ចិញ្ចើមផ្លូវសាធារណៈ

តើអ្នកយកចិញ្ចើមផ្លូវមកប្រកបអាជីវកម្មជាទង្វើបំពានច្បាប់ដែរទេ? ហើយរដ្ឋមានចំណាត់ការបែបណា?


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ប្រកបអាជីវកម្មពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាទង្វើនឹងខុសច្បាប់ ព្រោះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ តែវាជាការរួមចំណែកក្នុងការធ្វើឲ្យអ្នកដំណើរអាចប្រឈមគ្រោះថ្នាក់ចរាចរណ៍ និងខូចគុណភាពផ្លូវជាដើម។
រូបភាព ពីរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ
ដោយ

អ្នក​យក​ចិញ្ចើម​ផ្លូវ​មក​ប្រកប​អាជីវកម្ម ត្រូវ​បាន​ចាត់ទុកជា​ទោស​បញ្ញត្តិ ដែល​អាច​អនុវត្ត​ពេល​ណា​ក៏​បាន​។ តែ​យ៉ោ​ង​ណា ក្រសួង​បន្ត​ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សម្រាប់​ធ្វើ​អាជីវកម្ម ដើម្បី​រួមចំណែក​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការ​ចំណាយ និង​ថែរក្សា​គុណភាព​ផ្លូវ​ជាដើម​។ មន្ត្រីជាន់ខ្ពស់​ដដែល​រូប​នេះ​ទទួលស្គាល់​ថា ការ​ថែទាំ​ផ្លូវ គឺជា​កាតព្វកិច្ច​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា តែ​វា​ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​ផង​ដែរ​។

នៅ​ក្នុង​កម្មវិធី​ឆ្លើយ​តប​សំណួរ​របស់​ប្រជាពលរដ្ឋ ដែល​រៀបចំ​ឡើង​ដោយ ក្រសួង​សាធារណៈការ​និង ដឹក​ជញ្ជូន ក្រោម​ប្រធានបទ​«​ការ​ថែទាំ​ផ្លូវថ្នល់ និង​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​» ឯកឧត្តម យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ពី​ទោសទណ្ឌ​របស់​អ្នក ដែល​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ឯកឧត្តម​អះអាង​ថា ការ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​មក​ប្រកប​អាជីវកម្ម​ជា​ទ​ង្វើ​ខុសច្បាប់​ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​ជាប់​ទោស​បញ្ញត្តិ ដែល​អាច​អនុវត្ត​នៅ​នឹង​កន្លែង​ពេល​ណា​ក៏​បាន​។ តែ​យ៉ាងណា​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ក្រសួង​មិន​ចង់​ឃើញ​អ្នក​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​ត្រូវ​រង​ចំណាត់ការ​និង​វិធានការ​ក្តៅ​បែប​នេះនោះ​ទេ ដោយ​គ្រាន់តែ​បន្ត​ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​យក​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​មក​ប្រកប​អាជីវកម្ម​បន្ត​ទៀត​។

សម្រាប់ ឯកឧត្តម យិ​ត បុ​ណ្ណា ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សម្រាប់​ប្រកប​អាជីវកម្ម​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកដំណើរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ​។ ព្រោះ​កាលណា​ពលរដ្ឋ​យក​ចិញ្ចើម​ផ្លូវ​មក​ប្រកប​អាជីវកម្ម វា​បង្ខំ​ឲ្យ​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យឺត​រួម​មាន​អ្នក​ថ្មើ​ជើង អ្នក​ជិះ​កង់ និង​ម៉ូតូ​ជាដើម ត្រូវ​បង្វែ​មក​ដើរ ឬ ជិះ​ក្នុង​គន្លង​សម្រាប់​យានជំនិះ​ដែល​មាន​ល្បឿន​លឿន ដែល​ជា​ហានិភ័យ​ក្នុង​ការ​ជួប​គ្រោះថ្នាក់​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ការ​យក​ចិញ្ចើម​ផ្លូវ​មក​ប្រកប​អាជីវកម្ម ក៏​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ការ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ជា​ពិសេស​នៅ​ទីប្រជុំជន និង​ទីក្រុង ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន​ជាង​មុន​។ លើស​ពី​នេះ ទ​ង្វើ​នេះ​ក៏​ជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​មានការ​ស្ទះលូ ចិញ្ចើម​ផ្លូវ​គ្របដណ្តប់​ដោយ​សំរាម និង​ដី និង ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូចគុណភាព​ជាដើម​។

ទន្ទឹម​នឹង​នេះ​ឯកឧត្តម យិ​ត បុ​ណ្ណា ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ថែទាំ​គុណភាព​ផ្លូវ​ទាំងអស់​គ្នា ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋ ក៏​ដូច​ជា​រក្សា​គុណភាព​ផ្លូវ​ឲ្យ​មាន​ភាព​យូរអង្វែង​។ ក្រសួង​ទទួលស្គាល់​ថា ការ​ថែទាំ​គុណភាព​ផ្លូវ​វា​ជា​កាតព្វកិច្ច​របស់​ក្រសួង ក៏​ប៉ុន្តែ​ក្រសួង​តែ​មួយ​មិន​អាច​រក្សា​ផ្លូវ​ឲ្យ​មានគុណ​ភាព​យូរអង្វែង​បាន​នោះ​ទេ ពោល​គឺ​វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ទាំងអស់​គ្នា​៕

None



អត្ថបទបន្ទាប់


អាមេរិករឹតបន្ដឹងការធ្វើដំណើរពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ក្រោយបារម្ភពីការឆ្លងមេរោគ អូមីក្រុង

ភ្លាមៗក្រោយពេលដែលមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង មានប្រទេសមួយចំនួន ពិសេសតំបន់អឺរ៉ុបបានចាប់ផ្ដើមរឹតបន្…

ចិនរិះគន់អាមេរិកថាបែងចែងបក្សពួក ទាក់ទងនឹងការរៀបចំកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

ចិនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសណាដែលអាមេរិកមិនបានអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ