អត្ថបទពាណិជ្ជកម្ម

ពានរង្វាន់ក្នុងកម្មវិធី សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត” រដូវកាលទី៤ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយ អភិវឌ្ឍគំនិតបែបសហគ្រិនភាព និងភាពច្នៃប្រឌិតក្នុងជំនាញបច្ចេកវិទ្យា


រាជធានីភ្នំពេញ — ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ — សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត” រដូវកាលទី៤ ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥ នៅ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីក្រុមសិស្ស និស្សិត និងយុវជន ច្រើនជាង ៣០ក្រុម ក្រោមការសហការ ជាមួយ ក្រុមហ៊ុន AI Farm Robotics Factory, សមាគមអភិវឌ្ឍន៍ឧស្សាហកម្មរ៉ូបូតកម្ពុជា, និងក្រុមការងារ Battlebotx។
ពានរង្វាន់ក្នុងកម្មវិធី សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត” រដូវកាលទី៤ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយ អភិវឌ្ឍគំនិតបែបសហគ្រិនភាព និងភាពច្នៃប្រឌិតក្នុងជំនាញបច្ចេកវិទ្យា
ដោយ
អំពី Khmer Enterprise

កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសផ្នត់គំនិតសហគ្រិនភាព បណ្ដុះជំនាញបច្ចេកវិទ្យា និងអភិវឌ្ឍគំរូ រ៉ូបូតជាក់ស្ដែង ព្រមទាំងដំណោះស្រាយបច្ចេកវិទ្យានានា។ តាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង អ្នកចូលរួម ទទួលបាន បទពិសោធន៍ក្នុងការអនុវត្តជំនាញ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងឱ្យមានប្រយោជន៍សម្រាប់សង្គម និង ក្លាយជាកត្ដាមួយដែលជំរុញការផ្លាស់ប្តូរដ៏វិជ្ជមានក្នុងជីវភាពប្រចាំថ្ងៃ។

កម្មវិធីនេះបែងចែកជា វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ការរចនានិងបង្កើតរ៉ូបូត និងការប្រកួតប្រជែងរយៈពេលពីរថ្ងៃ។ ក្រុមនីមួយៗទទួលបានការប្រឹក្សាយោបល់ ពីអ្នកជំនាញ មកពីឧស្សាហកម្មរ៉ូបូត និងវត្ថុធាតុដើមសម្រាប់ផលិតរ៉ូបូតនេះ ផងដែរ។ រ៉ូបូតនីមួយៗ ត្រូវបានរចនាឡើងដែលស្របតាមទម្ងន់កំណត់ជាក់លាក់ និងផលិតដោយប្រើបច្ចេកវិទ្យាបោះពុម្ព 3D។ ទោះជាយ៉ាងណាក្ដី ការស្រមើស្រមៃ និងនវានុវត្តន៍គឺគ្មានដែនកំណត់ឡើយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមាន ប្រសាសន៍ថា “កម្មវិធី ​សហគ្រិនបច្ចេកវិទ្យា បានទាក់ទាញចំណាប់អារម្មណ៌សិស្សានុសិស្ស ក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា និងថែម ទាំងលើកកម្ពស់ទេពកោសល្យយុវជន។ ការកសាងវិស័យបច្ចេកវិទ្យា មានការចូលរួមពី រាជរដ្ឋាភិបាល ដូចជាការផ្តួច ផ្តើមគោលនយោបាយ និងកៀរគរថវិកា ដើម្បីពង្រឹងគ្រឹះស្ថានស្រាវជ្រាវបច្ចេកវិទ្យា ដែល ផ្តល់ជាសេវាកម្ម ទៅវិស័យឯកជន និងសាធារណៈ។

ជាលទ្ធផល កម្មវិធីបានផ្ដល់ពានរង្វាន់ និងទឹកប្រាក់ទៅកាន់ក្រុមជ័យលាភីឯកចំនួនបី ដែលបានឆ្លងកាត់ការប្រកួត ជាច្រើនជុំ។ ដោយឡែក ក្រុមប្រកួតចំនួនប្រាំពីរចុងក្រោយផ្សេងទៀតក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តលើការច្នៃប្រឌិត និងនវានុវត្តន៍។ ការប្រគល់ពានរង្វាន់នេះ មិនមែនគ្រាន់តែជាការទទួលស្គាល់លទ្ធផលនៃការខិតខំរបស់ក្រុមដែលបាន ឈ្នះនោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យបន្តស្វែងរកចំណេះដឹងថ្មីៗ និងបង្កើតវិជ្ជាជីវៈសម្រាប់អនាគត ប្រទេសជាតិ។




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច បិទបញ្ចប់បេសកកម្មប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានបិទបញ្ចប់បេសកកម្មប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ