មន្ត្រីសុខាភិបាលថៃ

មន្ត្រីសុខាភិបាលថៃ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺ-កូវីដ និងជំងឺផ្ដាសាយ


នាយកដ្ឋានបង្ការជំងឺឆ្លងរបស់ប្រទេសថៃ (DDC) បានក្រើនរំលឹកដល់ប្រជាជនឱ្យបន្ត អនុវត្តតាមការណែនាំពីការការពារជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយ ខណៈមេរោគជំងឺនេះ ត្រូវបានគេរំពឹងថា នឹងឆ្លងរាលដាលថែមទៀតក្នុងរដូវវស្សាឆ្នាំនេះ និងក្រោយពីការបើកបវេសនកាលនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
មន្ត្រីសុខាភិបាលថៃ
ដោយ

លោកវេជ្ជបណ្ឌិត ផានូម៉ាស យ៉ានវេតគុល (Panumas Yanwetskul) ប្រធាននាយកដ្ឋាន DDC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា តាំងពីដើមឆ្នាំនេះមក មនុស្សចំនួនជាង៤ម៉ឺននាក់ បានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកស្លាប់១៥នាក់ ភាគច្រើនជាមនុស្សមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ទន្ទឹមនេះ ក៏មានអ្នកជំងឺគ្រុនផ្តាសាយជាង៣២ម៉ឺននាក់ក្នុងនោះមានអ្នកស្លាប់ចំនួន៤៣នាក់ ផងដែរ។ នៅចន្លោះពេលពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧសភា មានអ្នកជំងឺកូវីដ-១៩ចំនួនជាង៧ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់ម្នាក់ ហើយអ្នកជំងឺភាគច្រើនមានអាយុចន្លោះក្រោម៥ឆ្នាំ។

លោកវេជ្ជបណ្ឌិតរូបនេះ បាននិយាយថា ប្រទេសថៃ អាចបន្តឆ្លងជំងឺនេះថែមទៀត ដោយសារមេរោគនេះបានរីករាលដាលនៅក្នុងស្ថានភាពមានមនុស្សច្រើន និងរងឥទ្ធិពលដោយសារអាកាសធាតុ ជាពិសេសក្នុងរដូវវស្សាតែម្ដង។ ជាក់ស្ដែងកាលពីអំឡុងបុណ្យចូលឆ្នាំថ្មីនៅថៃ គេជឿថា មានករណីឆ្លងជំងឺច្រើន ប៉ុន្តែទោះជាយ៉ាងណាតួលេខឆ្លងនៅឆ្នាំនេះ គឺទាបជាងពេលដូចគ្នាកាលពីពីរឆ្នាំមុន។

ជាមួយគ្នានេះអ្នកជំនាញរូបនេះ ក្រើនរំលឹកឱ្យណែនាំកុមារឱ្យអនុវត្តតាមការណែនាំអំពីការបង្ការជំងឺឆ្លងយ៉ាងតឹងរ៉ឹង គឺត្រូវរក្សាគម្លាត ពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់នៅក្នុងស្ថានភាពមានមនុស្សច្រើន ដែលវានឹងកើតឡើងបន្ទាប់ពីសាលារៀនភាគច្រើននឹងបើកទ្វារដំណើរការនៅសប្តាហ៍ក្រោយនេះ៕




អត្ថបទបន្ទាប់


ចំនួនឥណទានសងយឺតលើស៣០ថ្ងៃ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនដល់៩,៥% នៅត្រីមាសទី១ឆ្នាំនេះ

មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានវាយតម្លៃថា ស្ថានភាពហិរញ្ញវត្ថុក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៥ នៅត…

វីតាល់ ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រគុណភាពពី NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប

ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងឧស្សាហកម្មផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ