ការឆបោក

អាជ្ញាធរថៃ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះវិធីបោកប្រាស់ចំនួន៤ ក្រោយការឆបោកកើនឡើងខ្លាំង


ប្រជាជនថៃ រាប់ម៉ឺននាក់បានរងគ្រោះដោយសារឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដោយជនរងគ្រោះភាគច្រើនមានអាយុចន្លោះពី២០ ទៅ៤៩ឆ្នាំ ដែលមានរហូតដល់ជាង២០ម៉ឺននាក់ និងពលរដ្ឋមានអាយុចន្លោះពី៥០ ទៅ៦៤ឆ្នាំ មានជាង៥ម៉ឺននាក់។ អ្នកដែលមានពិរុទ្ធពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញនេះ មានគ្រប់មជ្ឈដ្ឋាននៃសង្គមថៃ និងទូលំទូលាយ សូម្បីអ្នកនយោបាយ តារា និងបុគ្គលសាធារណៈមួយចំនួនសុទ្ធតែពាក់ព័ន្ធរហូតអាជ្ញាធរប្រកាសឲ្យប្រុងប្រយ័ត្នជាពិសេសពាក់ព័ន្ធនឹងសកម្មភាពចំនួន៤។
ការឆបោក
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ថា ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមរបស់ប្រទេសថៃ បានព្រមានពលរដ្ឋថៃ ជាចំហរឱ្យត្រៀមខ្លួននឹងកំណើន នៃការកើនឡើងនូវឧក្រិដ្ឋកម្មបោកប្រាស់តាមអ៊ីនធឺណិតធំៗនៅឆ្នាំ២០២៦។ ក្រសួងនេះ បានប្រាប់ឱ្យពលរដ្ឋថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ប្រសិនបើមិនចង់ធ្លាក់ខ្លួនជាជនរងគ្រោះដោយសារអំពើឆបោកតាមអ៊ីនធឺណិត ដោយមកទល់ពេលនេះគេដឹងថា មានពលរដ្ឋថៃ អាយុចន្លោះពី២០ ទៅ៤៩ឆ្នាំជាង២០ម៉ឺននាក់ និងពលរដ្ឋអាយុចន្លោះពី៥០ ទៅ៦៤ឆ្នាំចំនួនជាង៥ម៉ឺននាក់បានរងគ្រោះដោយសារការឆបោកនេះ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមលោកស្រី ស៊ូឆាដា ចាង ថានសាប (Suchada Zhang Thaensap) បានអះអាងថា ការព្រមាននេះវាស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលសង្កត់ធ្ងន់លើការបង្កើនការយល់ដឹងរបស់សាធារណជន និងអក្ខរកម្មឌីជីថល ដើម្បីកាត់បន្ថយការខាតបង់ដោយសារការឆបោក។

តាមកំណត់ត្រារបស់ថៃ វិធីសាស្រ្តបោកប្រាស់ទាំង៤ ដែលត្រូវបានរកឃើញញឹកញាប់បំផុត គឺតាមរយៈការផ្ញើសារ SMS និង LINE ក្លែងក្លាយដែលមានតំណភ្ជាប់ទាមទារការទូទាត់, ការទំនាក់ទំនងក្លែងក្លាយដែលដំណើរការដោយ AI និងវីដេអូក្លែងបន្លំ គម្រោងវិនិយោគរូបិយប័ណ្ណឌីជីថលក្លែងក្លាយ ឬភាគហ៊ុនឌីជីថល និងសកម្មភាពបោកប្រាស់តាមរូបភាពផ្សេងៗដូចជាស្នេហាក្លែងក្លាយជាដើម។ ឧក្រិដ្ឋជនច្រើនធ្វើសកម្មភាពទាំងនេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសបុក, មជ្ឈមណ្ឌលសន្ទនាតាមទូរស័ព្ទ គេហទំព័រ និង TikTok ជាដើម​៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យពលរដ្ឋចៀសវាងបញ្ចេញមតិបង្កឱ្យមានភាពតានតឹងក្នុងអំឡុងអនុវត្តបទឈប់បាញ់៧២ម៉ោង

ប្រទេសកម្ពុជា និងថៃ បានឯកភាពឈប់បាញ់គ្នារយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាជំហានដំបូងក្នុងការបន្ធូរបន្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ