ធនាគារ Citi Bank

ធនាគាររបស់អាម៉េរិក Citi Bank នឹងកាត់បន្ថយបុគ្គលិក២ម៉ឺននាក់ ក្រោយខាតបង់ប្រាក់ជិត២ពាន់លានដុល្លារ


នាយកប្រតិបត្តិធនាគារ Citi លោក ចេន ហ្វ្រេសឺ (Jane Fraser) បានប្រាប់អ្នកវិភាគថា ធនាគារនេះនឹងកាត់បន្ថយបុគ្គលិក២ម៉ឺននាក់ ក្នុងពេល២ឆ្នាំទៀត ក្រោយទទួលស្គាល់ថា ត្រីមាសទី៤ឆ្នាំមុន គឺជាត្រីមាសដ៏គួរឱ្យខកចិត្តយ៉ាងខ្លាំងដែលវាបានធ្វើឱ្យធនាគារនេះខាតបង់ប្រាក់ជិត២ពាន់លានដុល្លារ ហើយឆ្នាំ២០២៤នេះ គឺសំខាន់ខ្លាំងណាស់សម្រាប់ធនាគារនេះ ខណៈដែលភាគហ៊ុនរបស់ធនាគារនេះបានកើនឡើងលើសពី១%។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ធនាគារ Citi Bank
ដោយ

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារ Citi គឺលោក ម៉ាក ម៉ាសុន (Mark Mason) បានប្រាប់អ្នកយកព័ត៌មានថា ធនាគារនេះនឹងកាត់បន្ថយកម្លាំងពលកម្មនៅទូទាំងពិភពលោកចំនួន២ម៉ឺននាក់ ឬប្រហែល៨%នៃចំនួនបុគ្គលិកសរុបជិត២៤ម៉ឺននាក់រហូតដល់ឆ្នាំ២០២៦ រួមទាំងការកាត់បន្ថយនូវការរៀបចំសកម្មភាពថ្មីទៀតផងដែរ។

លោក ម៉ាសុន បាននិយាយថា ធនាគារ Citi ក៏នឹងកាត់បន្ថយការងារចំនួន៤ម៉ឺនទៀតដែរ នៅពេលធនាគារនេះឈប់ដំណើរការ និងចុះបញ្ជីអង្គភាពអតិថិជនរបស់ខ្លួននៅម៉ិកស៊ិក គឺអង្គភាព Banamex នៅក្នុងការស្នើសុំចុះបញ្ជីផ្សារហ៊ុនសាធារណៈលើកដំបូងជាយថាហេតុដែលទីបំផុតទៅមានបំណងកាត់បន្ថយកម្រិតបុគ្គលិកចំនួន១៨ម៉ឺននាក់។

ទោះយ៉ាងណា អ្នកវិភាគមួយចំនួនបាននិយាយថា លទ្ធផលពីគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីធំជាងគេទី៣របស់សហរដ្ឋអាម៉េរិកគិតតាមទ្រព្យសកម្មមួយនេះទំនងជាខ្លាំងនៅពេលធនាគារនេះបានកាត់បន្ថយប្រាក់ចំណូលមួយផ្នែក។

លោក អូកតាវីអូ ម៉ារ៉េនហ្ស៊ី (Octavio Marenzi) នាយកប្រតិបត្តិក្រុមហ៊ុន Opimas ផ្នែកប្រឹក្សាយោបល់អំពីការគ្រប់គ្រងបាននិយាយថា ប្រាក់ចំណូលរបស់ធនាគារ Citi group មើលទៅមិនល្អទេដោយខាតបង់ច្រើនរហូតដល់១.៨ពាន់លានដុល្លារ ប៉ុន្តែអាជីវកម្មមូលដ្ឋានរបស់ធនាគារនេះបានបង្ហាញពីភាពរឹងមាំ។

ការខាតបង់នេះ គឺដោយសារការចំណាយជិត៤ពាន់លានដុល្លារ ដែលបានបង្ហាញនៅក្នុងឯកសារកាលពីថ្ងៃពុធ សប្ដាហ៍មុន ដែលរួមបញ្ចូលទាំងការចំណាយលើការរៀបចំសកម្មភាពអាជីវកម្មថ្មីៗ ទុនបម្រុងទាក់ទងនឹងការទម្លាក់តម្លៃរូបិយប័ណ្ណ និងអស្ថិរភាពនៅក្នុងប្រទេសអាហ្សង់ទីន និងរុស្ស៊ី និងការខាតបង់ប្រាក់ចំនួន១.៧ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមមូលនិធិធានារ៉ាប់រងប្រាក់បញ្ញើរបស់រដ្ឋាភិបាល​។

ធនាគារនេះរំពឹងថានឹងរាយការណ៍ពីប្រាក់ចំណាយ៧០០លានដុល្លារទៅ១ពាន់លានដុល្លារក្នុងឆ្នាំនេះទាក់ទងនឹងការចំណាយលើបុគ្គលិក និងការរៀបចំសកម្មភាពអាជីវកម្មថ្មីទៀត ហើយលោក ម៉ាសុន បានប្រាប់អ្នកយកព័ត៌មានថា នៅពេលណាឧស្សាហកម្ម ឬក្រុមហ៊ុនបានឆ្លងកាត់ការកាត់បន្ថយបែបនេះ វាពិបាកសម្រាប់ផ្នែកសីលធម៌ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់កំណើនប្រាក់ចំណូលទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមហ៊ុនថៃធំៗណាខ្លះ ដែលកំពុងផុងក្នុងបំណុលដែលមានតម្លៃជិត២៩ពាន់លានដុល្លារ?

ព័ត៌មាន
ក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃ ដែលកំពុងតែដឹកនាំដោយមហាសេដ្ឋីលំដាប់តំបន់ គឺសុទ្ធតែត្រូវបានសារព័ត៌មានរាយការណ៍ថា ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដ…

បេក្ខជនប្រឆាំងចិនជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ខណៈអាម៉េរិកប្រកាន់ជំហរមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់

ព័ត៌មាន
បើទោះបីជានិន្នាការនៃការគាំទ្រឯករាជ្យភាពតៃវ៉ាន់ធ្លាក់ចុះក៏ពិតមែន ប៉ុន្តែពលរដ្ឋតៃវ៉ាន់ ភាគច្រើននៃ ពល់រដ្ឋ៧២% នៅក្នុងចំណោមពលរដ្ឋដែលមានសិទ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ