ឧតុនិយមថៃ

ឧតុនិយមថៃព្រមានពីការកើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាថ្មីនៅខេត្តជាច្រើនក្នុងប្រទេសថៃ


នាយកដ្ឋានឧតុនិយមរបស់ថៃ បានព្រមានថា ប្រទេសថៃនៅភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១១-១៦ ខែធ្នូ ដែលបញ្ហាអាចបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗនៅតាមខេត្តជាច្រើននៅតំបន់នោះ និងអាចមានទឹករលកសមុទ្រកម្ពស់ពីរទៅបីម៉ែត្រ ព្រមទាំងមានអាកាសធាតុចុះត្រជាក់នៅតំបន់ឆ្នេរសមុទ្រផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃមួយចំនួន។
ឧតុនិយមថៃ
ដោយ

ការលាងសម្អាតកម្អែលទឹកជំនន់មិនទាន់បានស្អាតស្រួលបួលផង នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានថា ខេត្តជាច្រើននៅភាគខាងត្បូងប្រទេសថៃអាចនឹងគ្រោះទឹកជំនន់ម្តងទៀត ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ថ្ងៃជាប់គ្នាចន្លោះពីថ្ងៃទី១១-១៦ ខែធ្នូ ហើយក៏មានខ្យល់បក់ខ្លាំង ដែលអាចធ្វើឱ្យមានរលកសមុទ្រធំៗកម្ពស់ពីរទៅបីម៉ែត្រនៅឈូងសមុទ្រថៃផងដែរ។

បើតាមការព្យាកររបស់នាយកដ្ឋាននេះ តំបន់នៅភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុតនៅខេត្តមួយចំនួនដូចជាខេត្តជុមផន និងស៊ូរ៉ាតថានីជាដើមនៅចន្លោះពីថ្ងៃទី១១-១៣ ខែធ្នូ ដែលបណ្ដាលមកពីប្រព័ន្ធសម្ពាធទាប ដែលរំកិលចេញពីសមុទ្រចិនខាងត្បូងដោយឆ្លងកាត់ភាគខាងត្បូងប្រទេសវៀតណាម ឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូងប្រទេសថៃ។

ជាមួយគ្នានេះនាយកដ្ឋានឧតុនិយមថៃ បានជំរុញឱ្យប្រជាជននៅតំបន់ ដែលងាយរងគ្រោះទាំងនេះមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងទឹកហូរខ្លាំងជាពិសេសនៅតំបន់ជើងភ្នំ ជិតផ្លូវទឹក និងតំបន់ទំនាបតែម្ដង។ ហើយអ្នកធ្វើដំណើរនៅតាមឈូងសមុទ្រ និងសមុទ្រអាន់ដាម៉ាន់ ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងជៀសវាងតំបន់ព្យុះ៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមឧបត្ថម្ភ ២០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខ និងជនភៀសសឹក

អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោរមួយរូបនៅកម្ពុជា ប្រកាសចូលរួមឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ