វិស័យកាស៊ីណូ

រដ្ឋាភិបាលថៃ រំពឹងអាចប្រមូលចំណូលពន្ធបានច្រើនពីគម្រោងអនុញ្ញាតឱ្យបង្កើតកាស៊ីណូ


គណបក្សភឿថៃ ដែលកំពុងកាន់អំណាចនៅប្រទេសថៃ បានការពារគម្រោងបង្កើតកន្លែងកម្សាន្តកាស៊ីណូរបស់ខ្លួន ដោយនិយាយថា រដ្ឋាភិបាលថៃ នឹងធ្វើឱ្យស្របច្បាប់នូវសកម្មភាពនៃការលួចលេងល្បែងនៅក្រោមដី ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាល អាចប្រមូលចំណូលពន្ធពីសកម្មភាពទាំងនេះបានច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យកាស៊ីណូ
ដោយ

បើតាមសេចក្តីថ្លែងការណ៍បង្ហោះលើគេហទំព័ររបស់គណបក្សភឿថៃ កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានឱ្យដឹងថា ការធ្វើឱ្យស្របច្បាប់នូវសកម្មភាពល្បែងស៊ីសងក្រោមដី និងការយកពន្ធលើគម្រោងបង្កើតល្បែងកាស៊ីណូអាចមានតម្លៃជាង៥០% នៃផលិតផលក្នុងស្រុកសរុប ដែលនឹងជួយជំរុញសេដ្ឋកិច្ច និងចំណាយលើការអភិវឌ្ឍវិស័យអប់រំ និងគម្រោងផ្សេងៗទៀត។

គណបក្សកាន់អំណាចបានបន្ថែមថា អគារកម្សាន្តកាស៊ីណូ នឹងអាចជួយឱ្យសេដ្ឋកិច្ចថៃ មានតម្លៃប្រមាណ១៣.៧ទ្រីលានដុល្លារអាម៉េរិក ហើយគម្រោងនេះ គឺជាផ្នែកមួយនៃសេចក្តីថ្លែងការណ៍អំពីគោលនយោបាយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅក្នុងសភាកាលពីថ្ងៃទី១២ ខែកញ្ញា។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលថៃ បានប្រឹងប្រែងដើម្បីធ្វើឱ្យស្របច្បាប់នូវប្រតិបត្តិការសេដ្ឋកិច្ចដែលគេចាត់ទុកថា ខុសច្បាប់ទាំងនោះ ប៉ុន្តែពួកគេបានបរាជ័យដោយសារតែមនុស្សជាច្រើននៅក្នុងសង្គមមិនបើកចំហចំពោះគំនិតបែបនេះ។ ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអតីតកាល និងបច្ចុប្បន្នបានសិក្សាពីលទ្ធភាពនេះ។

ដោយលើកឡើងអំពីរបាយការណ៍របស់គណៈកម្មាធិការសភាអំពីគម្រោងនៃការបង្កើតកន្លែងកម្សាន្តកាស៊ីណូនេះ គណបក្សភឿថៃ បាននិយាយថា សេដ្ឋកិច្ចសប្បាយរីករាយដែលគ្របដណ្តប់លើវិស័យ​ទេសចរណ៍ កីឡា ការកម្សាន្តក៏ដូចជាកម្មវិធីកម្សាន្តផ្សេងទៀតនេះ កំពុងមានការរីកចម្រើនជាលំដាប់៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើនៅមុនពេលចាកចេញលោក ចូ បៃដិន ដឹកនាំកិច្ចប្រជុំកំពូល Quad សម្រេចបានអ្វីជាដុំកំភួន?

នៅក្នុងកិច្ចប្រជុំកំពូលចុងក្រោយមុនពេលចាកចេញពីសេតវិមាន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ចូ ប…

បណ្ដាធនាគារកណ្ដាលនៅអាស៊ី មិនតក់ក្រហល់បញ្ចុះអត្រាការប្រាក់តាមធនាគារកណ្ដាលអាម៉េរិក

បណ្ដាធនាគារកណ្តាលនៅអាស៊ី មិនតក់ក្រហល់បញ្ចុះអត្រាការប្រាក់តាមធនាគារកណ្ដាលអាម៉េរិក ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះឡើយ ទោះបីជាខ្លួនមានជម្រើស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ