វិស័យធនាគារ

តើមានកត្តាចម្បងអ្វីជំរុញឱ្យទំហំកម្ចីរបស់បណ្ដាធនាគារនៅថៃ ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ?


ឧបការីទេសាភិបាលធនាគារកណ្តាលថៃ (BoT) បានទម្លាយឱ្យដឹងថា ទំហំឥណទានសរុបនៅក្នុងវិស័យធនាគាររបស់ថៃ នៅឆ្នាំ២០២៤ កន្លងទៅ បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ ដោយសារការរឹតបន្តឹងលើការអនុម័តកម្ចី ស្របពេលដែលសមត្ថភាពទូទាត់បំណុលរបស់កូនកម្ចីធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
វិស័យធនាគារ
ដោយ

ទិន្នន័យផ្លូវការរបស់ធនាគារកណ្ដាលថៃ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ទំហំឥណទានសរុបនៅក្នុងវិស័យធនាគាររបស់ថៃ បានធ្លាក់ចុះ០,៤% ដែលជាការធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា ក្រោយពីបានធ្លាក់ចុះ០,៣% ក្នុងឆ្នាំ២០២៣។ លោកស្រី ស៊ូវ៉ាន់នី ចាត់សាដាសាក់ (Suwannee Jatsadasak) ឧបការីទេសាភិបាលទទួលបន្ទុកផ្នែកត្រួតពិនិត្យនៃធនាគារកណ្តាលថៃ បានលើកឡើងថា ការធ្លាក់ចុះទំហំឥណទានកាលពីឆ្នាំមុន គឺដោយសារឥណទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងវិស័យលក់រាយធ្លាក់ចុះ។

ទិន្នន័យបានបង្ហាញថា ទំហំឥណទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមបានធ្លាក់ចុះ៥% ខណៈដែលកម្ចីជួលរថយន្តបានធ្លាក់ចុះ៩,៩% និងកម្ចីទិញរថយន្តបានធ្លាក់ចុះ២,៣%។ ទន្ទឹមនេះ កំណើនប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនបានថយចុះមកត្រឹម១,៣% ក្នុងឆ្នាំ២០២៤ បើធៀបនឹងកំណើន៣,៧% ក្នុងឆ្នាំ២០២៣ ខណៈដែលកំណើនកម្ចីទិញផ្ទះបានកើនឡើងតិចតួចដល់០,៣%។ ទោះជាយ៉ាងណា កម្ចីសម្រាប់ក្រុមហ៊ុនសាជីវកម្មបានកើនឡើង៣,៤% ក្នុងឆ្នាំ២០២៤។

ឧបការីទេសាភិបាលធនាគារកណ្តាលថៃ បានដាក់បន្ទុកការធ្លាក់ចុះទំហំកម្ចីនេះ គឺបណ្តាលមកពីធនាគារនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុម័តប្រាក់កម្ចីថ្មីៗ ដោយសារបារម្ភពីការកើនឡើងហានិភ័យឥណទានក្នុងចំណោមកូនកម្ចី។ យ៉ាងណាមិញធនាគារកណ្តាលថៃ នឹងបន្តតាមដានកំណើនកម្ចីក្នុងឧស្សាហកម្មធនាគារនៅឆ្នាំនេះ តែមិនរំពឹងថា ទំហំឥណទាននឹងមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។

ទន្ទឹមនឹងទំហំឥណទានបានធ្លាក់ចុះជារួម អនុបាតកម្ចីមិនដំណើរការ (NPL) ក្នុងវិស័យវិស័យធនាគារហាក់មានភាពប្រសើរឡើងបន្តិចដែរ ដោយបានធ្លាក់ចុះពី២,៩៧% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៧៨% ក្នុងឆ្នាំ២០២៤៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា វិស័យអចលនទ្រព្យថៃនឹងបន្តមានភាពរឹងមាំនៅឆ្នាំនេះ?

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យថៃ CBRE Thailand បានអះអាងថា វិស័យសណ្ឋាគារ និង អចលនទ្រព្យសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មនឹងនៅតែដំណើរការបានល្អនៅឆ្ន…

តើលំហអវកាស អាចក្លាយជាវិស័យមួយនៃចរន្តសេដ្ឋកិច្ចពិភពលោកនាពេលអនាគតដែរឬទេ?

មន្រ្តីកំពូលៗនៃទីភ្នាក់ងារអវកាសអឺរ៉ុប បានអះអាងថា មនុស្សជាតិនៅលើពិភពលោកនឹងមិនអាចរស់ដោយគ្មានទំនាក់ទំនងជាមួយលំហរអវកាសបានឡើយក្នុងអំឡុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ