ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋបច្ចុប្បន្ន គ្រាន់តែដើម្បីសាកល្បងមើលពីសម្ទុះទីផ្សារប៉ុណ្ណោះ


មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនៅឆ្នាំ៣០០លានដុល្លារ នៅ២០២២ និងត្រៀមបោះផ្សាយបន្ថែម២០០លានដុល្លារនៅឆ្នាំ២០២៣នេះ គឺមិនមានគោលដៅចម្បងដើម្បីតែកៀរគរថវិកាសម្រាប់ទ្រទ្រង់ការចំណាយរបស់រដ្ឋនោះទេ ប៉ុន្ដែវាជាវិធីសាស្ត្រមួយ ដើម្បីសាកល្បងយន្តការនៃទីផ្សារមូលបត្រនៅកម្ពុជានៅក្នុងជំហានដំបូងតែប៉ុណ្ណោះ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋាលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ

ឯកឧត្តម វង្សី វិស្សុត រដ្ឋាលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋបច្ចុប្បន្ន គ្រាន់តែជាការសាកល្បងយន្តនៃការដំណើររបស់ផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ មិនមែនជាគោលដៅចម្បងកៀរគរថវិកាមកទ្រទ្រង់ការចំណាយរបស់រាជរដ្ឋាភិបាលនោះទេ។ ប៉ុន្តែទៅថ្ងៃអនាគតកម្ពុជាចង់ប្រើយន្តការនេះ ដើម្បីធ្វើពិពិធកម្មបំណុលសាធារណៈពីការពឹងផ្នែកលើប្រភពបំណុលក្រៅស្រុកមកពឹងប្រភពក្នុងស្រុកវិញ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។ ឯកឧត្តមបានបន្តថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនេះ ក៏ដើម្បីជាការបើកផ្លូវដល់ការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនឯកជនផងដែរ ព្រោះតាមរយៈនេះធ្វើឲ្យរាជរដ្ឋាភិបាលអាចសិក្សាពីចំណុចខ្វះខាតក្នុងការកែប្រែធ្វើឲ្យដំណើរការនៃបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋទទួលបានការគាំទ្រដូចផែនការ ដែលបានគ្រោងទុកនៅពេលណាក៏បានដែរ តាមរយៈការដំឡើងអត្រាការប្រាក់ ឬកូប៉ុង គ្រាន់តែបច្ចុប្បន្នរាជរដ្ឋាភិបាលមិនទាន់មានតម្រូវការទុនខ្ពស់ពីប្រភពមួយនេះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត កត្តាដែលធ្វើឲ្យការបោះផ្សាយលក់មូលបត្រលក់មិនសូវទទួលបានការគាំទ្រ គឺដោយសារការផ្តល់អត្រាគូប៉ុងមានកម្រិតទាបពេក បើធៀបនឹងការផ្តល់អត្រាការប្រាក់សន្សំដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋចំនួន៣០០លានដុល្លារ ដើម្បីស្ទាបស្ទង់ទីផ្សារ និងការគាំទ្ររបស់អតិថិជន តែជាលទ្ធផលការបោះផ្សាយលើកដំបូងនេះសម្រេចបានប្រមាណ ២០លានដុល្លារតែប៉ុណ្ណោះ។ នៅឆ្នាំ២០២៣ នេះរាជរដ្ឋាភិបាលបានសម្រេចបន្តបោះផ្សាយលក់មូលបត្របំណុលចំនួន២០០លានដុល្លារបន្ថែមទៀត ដើម្បីប្រមូលថវិកាមកសងដល់វិនិយោគ ដែលបានទិញមូលបត្របំណូលរដ្ឋកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ទីបំផុត ចិនសុខចិត្តផ្ដល់ការពន្យារពេលសងបំណុលសម្រាប់ស្រីលង្ការយៈពេល២ឆ្នាំ

ព័ត៌មាន
ធនាគារអាហរ័ណនីហរ័ណចិន បានផ្តល់នូវការអនុគ្រោះចំពោះប្រទេសស្រីលង្កាក្នុងការពន្យារពេលសងបំណុលសម្រាប់រយៈពេល២ឆ្នាំ ហើយបញ្ជាក់ទៀតថា នឹងជួយគាំទ្…

របាយការណ៍៖ឆ្នាំ២០២២មានអ្នកកាសែត៦៧នាក់ត្រូវបានសម្លាប់កើនឡើង៥០%ធៀបឆ្នាំ២០២១

ព័ត៌មាន
មានអ្នកកាសែតយ៉ាងហោចណាស់ ៦៧នាក់ត្រូវបានគេសម្លាប់នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ភាគច្រើននៃករណីស្លាប់បាត់បង់ជិវិតទាំងនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ