ជំនួយពីប្រទេសជប៉ុន

ជប៉ុនផ្តល់ហិរញ្ញប្បទានជាង៣០០លានដុល្លារអាមេរិកបន្ថែម ដល់គម្រោងចំនួន៥នៅកម្ពុជា


នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ ប្រទេសជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានប្រមាណ ៣១២,៣៧ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីជួយដល់គម្រោងចំនួន០៥ រួមមាន ជួយលើវិស័យទឹកស្អាត វិស័យសម្អាតមីន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងការស្តារ ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចដែលចេញផ្សាយនៅថ្ងៃនេះ។
ជប៉ុនផ្តល់ហិរញ្ញប្បទានជាង៣០០លានដុល្លារអាមេរិកបន្ថែម ដល់គម្រោងចំនួន៥នៅកម្ពុជា(រូបភាព៖Page Ministry of Economy and Finance)
ដោយ

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ដែរ​លើ​កិច្ចព្រមព្រៀង​នោះ​ដែរ គឺ​ធ្វើ​ឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយ ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​ការ​ចុះហត្ថលេខា​រវាង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយនឹង​ប្រធាន​អង្គការ​JICA ដោយ​មាន​វត្តមាន​ស​មេ្ត​ច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ជា​អធិបតី​។ ចំពោះ​ការ​ចុះហត្ថលេខា​រវាង ឯកឧត្តម​ឧបនាយក​រដ្ឋនាយក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយនឹង ឯកឧត្តម ម៉ាសា​ហ៊ី​រ៉ូ មី​កា​មី ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន គឺជា​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ចំនួន​០៥ រួម​មាន ទី​១ គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ក្រុង​តា​ខ្មៅ​ត្រូវ ក្នុង​ទំហំ​ទឹកប្រាក់ ៣០,៧ លាន​ដុល្លារ​អា​មេ​រិ​ក ទី​២​គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ក្នុង​ទំហំ​ទឹកប្រាក់ ៨,៩៧ លាន​ដុល្លារ​អា​មេ​រិ​ក ទី​៣ គម្រោង​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ក្នុង​ទំហំ​ទឹកប្រាក់​២,៧​លាន​ដុល្លារ​អា​មេ​រិ​ក ទី​៤ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥(​ស្ពាន​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ក្នុង​ទំហំ​ទឹក​១០៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​គម្រោង​ទី​៥ គម្រោង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥(​ធ្លា​ម្អម​-​ក្រុង​បាត់ដំបង និង​ក្រុង​សិរី​សោភ័ណ​-​ក្រុង​ប៉ោយ​ប៉ែ​ត​) ដំណាក់កាល​ទី​២ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ចំណែក​ការ​ចុះហត្ថលេខា​រវាង ឯកឧត្តម​ឧ​ប​នាយ​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយនឹង ឯកឧត្តម ស៊ូ​ហ្គា​ណូ យូ​ជី ប្រធាន​អង្គការ​JICA​វិញ គឺជា​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២​ក​ញ្ចា​ប់ សម្រាប់​បន្ថែម​ដល់​គម្រោង​ចំនួន​២​រួម​មាន គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥(​ស្ពាន​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ក្នុង​ទំហំ​ទឹក​១០៨​លាន​ដុល្លារ​អា​មេ​រិ​ក និង គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥(​ធ្លា​ម្អម​-​ក្រុង​បាត់ដំបង និង​ក្រុង​សិរី​សោភ័ណ​-​ក្រុង​ប៉ោយ​ប៉ែ​ត​) ដំណាក់កាល​ទី​២ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​ចុះហត្ថលេខា​រវាង ឯកឧត្តម​ឧ​ប​នាយ​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយនឹង ឯកឧត្តម ស៊ូ​ហ្គា​ណូ យូ​ជី ប្រធាន​អង្គការ​JICA​

សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥  (​ស្ពាន​ព្រែក​ក្តាម​-​ក្រុង​ប៉ោយ​ប៉ែ​ត​)​ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន មាន​ប្រវែង​សរុប ៣៦៦​គម ដោយ​នឹង​ត្រូវ​ចំណ​យ​ទឹកប្រាក់​សរុប​ប្រមាណ ៨៤០​លាន​ដុល្លារ​អា​មេ​រិ​ក និង​បែងចែក​ជា​៣​ផ្នែក​ធំ​ៗ​រួម​មាន ភាគ​ខាងជើង​(​ក្រុង​បាត់ដំបង​-​ក្រុង​សិរី​សោភ័ណ​) ភាគ​ខាងត្បូង (​ស្ពាន​ព្រែក​ក្តាម​-​ធ្លា​ម្អម​) និង​ភាគ​កណ្តាល (​ធ្លា​ម្អម​-​ក្រុង​បាត់ដំបង និង​ក្រុង​សិរី​សោភ័ណ​-​ក្រុង​ប៉ោយ​ប៉ែ​ត​)​។

គួរ​ជម្រាប​ថា ប្រទេស​ជប៉ុន តែងតែ​ឈរ​នៅ​លំដាប់​ជួរ​មុខ​ក្នុង​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ទោះបី​ប្រទេស​របស់​ខ្លួន​ស្ថិត​នៅ​ស្ថានភាព​លំបាក​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចុះ ២៤% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគលើផ្សារហ៊ុនអន្តរជាតិ Goldman Sachs បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់អាមេរិក ថាអាចនឹងធ្លាក់ចុះរហូតដល់ទៅ ២៤% នៅ…

IMF ៖ ឆ្នាំ២០២០ វិបត្តិសេដ្ឋកិច្ចសកល អាចនឹងកើតឡើង ហើយអាច​អាក្រក់ជាងកាលពីឆ្នាំ២០០៨-២០០៩ ទៅទៀត

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោក បានចាប់ផ្ដើមទ្រោមខ្លាំង តាំងពីមានផ្ទុះរាលដាលនៃមេរោគ Covid-19 ហើយរហូតមកទល់ពេលនេះ បញ្ហាមេរោគឆ្លងនេះ នៅតែបន្តរីករាលដាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ