ហិរញ្ញវត្ថុពលរដ្ឋថៃ

បញ្ហាបំណុលច្រើននៅតែជាកង្វល់សម្រាប់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបំណុលរបស់ពលរដ្ឋ ដែលមានជាង៩០% នៃ GDP


ក្រុមអ្នកស្រាវជ្រាវ និងមេដឹកនាំឧស្សាហកម្ម បាននិយាយថា ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាបំណុលក្រៅផ្លូវការ និងប្រាក់កម្ចី គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដើម្បីកាត់បន្ថយវិបត្តិបំណុលគ្រួសារ តែបញ្ហាបំណុលច្រើន អាចជាក្តីកង្វល់ដ៏ធំមួយសម្រាប់រដ្ឋាភិបាលថៃ ខណៈពួកគេបានជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើឫសគល់នៃបញ្ហាដ៏យូរអង្វែងនេះ តាមរយៈធានាការចែកប្រាក់ចំណូល និងផលប្រយោជន៍សេដ្ឋកិច្ចដោយយុត្តិធម៌ និងការបង្កើតឱកាសការងារ ដែលមានប្រាក់ចំណូលខ្ពស់ដល់ប្រជាជន។
ហិរញ្ញវត្ថុពលរដ្ឋថៃ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ការដោះស្រាយបញ្ហាបំណុលក្រៅប្រព័ន្ធដែលលោកបានប្រដូចទៅនឹងទាសភាពសម័យទំនើបនោះ គឺជារបៀបវារៈថ្នាក់ជាតិមួយដែលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

គំនិតផ្តួចផ្តើមទាំងនេះមានការចូលរួមពីស្ថាប័នផ្សេងៗ ក្រោមកិច្ចសហការជាមួយនឹងក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដើម្បីទប់ស្កាត់ការខ្ចីប្រាក់ ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ ហើយវិធានការទាំងនេះរួមមានការជួយកូនបំណុល ការសម្រុះសម្រួលនិងការផ្សះផ្សាជម្លោះ ការប្រុងប្រយ័ត្ន ការការពារ និងសកម្មភាពតឹងរ៉ឹងប្រឆាំងនឹងការគំរាមសម្លុត និងការប្រព្រឹត្តដ៏អយុត្តិធម៌ក្នុងការប្រមូលបំណុល។

នៅពេលដំណើរការសម្របសម្រួលនេះត្រូវបានអនុវត្តពេញលេញហើយ រដ្ឋាភិបាលនឹងបន្តជួយរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ​។

បំណុលគ្រួសាររបស់ពលរដ្ឋថៃ ត្រូវបានប៉ាន់ប្រមាណថា មានជាង៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា បំណុលក្រៅផ្លូវការមានចំនួន៥០ពាន់លានបាតប្រហែលជាង១ពាន់លានដុល្លារ ហើយបញ្ហានេះមិនអាចធូរស្បើយបានឡើយ បើគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាលទេនោះ។ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចមិនទាន់ច្បាស់ទេថា តើគំនិតផ្ដួចផ្ដើម ឬវិធានការទាំងនេះនឹងមានប្រសិទ្ធភាពកម្រិតណានោះទេ។

ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវ កាស៊ីខន Kasikorn (K-Research) បានគាំទ្រវិធានការរបស់រដ្ឋាភិបាលក្នុងការជួយកូនបំណុលរួមទាំងបំណុលផ្លូវការ និងក្រៅផ្លូវការផងដែរ។ លោក ប៊ូរិន អាឌូលវ៉ាតាណា (Burin Adulwattana) នាយកគ្រប់គ្រងមជ្ឈមណ្ឌល K-Research បាននិយាយថា នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដើម្បីធានាបាននូវការប្រព្រឹត្តិដោយសមធម៌សម្រាប់អ្នកខ្ចី ជាពិសេសក្នុងលក្ខខណ្ឌមិនគិតអត្រាការប្រាក់តែម្ដង។

លោក ប៊ូរិន បាននិយាយថា ជាដំបូងនេះរដ្ឋាភិបាលកំពុងផ្តោតលើបំណុលរបស់មន្ត្រីរដ្ឋាភិបាលប្រមាណ៣លាននាក់ ហើយប្រសិនបើបំណុលរបស់ពួកគេអាចកាត់បន្ថយបានមែននោះ វានឹងបង្កើនអំណាចទិញ និងការប្រើប្រាស់ក្នុងស្រុក ដែលរួមចំណែកដល់សេដ្ឋកិច្ចជាមិនខាន។ បើតាមអ្នកជំនាញរូបនេះ ជាធម្មតាបំណុលផ្ទាល់ខ្លួននឹងកើនឡើង៣% ជារៀងរាល់ឆ្នាំ ដែលខ្ពស់ជាងកំណើន GDP ប្រចាំឆ្នាំទៅទៀត។ ដូច្នេះប្រសិនបើរដ្ឋាភិបាលមិនជួយដោះស្រាយទេ នោះបំណុលនេះនឹងកើនឡើងធ្វើឱ្យអំណាចទិញ និងសេដ្ឋកិច្ចធ្លាក់ចុះជាក់ជាមិនខានឡើយ។

សម្រាប់លោក ប៊ូរិន កំណើនសេដ្ឋកិច្ច គឺជាកត្តាគន្លឹះក្នុងការពង្រឹងសមត្ថភាពទូទាត់បំណុលរបស់អ្នកខ្ចី ខណៈដែលប្រាក់ចំណូលទាំងវិស័យអាជីវកម្ម និងគ្រួសារមានភាពប្រសើរឡើង៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


លោក ពូទីន ព្រមានហ្វាំងឡង់ក្រោយពីប្រទេសនេះចូលក្នុងអង្គការណាតូ

ប្រធានាធិបតីរុស្ស៊ី លោ វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងមានបញ្ហាជាមួយប្រទេសក្បែរខាងហ្វាំងឡង់ បន្ទាប់ពីប្រទេសនេះបានចូ…

ជប៉ុន និងអាស៊ាន គ្រោងសហការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍរថយន្តជំនាន់ក្រោយ

មេដឹកនាំជប៉ុន និងបណ្តាមេដឹកនាំនៃប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងធ្វើការរួមគ្នាដើម្បីបង្កើតផែនការមេសម្រាប់អភិវឌ្ឍន៍ឧស្សាហក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ