កោះតៃវ៉ាន់

បេក្ខជនប្រឆាំងចិនជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ខណៈអាម៉េរិកប្រកាន់ជំហរមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់


បើទោះបីជានិន្នាការនៃការគាំទ្រឯករាជ្យភាពតៃវ៉ាន់ធ្លាក់ចុះក៏ពិតមែន ប៉ុន្តែពលរដ្ឋតៃវ៉ាន់ ភាគច្រើននៃ ពល់រដ្ឋ៧២% នៅក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅតៃវ៉ាន់ ១៩លាននាក់ នៅតែបន្តគាំទ្របេក្ខជនប្រធានាធិបតី ដែលមាននិន្នាការទាមទារឯករាជ្យភាពពីចិន។ ក្រោយលទ្ធផលបានប្រកាស ទាំងអាមេរិក និងចិន គឺសុទ្ធតែចេញប្រតិកម្ម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ចូ បៃដិន ប្រធានាធីបតីអាម៉េរិក បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា អាមេរិក មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ។
កោះតៃវ៉ាន់
ដោយ

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឲ្យដឹងថា ពលរដ្ឋតៃវ៉ាន់ភាគច្រើននៃពលរដ្ឋ៧២% នៅក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន១៩លាននាក់ បានបន្តគាំទ្របេក្ខភាពរបស់លោក ឡៃ ជីងតេ (Lai Ching-te) ជាប្រធានាធិបតីមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច។

ជាការពិតសំឡេងគាំទ្រលើកលោក ឡៃ បានធ្លាក់ចុះមកនៅត្រឹមតែ៤០%ទេ ខណៈដែល លោកស្រី សៃ អ៊ីង វេន (Tsai Ing-wen) ដែលជាប្រធានាធីតីកោះតៃវ៉ាន់ផុតអណត្តិបានទទួលការគាំទ្រដល់ទៅ៥០% នៅពេលដែលលោកស្រីនៅជាបេក្ខនារីសម្រាប់តំណែងនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋតៃវ៉ាន់ភាគច្រើននៅតែមានទំនោរគាំទ្រឯករាជ្យភាព នៃកោះនេះដដែល។

បេក្ខភាពប្រធានាធីបតីតៃវ៉ាន់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលមាននិន្នាការ ប្រឆាំងចិន និងពង្រឹងយន្តការឯករាជ្យតៃវ៉ាន់នៅតែទទួលទំនុកចិត្តពីប្រជាជនភាគច្រើន៣អាណត្តិជាប់ៗគ្នា។

ក្រោយទទួលជ័យជម្នះ លោក ឡៃ បានអះអាងថា ប្រជាជាតិតៃវ៉ាន់បានសរសេរទំព័រថ្មីមួយទៀតសម្រាប់ប្រវត្តិសាស្ត្រប្រជាធិបតេយ្យរបស់កោះនេះ ហើយបានអះអាងថា លោកនឹងរក្សាស្ថានភាពដដែលក្នុងទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែលោកបានប្តេជ្ញាចិត្តការពារតៃវ៉ាន់ពីការគំរាមកំហែង និងការបំភិតបំភ័យពីប្រទេសចិន។

ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងការសន្ទនាជាមួយទីក្រុងប៉េកាំង ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ដើម្បីជំនួសការប្រឈមមុខដាក់គ្នាទោះបីជាលោកមិនបានផ្តល់ព័ត៌មានជាក់លាក់ក៏ដោយ។

ក្រោយពេលដែលលោក ឡៃ ប្រកាសពីជ័យជម្នះ លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បាននិយាយច្បាស់ៗថា សហរដ្ឋអាម៉េរិកនឹងមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ឡើយ ខណៈដែល លោក អេនតូនី ប្លេងខេន (Antony Blinken) រដ្ឋមន្រ្តីការបរទេស បានថ្លែងអបអរជ័យជម្នះរបស់លោក ឡៃ ហើយបាននិយាយថា សហរដ្ឋអាម៉េរិកប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ និងដំណោះស្រាយដោយសន្តិវិធីនៃភាពខុសគ្នា ដោយមិនមានការបង្ខិតបង្ខំ និងសម្ពាធ។

ដោយឡែក លោក ចេន ប៊ិនហួ ( Chen Binhua )អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ចិន បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា ការបោះឆ្នោតប្រធានា​ធិបតី និងនីតិបញ្ញត្តិកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ បានបង្ហាញថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យមិនអាចតំណាងឱ្យមតិសាធារណៈទូទៅនៅលើកោះនេះបានទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ធនាគាររបស់អាម៉េរិក Citi Bank នឹងកាត់បន្ថយបុគ្គលិក២ម៉ឺននាក់ ក្រោយខាតបង់ប្រាក់ជិត២ពាន់លានដុល្លារ

នាយកប្រតិបត្តិធនាគារ Citi លោក ចេន ហ្វ្រេសឺ (Jane Fraser) បានប្រាប់អ្នកវិភាគថា ធនាគារនេះនឹងកាត់បន្ថយបុគ្គលិក២ម៉ឺននាក់ ក្នុងពេល២ឆ្នាំទៀត…

ការងើបឡើងនៃសេដ្ឋកិច្ចចិនទំនងជាមានសន្ទុះយឺតយ៉ាវ និងរដិបរដុបនៅក្នុងឆ្នាំ២០២៤

បើតាមទិន្នន័យដែលគ្រោងនឹងចេញផ្សាយនៅសប្ដាហ៍នេះបានបង្ហាញថា ចិនទំនងជាសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល៥%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ