លោក ស៊្រីថា ថាវីស៊ីន

តុលាការធម្មនុញ្ញរបស់ថៃ សម្រេចដកលោក ស៊្រីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី


ទីបំផុតតុលាការធម្មនុញ្ញរបស់ថៃ បានសម្រេចដកលោក ស្រ៊ីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីក្នុងសំឡេងគាំទ្រ៥ ទល់នឹង៤ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោមបទចោទបានបំពានច្បាប់រដ្ឋធម្មនុញ្ញជុំវិញការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពន្ធនាគារកាលពីខែមេសា កន្លងទៅ។ ក្រោយការបញ្ចប់តំណែងលោក ស៊្រីថា គណៈរដ្ឋមន្ត្រីថៃនឹងត្រូវរំលាយចោលនៅតាមក្រោយ ហើយរដ្ឋាភិបាលចាំផ្ទះនឹងត្រូវបានបង្កើតឡើង ដើម្បីដឹកនាំប្រទេសជាបណ្តោះអាសន្ន។
តុលាការធម្មនុញ្ញរបស់ថៃ សម្រេចដកលោក ស៊្រីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី
ដោយ

នៅទីបំផុតតុលាការធម្មនុញ្ញថៃ បានសម្រេចដកលោក ស៊្រីថា ថាវិស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីចំពោះការបំពានរដ្ឋធម្មនុញ្ញដោយសារលោកបានផ្ដល់តំណែងរដ្ឋមន្ត្រីដល់អតីតមេធាវីដែលធ្លាប់ជាប់ពន្ធនាគារ។

ចៅក្រមចំនួនប្រាំក្នុងចំណោមប្រាំបួនរូបរបស់តុលាការនេះ បានបោះឆ្នោតបណ្ដេញលោក ស៊្រីថា និងរំលាយគណៈរដ្ឋមន្ត្រីរបស់លោកជាមួយសំឡេងគាំទ្រ៥ទល់នឹង៤។

ការសម្រេចបែបនេះ ធ្វើឡើងក្រោយតុលាការនេះកាលពីខែឧសភា បានទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាចំនួន៤០រូប ដែលចង់ឱ្យដកលោក ស៊្រីថា ចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយពួកគេបានអះអាងថា ការដែលលោក ស៊្រីថា តែងតាំងលោក Pichit Chuenban ឱ្យធ្វើជារដ្ឋមន្ត្រីកាលពីខែមេសា នោះ គឺមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ ដោយសារលោក Pichit ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែជុំវិញសំណុំរឿងសូកប៉ាន់។

ការសម្រេចដកតំណែងលោក ស៊្រីថា នេះទំនងជាអាចធ្វើឱ្យនយោបាយនៅប្រទេសថៃធ្លាក់ចូលភាពចលាចល និងធ្វើឱ្យ លោក ក្លាយជានាយករដ្ឋមន្ត្រីថៃលើកទី៤ក្នុងរយៈពេល១៦ឆ្នាំ ដែលត្រូវបានតុលាការនេះដកចេញពីតំណែង។ ការដកតំណែងលោក ស៊្រីថា នេះធ្វើឡើងបន្ទាប់ពីលោកបានឡើងកាន់អំណាចបានប្រមាណ១ឆ្នាំ ហើយការណ៍នេះ ក៏នឹងតម្រូវឱ្យសភាត្រូវកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីចាំផ្ទះដើម្បីដឹកនាំប្រទេសបណ្តោះអាសន្នផងដែរ។ កាលពីសប្ដាហ៍មុន តុលាការនេះ ក៏បានសម្រេចរំលាយគណបក្សឆ្ពោះទៅមុខដែលជាបក្សជំទាស់ដ៏ធំបំផុតនៅក្នុងប្រទេសថៃផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករកាស៊ីណូ Naga World នៅកម្ពុជា ប្រឈមការផាកពិន័យជិត១០០លានដុល្លារ ដោយសារគម្រោងកាស៊ីណូនៅរុស្ស៊ី

ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករកាស៊ីណូ ណាហ្គាវើល (Naga World) នៅរាជធានីភ្នំពេញ ប្រឈមនឹងការផាកពិន័យរហូតដល់ជិត១០០លានដុល្លារអាម៉េ…

តើវាជាការវិវត្តដ៏អស្ចារ្យ ឬក៏ជាវិនាសកម្មនៃវិស័យសំណង់ ខណៈចិន ប្រើប្រាស់ខ្សាច់សិប្បនិម្មិតភាគច្រើននៅក្នុងឧស្សាហកម្មសាងសង់របស់ខ្លួន?

ខ្សាច់ ដែលកកើតឡើងដោយឯកឯងតាមដំណើរធម្មជាតិ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងការសាងសង់សំណង់តូចធំ រួមមានលំនៅឋាន អគារ និងផ្លូវថ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ