វិស័យពាណិជ្ជកម្ម

តើការនាំចេញផ្លែឈើរបស់ប្រទេសថៃ មកកម្ពុជា មានទំហំប៉ុន្មានលានដុល្លារក្នុង១ឆ្នាំៗ?


ពាណិជ្ជករថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយភាពតានតឹងនៅតាមច្រកទ្វារព្រំដែនជាមួយកម្ពុជា ឱ្យបានលឿន និងដោយសន្តិវិធី ហើយបានព្រមានថា ការពន្យារ ឬអូសបន្លាយពេលក្នុងការដោះស្រាយនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការនាំចេញផ្លែឈើតែម្តង។ ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បានអះអាងថា ពួកគេបាននាំចេញផ្លែឈើមកកាន់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗមានទំហំប្រមាណជាង៩០០លានដុល្លារ ហើយកម្ពុជា នាំចូលមកថៃ មានទំហំត្រឹមតែជាង៩០ ទៅជាង១០០លានដុល្លារប៉ុណ្ណោះ ពោលគឺខុសគ្នាពី៧ទៅ១០ដងឯណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

លោកស្រី វីផា សូណាត (Wipa Sunate) ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បានអះអាងថា ក្រុមពាណិជ្ជករនៅក្នុងខេត្តត្រាត ស្ថិតនៅភាគខាងកើតនៃប្រទេសថៃ ដែលរកស៊ីនាំចេញផ្លែឈើមកកាន់ប្រទេសកម្ពុជា កំពុងធ្លាក់ចុះទំនុកចិត្ត និងប្រឈមនឹងការខាតបង់ ក្រោយកម្ពុជា បិទមិនឱ្យនាំចូលផ្លែឈើមកកាន់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះពួកគេជំរុញឱ្យរដ្ឋាភិបាលថៃ ជាពិសេសក្រុមយោធា ដោះស្រាយបញ្ហាច្រកទ្វារព្រំដែនជាមួយកម្ពុជា ឱ្យបានឆាប់ និងដោយសន្តិវិធី។ បើតាមការអះអាងរបស់ប្រធានសភាពាណិជ្ជកម្មរូបនេះ ការនាំចេញរបស់ថៃ ចូលមកកម្ពុជា មានតម្លៃ៣០ពាន់លានបាត ឬប្រមាណជាង៩០០លានដុល្លារ ខណៈការនាំចូលពីកម្ពុជា មានតម្លៃត្រឹមតែជាង៩០ទៅ១០០លានដុល្លារប៉ុណ្ណោះ។

លោកស្រីបានលើកឡើងថា នៅពេលនេះ​ការនាំចេញផ្លែឈើរបស់ខេត្តជាប់ព្រំដែនជាមួយកម្ពុជា មួយនេះ កំពុងជួបបញ្ហា ហើយប្រសិនបើព្រំដែនត្រូវបិទជាអចិន្ត្រៃយ៍ នោះផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។ លោកស្រីបន្តថា សភាគ្រោងនឹងលើកបញ្ហាទាំងនេះទៅសភាពាណិជ្ជកម្មថៃ ដើម្បីជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ និងដោះស្រាយ។

ដោយឡែក លោក វុទ្ធីភុង រ៉ាតាមុន (Wutthiphong Rattamon) ប្រធានបណ្តាញសហករណ៍កសិកម្មខេត្តត្រាត បានមានលើកឡើងថា ផ្លែមង្ឃុតប្រមាណ៥ម៉ឺនតោន ត្រូវបានគេរំពឹងនឹងត្រូវចែកចាយនៅឆ្នាំនេះ តែវាកំពុងរងការគំរាមកំហែងពីវិធានការបិទការនាំចូលរបស់កម្ពុជា បើទោះជាទីផ្សារកម្ពុជា មានត្រឹមតែពី៥ ទៅ១០%នៃការនាំចេញផ្លែមង្ឃុតរបស់ថៃ ក៏ដោយ។

ដើម្បីជួយកសិករថៃ នៅពេលនេះមជ្ឈមណ្ឌលប្រតិបត្តិការព្រំដែនកម្ពុជា-ថៃ បានប្រកាសពីផែនការជួយកសិករតាមយន្តការផ្សេងៗដូចជាការរៀបចំពិធីបុណ្យផ្លែឈើថៃ ឆ្នាំ២០២៥ ដោយសហការជាមួយផ្សារទំនើប និងទីផ្សារលក់ដុំ ក៏ដូចជាចែកជូនប្រជាពលរដ្ឋនៅតាមស្ថានីយប្រេងឥន្ធនៈ និងដាក់លក់នៅហាងដែលគ្រប់គ្រងដោយរដ្ឋជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា លោកប្រហែលជាប្ដូរចិត្តឈប់ដកប្រធានធនាគារកណ្ដាលអាម៉េរិក ចេញពីតំណែងវិញហើយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៦ ដើមខែមិថុនា ថា សេចក្ដីសម្រេចលើជោគវាសនារបស់លោក ជើរ៉ូម ផៅវែល (Jerom…

ពលករខ្មែរនៅថៃ មិនចង់ត្រលប់មកស្រុកវិញដោយសារខ្លាចបាត់បង់ការងារ ដែលទទួលបានប្រាក់ខែខ្ពស់

ការិយាល័យការងារខេត្តប៊ូរីរ៉ាំ (Buri Ram) បានអះអាងថា ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងខេត្តភាគឦសានរបស់ថៃ មួយនេះ មិនចង់ត្រលប់មកកម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ