នាយករដ្ឋមន្ត្រីថៃ ដកបម្រាមលើព័ត៌មាន

នាយករដ្ឋមន្ត្រីថៃ ដកបម្រាមលើព័ត៌មានបំភិតបំភ័យសាធារណជនក្នុងអំឡុងពេលកូវីដ-១៩ចេញវិញហើយ


នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចដកចោលនូវបទបញ្ជាហាមប្រាមរបស់លោក ចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលអាចបំភិតបំភ័យដល់សារធារណជនក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការប្រកាសស្ដីពីការដកបម្រាមនេះ ត្រូវបានចេញផ្សាយដោយព្រឹត្ដិបត្រព័ត៌មានព្រះបរមរាជវាំងថៃ រ៉ូយ៉ាល់ ហ្គាសេត (Royal Gazette) នៅថ្ងៃអង្គារម្សិលមិញនេះ ដោយមានសេចក្ដីសម្រេចពីតុលាការស៊ីវិល ដើម្បីរារាំងការអនុវត្តបទបញ្ជារបស់លោកប្រយុទ្ធដែលបានដាក់ចេញ នាពេលកន្លងមកនេះ។
នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ បានសម្រេចដកចោលនូវបទបញ្ជាហាមប្រាមរបស់លោក ចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលអាចបំភិតបំភ័យដល់សារធារណជនក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩

គេ​នៅ​ចាំ​ថា លោក​ប្រា​យុទ្ធ បាន​ដាក់​បទ​បញ្ញា​ត្តិ​មួយ​កាលពី​ថ្ងៃ​ទី ២៩ ខែកក្កដា ដើម្បី​ហាមឃាត់​រាល់​ការ​ផ្សាយ​ព័ត៌មាន ឬ មាតិកា​ទាំងឡាយ​ណា ដែល​អាច​បំភិតបំភ័យ​ដល់​សាធារណជន ឬ ក៏​បំភាន់​ព័ត៌មាន ដោយ​លោក​ប្រា​យុទ្ធ​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​ទាំងនេះ គឺជា​ដើមចម​មួយ​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​កើតឡើង ក្នុង​គ្រាអាសន្ន និង ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ សន្ដិភាព និង សណ្ដាប់ធ្នាប់​។

កា​រដក​បម្រាម​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​ទាក់ទង​ស្ថានភាព​កូ​វី​ដ​-១៩​នា​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​ថៃ កំពុង​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅ​ៗ​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គិត​ជា​មធ្យម​ប្រមាណ​ជិត ២​ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​។

បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​បាន​ដាក់​ចេញ​ទាក់ទង​នឹង​រឹតត្បិត​ការ​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ នា​ពេល​កន្លង​មកនេះ ក៏​ធ្លាប់​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​សកម្មជន​សិទ្ធិ​មនុស្ស និង អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​ថៃ ផង​ដែរ​។ 

ជាក់ស្ដែង នៅ​ថ្ងៃ​ទី ០២ ខែសីហា ក្រុម​តំណាង​ស្ថាប័ន​សារព័ត៌មាន និង មេធាវី​សិទ្ធិ​មនុស្ស បាន​ដាក់​ញត្តិ​ទៅ​កាន់​តុលាការស៊ីវិល ប្រឆាំង​នឹង​បទបញ្ញត្តិ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​លោក​ប្រា​យុទ្ធ ដក​បម្រាម​នេះ​ចោល​វិញ​។ នៅ​ទីបំផុត នៅ​ថ្ងៃ​ទី ៩ ខែសីហា តុលាការស៊ីវិល​របស់​ថៃ បាន​សម្រេច​ឲ្យ​ដក​បម្រាម​នេះ​ចេញ ក្រោយ​មើលឃើញ​ថា បទបញ្ជា​ហាមឃាត់​របស់​លោក​ប្រា​យុទ្ធ​នេះ គឺ​បាន​ធ្វើ​ឲ្យ​មានការ​បាត់បង់​នូវ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាជន​។ តុលាការ​ក៏​បាន​សម្រេច​ផង​ដែរ​ថា ការ​អនុញ្ញាត​ឲ្យ​មានការ​ផ្អាក​សេវា​អ៊ី​ន​ធើ​ណែ​ត​ចំពោះ ក្រុមហ៊ុន​ស្ថាប័ន​សារព័ត៌មាន គឺជា​ការ​ផ្ទុយ​ទៅ​នឹង​ច្បាប់​។ ជាមួយ​គ្នា​នេះ​ដែរ តុលាការស៊ីវិល​ថៃ បាន​ចាត់​ទុក​ថា ការ​ទទួល​បាន​សេវា​អ៊ី​ន​ធើ​ណែ​ត​ប្រើប្រាស់ គឺ​មាន​សារសំខាន់​ណាស់​នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​រាតត្បាត​នេះ​៕

None



អត្ថបទបន្ទាប់


មហាអំណាចអាមេរិក និង ចិន ប៉ះសម្តីគ្នានៅ UNជាថ្មី ជុំវិញរឿងសមុទ្រចិនខាងត្បូង

សហរដ្ឋអាមេរិក នៅដើមសប្តាហ៍នេះ បានព្រមានចំៗនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពីការគម្រាមកំហែងដល់សន្តិសុខ និង ផ្…

ចាប់ខ្លួន​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុនបណ្ដាញ​សង្គម​ចិន Weibo ពីបទពុករលួយ

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បាន​ផ្សាយថា អាជ្ញាធរ​ចិន​បានចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏ធំបំផុតរបស់​ចិន We…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ