិច្ចសងបំណុលប្រហែល ៤ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយមេដឹកនាំបក្សប្រឆាំង ក៏ដូចជាអ្នកសេដ្ឋកិច្ច​កំពុងជំរុញរដ្ឋាភិបាលឱ្យស្វែងរកជំនួយ​បន្ថែម​ពីមូល​និធិរូបិយវត្ថុអន្តរជាតិ ដើម្បីដោះស្រាយ​នូវវិបត្តិ​បំណុលនេះផងដែរ។

មន្ត្រីជាន់ខ្ពស់ស្រីលង្កាបាន​និយាយថា រដ្ឋាភិបាល​កំពុង​បើកចំហរទ្វារ​សម្រាប់​ការទំនាក់ទំនង​ជាមួយនឹង​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដៃគូដែលអ្នកផ្ដល់កម្ចីពហុភាគី ក៏ដូចជា​ធនាគារអភិវឌ្ឍអាស៊ីជាដើម។

សមាជិកបក្សប្រឆាំង​មួយចំនួននៅស្រីលង្ការ​​​បានជំរុញឱ្យរដ្ឋាភិបាល​រៀបចំ​កិច្ចប្រជុំ​សភាអំពី​ការវាយតម្លៃរបស់ IMF នាពេលខាងមុខអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងប្រទេសស្រីលង្ការ​ផ្ទាល់ ដោយសមាជិកសភាគណបក្សប្រឆាំងបាននិយាយថា វាចាំបាច់ណាស់ដែលរដ្ឋាភិបាលរៀបចំ​ឯកសារនេះនៅចំពោះមុខសភា ហើយបញ្ជាក់យ៉ាងច្បាស់អំពីផែនការរបស់ពួកគេសម្រាប់ការដោះស្រាយវិបត្តិនេះប្រកបដោយនិរន្តរភាព។

ជាបន្ទុកផ្ទួនៗគ្នា ស្របពេលដែលសេដ្ឋកិច្ច​កាន់តែដុនដាបទៅ ស្តុកឥន្ធនៈនៅក្នុងប្រទេសស្រីលង្ការមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។ ដូច្នេះ អ្នកនាំពាក្យ​គណរដ្ឋមន្ត្រីស្រីលង្ការ បាននិយាយថា ធនាគារកណ្តាលត្រូវបានសម្រេច​​​ឱ្យ​បញ្ចេញ​មូលនិធិសម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈជាបន្ទាន់។ ប្រទេសស្រីលង្កាកំពុងព្យាយាមរៀបចំការបង់ប្រាក់ចំណាយចំនួន ៣៥ លានដុល្លារអាមេរិកសម្រាប់ការដឹកជញ្ជូនប្រេងម៉ាស៊ូតចំនួន ៤ម៉ឺនតោន ដែលនឹងបំពេញតម្រូវការបានតែក្នុងរយៈពេលប្រហែល ៦ ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាមិញ ស្របពេលដែលមាន​ការឡើងថ្លៃប្រេងពិភពលោកបន្ថែមទៀតនោះវា​នឹងដាក់សម្ពាធ​កាន់តែធ្ងន់ទៅដល់​ស្ថានភាពសេដ្ឋកិច្ចប្រទេសស្រីលង្ការ។ បញ្ហា​កង្វះ​ប្រេង​ឥន្ធនៈ កំពុង​ធ្វើឲ្យប៉ះពាល់ដល់​ការផ្គត់ផ្គង់​ថាមពលនៅក្នុងប្រទេសនេះផងដែរ ហើយ​និយ័តករ​ថាមពល​បានព្រមានថា​ នឹងអាចមានការកាត់ផ្ដាច់ភ្លើង​ប្រហែល​៥ ទៅ៦ម៉ោង​ក្នុងមួយថ្ងៃផងដែរ ហើយបញ្ហា​នឹងកាន់តែធ្ងន់ធ្ងរជាងនេះ រហូតដល់មាន​ការបង្កើនការផលិត​ថាមពល​នៅតាមរោងចក្រឡើងវិញ៕​

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ «កម្ពុជានឹងគ្មានការបិទខ្ទប់ទីក្រុង និងបណ្ដាផ្សារដូចមុនទៀតនោះទេ»

ព័ត៌មាន
បើទោះបីជា ករណីឆ្លងកូវីដ១៩អូមីក្រុង កំពុងបន្ដកើនឡើងក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអះអាងថា សម្តេច …

ថ្នាក់ដឹកនាំ CSX រំពឹងកម្មវិធី CSX Trade ជួយជំរុញការជួញដូរភាគហ៊ុនកាន់តែល្អប្រសើរ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជា(CSX)បានដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ CSX Trade ដើម្បីជួយសម្រួលការជួញដូរភាគហ៊ុនជូនអតិថិជនក្នុងបរិបទកូវីដ-១៩។ ថ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ