គោលជំហរចិនក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប

តើមហាយក្សចិនបង្ហាញពីគោលជំហរអ្វីខ្លះ ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅឆ្នាំនេះ?


នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំង កាលពីថ្ងៃព្រហ្បតិ៍ទី២៥វិច្ឆិកា បានអំពាវនាវឲ្យប្រទេសនៅតំបន់អាស៊ី និងទ្វីបអឺរ៉ុបទាំងអស់ រួបរូមគ្នា មានស្មារតីនៃការគោរពគ្នាទៅវិញទៅមក និង មានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីការអភិវឌ្ឍន៍ និងវិបុលភាពជារួម។ ការលើកឡើងដូចនេះ ធ្វើឡើងអំឡុងពេលដែលមន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំង ថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋចិនស៊ីនហួរ។
នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង (រូបភាព៖ SCMP)
ដោយ

លោក លី ឃឺឈាំងបាននិយាយថា ឆ្នាំ២០២១នេះជាឆ្នាំគម្រប់ខួប២៥ឆ្នាំនៃទំនាក់ទំនងអាស៊ីអឺរ៉ុប ហើយជាង២ទសវត្សមកនេះ គេអាចមើលឃើញ ពីការបន្តបង្កើនការជឿទុកចិត្តគ្នាខាងផ្នែកនយោបាយ និងរក្សាបាននូវការផ្លាស់ប្តូរ  ព្រមទាំងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ លោក លី បន្តថា ការប្រកាន់យកពហុភាគីនិយមគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ ដោយបានកត់សម្គាល់ថា ជំងឺកូវីដ១៩នៅមិនទាន់ទៅណាឆ្ងាយពីពិភពលោកនៅឡើយ ដូចនេះភាគីចិន នៅតែជឿជាក់ថា វ៉ាក់សាំង និងថ្នាំព្យាលបាល គឺជាអាវុធដ៏មានឥទ្ធិពលបំផុតដើម្បីកម្ចាត់កូវីដ១៩។ នាយករដ្ឋមន្ត្រីចិនរូបនេះ បានអំពាវនាវឱ្យប្រទេសនានារក្សាស្មារតីរឹងមាំ ក្នុងវិស័យវិទ្យាសាស្ត្រ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការផ្ទេរបច្ចេកវិទ្យានៃវ៉ាក់សាំង ឲ្យគ្នាទៅវិញទៅមកផងដែរ។

ចំពោះបញ្ហាសេដ្ឋកិច្ចវិញ ថ្នាក់ដឹកនាំក្រុងប៉េកាំង បានជំរុញឲ្យប្រទេសទាំងអស់ បន្ថែមល្បឿនស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនល្បឿនឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង ព្រមទាំងកាត់បន្ថយការបញ្ចេញឧស្ម័នការបូន។

សូមជម្រាបថា មេដឹកនាំមកពីបណ្តាប្រទេសអាស៊ី និងអឺរ៉ុបទាំងអស់ ៥០ប្រទេស បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរ ចាប់ពីថ្ងៃកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅឆ្នាំនេះធ្វើឡើង ខណៈពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហា ក៏ដូចជាសម្ពាធជាច្រើន រាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម រហូតដល់បញ្ហាសិទ្ធិមនុស្ស ភាពតានតឹងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ និងនៅតំបន់សមុទ្រចិនជាដើម។

គួររំឭកថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ គ្រោងនឹងប្រារព្ធធ្វើនៅក្នុងប្រទេសកម្ពុជា ក្នុងខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ វាត្រូវបានពន្យារពេលមកឆ្នាំនេះវិញ ហើយត្រូវប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូផងដែរ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីបិទជើងហោះហើរពីប្រទេសនៅទ្វីបអាហ្វ្រិចចំនួន៧ ដោយបារម្ភពីការឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី

ព័ត៌មាន
ក្រឡេកមកមើលប្រទេសសឹង្ហបុរីឯណេះវិញ !! ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃសុក្រទី២៦វិច្ឆិកា បានប្រកាសរិតត្បិតជើងហោះហើរពីប្រទេសនៅតំបន់អាហ្វ្រិក ស…

ចិនប្រាប់អាមេរិកឲ្យឈប់ភាន់ច្រឡំតទៅទៀត ពាក់ព័ន្ធនឹងរឿងកោះតៃវ៉ាន់

ព័ត៌មាន
ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ទី២៥វិច្ឆិកា ក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួន បានអះអាងដដែលជាដដែលថា បញ្ហាកោះតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ