ការនាំចូលរថយន្ត

តើការលើកលែងពន្ធលើការនាំចូលរថយន្តពីអាម៉េរិក ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់នៅកម្ពុជា?


ជាថ្នូរនឹងការទទួលបានអត្រាពន្ធគយ១៩% កម្ពុជាបានសម្រេចបញ្ចុះពន្ធមកនៅត្រឹម០%លើទំនិញអាម៉េរិកជាង១ម៉ឺនបន្ទាត់ពន្ធ ក្នុងនោះក៏មានរថយន្តថ្មីផងដែរ ដែលធ្វើឱ្យមានទាំងក្តីរំពឹង និងការព្រួយបារម្ភ។ យ៉ាងណាមិញពាក់ព័ន្ធនឹងវិស័យយានយន្ត អ្នកជំនាញក្នុងវិស័យនេះអះអាងថា ការលើកលែងពន្ធលើការនាំចូលរថយន្តពីអាម៉េរិកនេះ វាពុំបានបង្កផលប៉ះពាល់ដល់ទីផ្សាររថយន្ត ដែលដំឡើងនៅកម្ពុជានោះទេ ផ្ទុយទៅវិញវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនជាអ្នកប្រើប្រាស់រថយន្តថ្មី ដ្បិតពួកគេអាចកាត់បន្ថយការចំណាយបានមួយកម្រិត។
ការនាំចូលរថយន្ត
ដោយ

នាសន្និសីទសារព័ត៌មានស្តីពីតម្លៃថ្មីសម្រាប់រថយន្តនាំចូលពីអាម៉េរិកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា កន្លងមកការនាំចូលរថយន្តពីអាម៉េរិកមកកាន់ទីផ្សារកម្ពុជាមានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ តែក្រោយរាជរដ្ឋាភិបាលកម្ពុជាលើកលែងពន្ធនាំចូល វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនជាអ្នកប្រើប្រាស់ ដោយអាចទទួលបានតម្លៃល្អប្រសើរជាងមុន តាមរយៈការកាត់បន្ថយពន្ធនាំចូលបានចំនួន៣៥% ធៀបនឹងតម្លៃពន្ធនាំចូលនាពេលកន្លងមក។ ជាក់ស្តែងរថយន្តម៉ូដែល FORD RAPTOR F150 ដែលនាំចូលពីអាម៉េរិកក្រោមបន្ទាត់ពន្ធ០% មានការធ្លាក់ថ្លៃរហូតដល់២ម៉ឺនដុល្លារអាម៉េរិកក្នុង១គ្រឿង។

បើតាមការអះអាងរបស់លោក ងន សាំង ទោះបីការលើកលែងពន្ធអាចធ្វើឱ្យមានការហូររថយន្តថ្មីៗពីអាម៉េរិកមកកាន់ទីផ្សារកម្ពុជាច្រើនក៏ដោយ តែបញ្ហានេះពុំបានបង្កផលប៉ះពាល់ដល់ទីផ្សាររថយន្តដំឡើងក្នុងស្រុក ក៏ដូចជាទីផ្សាររថយន្តនាំចូលពីបណ្តាប្រទេសផ្សេងៗនោះទេ ដ្បិតថាកន្លងមកកម្ពុជាក៏មានការអនុគ្រោះពន្ធនាំចូលរថយន្តពីប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងបានចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។ គួរជម្រាបថា រថយន្តដែលទទួលបានការអនុគ្រោះពន្ធ០% ដាច់ខាតជារថយន្តមានដើមកំណើតនៅអាម៉េរិក និងជាប្រភេទរថយន្តថ្មី ខណៈរថយន្តដែលនាំចូលពីប្រទេសផ្សេង ឬរថយន្តមានដើមកំណើតនៅប្រទេសផ្សេងហើយមានរោងផ្គុំ និងដំឡើងនៅអាម៉េរិក គឺមិនទទួលបានការអនុគ្រោះពន្ធ០%នោះទេ។ កម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តការយន្ធគយ០% លើទំនិញនាំចូលពីអាម៉េរិកចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមក…

ក្រុមហ៊ុនមួយនឹងប្រមូលទិញដំឡូងមីស្ងួតពីកម្ពុជាចំនួន៥០ម៉ឺនតោនសម្រាប់នាំចេញទៅចិន

ក្រុមហ៊ុនមួយនឹងប្រមូលទិញដំឡូងមីស្ងួតរបស់កម្ពុជាចំនួន៥០ម៉ឺនតោនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន ដែលជាការរួមចំណែកមួយក្នុងការជួយលើកកម្ពស់តម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ