ក្រុមហ៊ុនបន្ទះឈីប

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ បង្កើនការបោះទុនវិនិយោគនៅអាម៉េរិក ឱ្យឈានដល់១៦៥ពាន់លានដុល្លារ ទោះប្រឈមហានិភ័យយ៉ាងណាក្ដី


ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតក្នុងពិភពលោកបានសម្រុកបង្កើនការវិនិយោគនៅសហរដ្ឋអាម៉េរិក រហូតដល់១៦៥ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មផលិតបន្ទះឈីបរបស់ខ្លួននៅទីនោះ។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគចំនួន១០០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់រោងចក្រចំនួន៥បន្ថែមទៀត និងមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍នៅទីនោះ ទោះជាការបោះទុនយ៉ាងសម្បើមនេះ នឹងអាចធ្វើឱ្យកោះតៃវ៉ាន់ ប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រសនយោបាយយ៉ាងណាក្ដី។ នេះបើយោ
ក្រុមហ៊ុនបន្ទះឈីប
ដោយ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុនៅលើពិភពលោកបានប្ដេជ្ញាបង្កើនការបោះទុនវិនិយោគនៅសហរដ្ឋអាម៉េរិក ឱ្យឈានដល់ទំហំសរុប១៦៥ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ទះឈីបរបស់ខ្លួននៅទីនោះ ទោះជាកោះតៃវ៉ាន់ប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយយ៉ាងណាក្ដី។

ក្រោយលោក ឈ័រ ជា វ័យ (Che Chia Wei) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនយក្ស TSMC បានប្រកាសបោះទុនវិនិយោគចំនួន១០០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មផលិតបន្ទះឈីបនៅសហរដ្ឋអាម៉េរិក នៅចំពោះមុខលោក ដូណាល់ ត្រាំ បានធ្វើឱ្យមជ្ឈដ្ឋានជាច្រើននៅតៃវ៉ាន់ ព្រួយបារម្ភថា វាអាចជះផលប៉ះពាល់ដល់កោះតៃវ៉ាន់ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយក្ស TSMC បានសម្រុកបោះទុនវិនិយោគយ៉ាងសម្បើមនៅសហរដ្ឋអាម៉េរិក ព្រោះឧស្សាហកម្មបន្ទះឈីបរបស់ខ្លួនមានសារសំខាន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាម៉េរិក ដោយសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងជួយការពារផលប្រយោជន៍របស់ខ្លួនក្នុងករណីប្រទេសចិន បញ្ឆេះសង្គ្រាមចូលឈ្លានពានខ្លួន។

រោងចក្របំពាក់បច្ចេក​វិទ្យាជាន់ខ្ពស់ទី១ របស់ក្រុមហ៊ុន TSMC នៅក្រៅកោះតៃវ៉ាន់ បានចាប់ផ្តើមដំណើរការនៅរដ្ឋ Arizona សហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន ដោយផ្ដល់ការងារចំនួន៣ពាន់កន្លែង។ ពេលនេះ ក្រុមហ៊ុននេះ គ្រោងបើកដំណើរការរោងចក្រទី២ របស់ខ្លួននៅឆ្នាំក្រោយ ខណៈដែលការសាងសង់រោងចក្រទី៣ នៅរដ្ឋ Arizona គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំនេះ ហើយបូករួមជាមួយនឹងគម្រោងសាងសង់រោងចក្រថ្មីចំនួន៥ បន្ថែមទៀត នឹងធ្វើឱ្យរោងចក្ររបស់ក្រុមហ៊ុន TSMC ឈានដល់៨ នៅសហរដ្ឋអាម៉េរិក។

នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ការវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC នៅសហរដ្ឋអាម៉េរិក បានកើនឡើងពី១២ពាន់លានដុល្លារ ឈានដល់៤០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ បន្ទាប់មកបានឈានដល់៦៥ពាន់លានដុល្លារ ហើយចុងក្រោយឈានរហូតដល់១៦៥ពាន់លានដុល្លារ ដែលជាការវិនិយោគក្រៅប្រទេសដ៏ធំបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុននេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តនៅថៃ កាត់បន្ថយការនាំចេញរថយន្តទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក?

ក្រុមហ៊ុនផលិតរថយន្តធំៗនៅក្នុងប្រទេសថៃ បានសម្រេចចិត្តពន្យារពេលការផលិតម៉ូដែលរថយន្តថ្មីៗមួយចំនួនសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោ…

ឥណ្ឌូនេស៊ី ដែលជាបងធំអាស៊ាន គ្រោងចូលជាសមាជិកធនាគារអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយប្លុកប្រទេស BRICS

ឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន គ្រោងចូលជាសមាជិករបស់ធនាគារអភិវឌ្ឍន៍ថ្មី ហៅកាត់ថា NDB ជាធនាគារពហុជាតិសាសន៍ដ៏ធំមួយដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ