រដ្ឋមន្ត្រីការបរទេសថៃ

រដ្ឋមន្ត្រីការបរទេសថៃពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក មុនពេលលោកអនុទីនជជែកជាមួយលោកត្រាំ


ក្រសួងការបរទេសថៃបានឱ្យដឹងថា ថ្ងៃទី១២ ខែធ្នូ វេលាម៉ោង ១១:០០ព្រឹកមិញនេះ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទាក់ទងនឹងស្ថានភាពនៅតាមព្រំដែនថៃ-កម្ពុជា។
រដ្ឋមន្ត្រីការបរទេសថៃ
ដោយ

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានថៃ Khaosod ដែលបានបញ្ជាក់បន្ថែមថា ការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំង២នេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង៩៖២០នាទីយប់នេះ។

លោករដ្ឋមន្ត្រី ស៊ីហាសាក់ បានពន្យល់ប្រាប់ពីការពិត ទាក់ទងនឹងការវិវឌ្ឍចុងក្រោយបំផុតនៃស្ថានភាពនៅតាមព្រំដែនថៃ-កម្ពុជា ដោយលោកបានបញ្ជាក់ថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព និងដំណោះស្រាយដោយសន្តិវិធី តែទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងត្រូវតែកើតចេញពីសកម្មភាព និងការប្តេជ្ញាចិត្តពិតប្រាកដ។

លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្តាប់ និងសម្តែងការយល់ដឹងអំពីជំហររបស់ថៃ ដោយបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់សន្តិភាពប្រកបដោយការស្ថាបនា និងគាំទ្រប្រទេសថៃក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕




អត្ថបទបន្ទាប់


IMF ជំរុញឱ្យចិន ពន្លឿនការចាកចេញពីការពឹងផ្អែកលើការនាំចេញ ដើម្បីកុំឱ្យប្រទេសដទៃខឹងសម្បារ

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ជំរុញឱ្យប្រទេសចិន ពន្លឿនការរៀបចំផែនការក្នុង…

ពិភពលោកព្រួយបារម្ភខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយធ្លាយឯកសារសម្ងាត់បង្ហាញថា ចិន អាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះអាម៉េរិក ដោយសារកោះតៃវ៉ាន់

ស្របពេលដែលអាម៉េរិក ដែលជាបងធំទី១ និងមហាយក្សចិន ជាបងធំទី២ នៅលើពិភពលោកកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញលើគ្រប់វិស័យ ដើម្បីដណ្ដើមឥទ្ធិពលរៀងៗខ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ