ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦១៦នាក់បន្ថែមទៀតខណៈជាសះស្បើយមាន១៩០នាក់និងស្លាប់៣នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦១៦នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានដល់១៩០នាក់ ស្របពេលដែលអ្នកស្លាប់កើនឡើងថែម៣នាក់ទៀត។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋ រាជធានីភ្នំពេញ។ រូបភាព៖ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៦១៦​នាក់​នោះ ជា​ករណី​ចម្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ទាំងអស់ ខណៈ​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​ដល់​ទៅ​១៩០​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណី​សហគមន៍​ទាំង​៦១៦​នាក់ រួម​មាន រាជធានី​ភ្នំពេញ​៥៤៦​ករណី​, ខេត្តកណ្ដាល ២៤​ករណី​, ព្រះ​សីហ​នុ​២០​ករណី​, ព្រៃវែង​៨​ករណី​, តាកែវ​៧​ករណី​, មណ្ឌលគិរី​២​ករណី​, ស្វាយ​រៀង​២​ករណី​, កំពង់ឆ្នាំង​២​ករណី​, កំពង់ធំ​២​ករណី​, កោះកុង​២​ករណី និង កំពង់ស្ពឺ​១​ករណី​។ 

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយឡែក​មួយទៀត​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​ក្នុងថ្ងៃនេះ​ដដែល​បាន​គូសបញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វី​ដ​០៣​នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន ស្ត្រី​ឣា​យុ ៧៩​ឆ្នាំ បុរស​ឣា​យុ ៥៧​ឆ្នាំ និង​ស្ត្រី​ឣា​យុ ៦៥​ឆ្នាំ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​៩៩៧៥​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៣៤០០ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​៦៤៩៥ នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៧៤ នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល អនុញ្ញាតឲ្យពេទ្យឯកជនទាំងអស់នៅភ្នំពេញ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មាន
ក្រសួងសុខាភិបាលបានសម្រេច អនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់នៅភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-…

កាន់​តែ​ពិសេស! អេស៊ីលីដាម៉ូបាល អាច​ផ្ទេរ​ប្រាក់​ភ្លាមៗ​រវាង​ធនាគារ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​ដែល​ជា​សមាជិក​បាគង

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​អភិវឌ្ឍ​ឥតឈប់ឈរ​នូវ​សេវា​អេស៊ីលីដាម៉ូបាល ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរបែប​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ