ដូណាល់ ត្រាំ

លុយបាតរបស់ថៃក្លាយជារូបិយប័ណ្ណងាយរងគ្រោះបំផុតនៅអាស៊ី ក្រោយលោក ដូណាល់ ត្រាំ វិលត្រលប់មកកាន់សេតវិមានជាថ្មី


ការវិលត្រឡប់មកកាន់សេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៥ វិច្ឆិកា កំពុងធ្វើឱ្យទីផ្សារសំខាន់ៗទូទាំងពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំង ក្នុងនោះរួមមានទាំងទីផ្សារមាស ទីផ្សារភាគហ៊ុន និងទីផ្សាររូបិយប័ណ្ណផងដែរ។
ដូណាល់ ត្រាំ
ដោយ

តួយ៉ាង យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះបានឱ្យដឹងថា លុយបាតរបស់ថៃ អាចជារូបិយប័ណ្ណដែលងាយរងគ្រោះបំផុតនៅអាស៊ី ក្រោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ វិលត្រលប់ទៅកាន់សេតវិមានជាថ្មី ដោយសារតែប្រទេសថៃ ពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម។

លុយបាតរបស់ថៃ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលុយយន់របស់ចិន ដោយសារតែប្រទេសទាំងពីរនេះមានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីយ៉ាងរឹងមាំ ហើយវាស្ថិតក្នុងចំណោមរូបិយប័ណ្ណដែលហក់ឡើងថ្លៃខ្លាំងបំផុតនៅអាស៊ី។

ផ្ទុយទៅវិញ លុយប៉េសូ របស់ហ្វីលីពីន និងលុយរូពីរបស់ឥណ្ឌា ហាក់មានភាពធន់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ច្រើនជាងរូបិយប័ណ្ណអាស៊ីផ្សេងៗទៀត ដោយសារតែរូបិយប័ណ្ណទាំងនេះរក្សាបានស្ថិរភាពអំឡុងពេលទីផ្សារប្រែប្រួលទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកកន្លងមកនេះ។

សូមបញ្ជាក់ថា គោលនយោបាយរបស់លោក ដូណាល់ ត្រាំ រួមមានការដំឡើងពន្ធគយខ្ពស់លើទំនិញនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងការបញ្ចុះពន្ធលើបុគ្គល និងអាជីវកម្មក្នុងស្រុក។

ប្រសិនបើគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃ នោះរូបិយប័ណ្ណអាស៊ី នានាជាពិសេសរូបិយប័ណ្ណនៅក្នុងបណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម អាចនឹងប្រឈមការលំបាកកាន់តែខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Bitcoin ហក់ឡើងថ្លៃលើស៩ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ ដែលជាកម្រិតកំណត់ត្រាថ្មីមិនធ្លាប់មានជាប្រវត្តិសាស្ត្រ

Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃរហូតដល់លើស៩ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ស្ទើរមិនគួរឱ្យជឿកាលព…

តម្លៃរ៉ែនីកែលបានធ្លាក់ចុះជាសកល ក្រោយតម្រូវការរថយន្តអគ្គិសនីមានការធ្លាក់ចុះ

តម្លៃរ៉ែនីកែលដែលជាទំនិញចាំបាច់សម្រាប់រថយន្តអគ្គិសនីបានធ្លាក់ចុះជិតដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដោយសារតម្រូវការរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ