វិស័យវាយនភ័ណ្ឌ

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា


សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌក្នុងទម្រង់ជា OEM លើសម្ភារវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។
វិស័យវាយនភ័ណ្ឌ
ដោយ

នេះបើតាមការបញ្ជាក់របស់ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុង បំណងប្រែក្លាយកម្ពុជាជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់។

សូមជម្រាបថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន គឺជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្នមានការិយាល័យចំនួន៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលប្ដេជ្ញាធានាបរិយាកាសវិនិយោគនៅកម្ពុជា និងឱ្យសភាពាណិជ្ជកម្មអាម៉េរិកពង្រីកកិច្ចសហប្រតិបត្តិការ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូ…

សមាគមស្វាយចន្ទីដាក់ពង្រាយតំណាងនៅតាមប្រទេសសំខាន់ៗ ដើម្បីជំរុញទីផ្សារ និងការវិនិយោគ

ព័ត៌មាន
សមាគមស្វាយចន្ទីកម្ពុជា បានដាក់ពង្រាយតំណាងរបស់ខ្លួននៅតាមបណ្ដាប្រទេសគោលដៅសំខាន់ៗមួយចំនួន ដើម្បីជួយជំរុញទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ក៏ដូច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ