សេដ្ឋកិច្ចថៃ

ប្រាក់បាតថៃ ចាប់ផ្ដើមធ្លាក់ចុះ ស្របពេលធនាគារពិភពលោក ទម្លាក់ការព្យាករណ៍


ប្រាក់បាតថៃ ត្រូវបានធនាគាកណ្តាលថៃ បានទទួលស្គាល់ថា បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុង រយៈពេល ១១ខែ កន្លងមកនេះ ។ ការធ្លាក់ចុះនេះ ត្រូវបានគេអះអាង ក្រោយពេលដែលធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះមកនៅត្រឹម ៣,៤% ខណៈការព្យាករពីមុនថា នឹងមានដល់ ៣,៦%។
សេដ្ឋកិច្ចថៃ
ដោយ

ធនាគារកណ្តាលរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃ៣ ខែតុលាថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវចលនានៃរូបិយបណ្ណជាប្រាក់បាត ដែលការធ្លាក់ចុះត្រូវបានធនាគារកណ្ដាលថៃ គូបញ្ជាក់ថា បណ្ដាលមកពីលទ្ធផលនៃកត្តាខាងក្រៅ និងស្របតាមនិន្នាការនៃសេដ្ឋកិច្ចប្រទេសជាដៃគូក្នុងតំបន់។

ប្រភពដដែលបានអះអាងថា ប្រាក់បាតបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល ១១ ខែ ពោលគឺធ្លាក់ដល់ ៣៧,០៩៥បាត ទើបប្ដូរបានមួយដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី៣ ខែតុលា។ ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ ត្រូវបានធនាគារកណ្តាលថៃ ​អះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងប្រាក់បាត ប្រសិនបើមានចលនាមិនទៀងទាត់កើតឡើង ដោយបន្ថែមថា វិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់អំពីគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលថ្មី។

លោក សាកាផាប ប៉ានីយ៉ានុគល ( Sakkapop Panyanukul) មន្រ្តីជាន់ខ្ពស់របស់ធនាគារ ​កណ្តាលថៃបាននិយាយថា ការឡើងថ្លៃនៃប្រាក់ដុល្លារ ក្រោយពេលដែលធនាគារកណ្តាលអាមេរិក ចាត់វិធានការដើម្បីរក្សាស្ថិរភាពនៃអត្រាការប្រាក់នៅអាមេរិក កំពុងតែជះឥទ្ធិពល​ដល់ស្ថានការណ៍នេះ ។

លោកបានបន្ថែមថា ក្រៅពីការកើនឡើងនូវតម្លៃនៃប្រាក់ដុល្លារ ការធ្លាក់ចុះនៃប្រាក់បាតថៃនេះ ក៏អាច បណ្តាលមកពីកត្តាផ្សេងទៀតរួមមាន សម្ពាធពីការធ្លាក់ចុះតម្លៃមាស និងការកើនឡើងតម្លៃប្រេងនៅលើពិភពលោក។

ទោះយ៉ាងណា លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃដដែលនេះ នៅតែបានអះអាង ជាថ្មីទៀតថា ការធ្លាក់ចុះនៃប្រាក់បាតថៃនេះ គឺមិនអាក្រក់ទាំងអស់ឡើយ ផ្ទុយទៅវិញវានឹងជួយ ដល់ការនាំចេញ និងសម្រាលបបន្ទុករបស់ភ្ញៀវទេសចរ ខណៈដែលប្រទេសនេះ កំពុងតែឃោសនា និងជំរុញការ បើកចំហរដើម្បីទទួលភ្ញៀវទេសចរ។

បន្ទាប់ពីធនាគារកណ្តាលថៃ លើកឡើងពីការធ្លាក់ចុះនៃលុយបាត​នេះ ខាងធនាគារពិភពលោកឯណោះ បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចថៃ សម្រាប់ឆ្នាំ២០២៣ នេះ មកនៅត្រឹមតែ ៣,៤% ពោលគឺទាបជាង ០,២% ធៀបនឹងការព្យាករកាលពីមុន។

ទោះយ៉ាងណា ធនាគារពិភពលោកក៏បានអះអាងផងដែរថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ កំណើនសេដ្ឋកិច្ចថៃ នឹងមានដល់ ៣,៥% ។

ស្ថាប័នធនាគារមួយនេះបានអះអាងថា ការនាំចេញទំនិញរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ២,១នៅឆ្នាំ ២០២៣ គិតជាប្រាក់ដុល្លារអាមេរិក ដោយសារតម្រូវការកាត់បន្ថយពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនធំៗនានា។

ជាមួយគ្នានេះ បំណុលសាធារណៈរបស់ថៃ នឹងឡើងដល់ កម្រិត ៦០,២% នៃអត្រាផលិតផលនៅក្នុងស្រុកសរុប ប៉ុន្តែវាអាចនឹងធ្លាក់ចុះមកនៅត្រឹម ៥៩,៦% នៅឆ្នាំ២០២៤ និង មកនៅ៥៩,៥% នៅឆ្នាំ២០២៥ ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វិនិយោគវៀតណាម រាប់ម៉ឺននាក់ រងគ្រោះអស់ទ្រព្យជាង១ពាន់លានដុល្លារ

អាជ្ញាធរវៀតណាម បានចោទប្រកាន់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ ឈ្មោះ វ៉ាន ធីញ ផាត (Van Thinh Phat) ពាក់ព័ន្ធនឹងការលួចបន្លំប្រាក់ប្រហែលជា…

ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា គ្រោងដំណើរការ នាចុងខែតុលា ឆ្នាំ២០២៣

ដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឡើងនាចុងខែតុលា ឆ្នាំ២០២៣ ដើម្បីរួមចំណែកជួយស្តារអាជីវកម្ម និងជំរុញកំណើនក្នុងវិស័យអាកាសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ