ដំណាំកញ្ឆា

តើមានកត្តាសំខាន់អ្វីជំរុញឱ្យរដ្ឋាភិបាលថៃ គ្រោងដាក់ដំណាំកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ?


តើមានកត្តាសំខាន់អ្វីជំរុញឱ្យរដ្ឋាភិបាលថៃ គ្រោងដាក់ដំណាំកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ? នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងចុះបញ្ជីដំណាំកញ្ឆាជាគ្រឿងញៀនឡើងវិញ នៅចុងឆ្នាំ២០២៤។ នេះគឺជាការវិលត្រលប់មកវិញ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានក្លាយជាប្រទេសដំបូងគេមួយនៅតំបន់អាស៊ីក្នុងការដាក់ឱ្យប្រើប្រាស់កញ្ជាស្របច្បាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។
ដំណាំកញ្ឆា
ដោយ

ប្រទេសថៃ បានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ២០១៨ និងសម្រាប់ប្រើប្រាស់ផ្នែកកម្សាន្តអារម្មណ៍នៅក្នុងឆ្នាំ២០២២ ប៉ុន្តែឥឡូវនេះនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន គ្រោងដាក់កញ្ឆាក្នុងបញ្ជីជាគ្រឿងញៀនឡើងវិញ នៅចុងឆ្នាំ២០២៤ នេះ។

លោកនាយករដ្ឋមន្ត្រីថៃ បាននិយាយថា លោកចង់ឱ្យក្រសួងសុខាភិបាលធ្វើវិសោធនកម្មច្បាប់ និងចុះបញ្ជីកញ្ឆាជាគ្រឿងញៀនឡើងវិញ ហើយថា ក្រសួងគួរតែចេញច្បាប់មួយជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់វាសម្រាប់តែគោលបំណងសុខភាព និងវេជ្ជសាស្ត្រប៉ុណ្ណោះ។

ការផ្លាស់ប្តូរនេះបានកើតឡើងចំពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យលក់រាយក្នុងស្រុកសម្រាប់កញ្ឆានៅតាមហាង និងអាជីវកម្មរាប់ម៉ឺនកន្លែងបានរីកដុះដាលនៅក្នុងប្រទេសថៃ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយត្រូវបានព្យាករថា ឧស្សាហកម្មមួយនេះនឹងមានតម្លៃរហូតដល់ ១,២ពាន់លានដុល្លារនៅឆ្នាំ២០២៥។

លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា បានសង្កត់ធ្ងន់ថា គ្រឿងញៀនជាបញ្ហាដែលបំផ្លាញអនាគតប្រទេសជាតិ ហើយមានយុវជនជាច្រើនញៀនថ្នាំ ដូច្នេះហើយថៃ ត្រូវធ្វើការឱ្យបានលឿន និងរឹបអូសទ្រព្យសម្បត្តិ (ឈ្មួញគ្រឿងញៀន) ព្រមទាំងពង្រីកការព្យាបាលអ្នកញៀនថ្នាំផងដែរ។

លោក ប្រាស៊ីតឆៃ នូនូល (Prasitchai Nunual) អគ្គលេខាធិការនៃបណ្តាញអនាគតកញ្ឆារបស់ប្រទេសថៃ បាននិយាយថា វិធានការនេះនឹងក្លាយជាការផ្លាស់ប្តូរដ៏អាក្រក់សម្រាប់សេដ្ឋកិច្ច និងផ្តល់ផលប៉ះពាល់ដ៏ធំដល់អាជីវកម្មខ្នាតតូច និងអ្នកប្រើប្រាស់កញ្ឆាផងដែរ។

លោក ប្រាស៊ីតឆៃ បានអះអាងថា មានមនុស្សជាច្រើនបាន និងកំពុងដាំកញ្ឆា និងបើកហាង​កញ្ឆា ដូច្នេះហើយអាជីវកម្មទាំងនេះនឹងត្រូវបិទនៅពេលកញ្ឆាត្រូវបានចុះបញ្ជី និងចាត់ទុកជាគ្រឿងញៀនឡើងវិញ​៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យបទល្មើសក្នុងវិស័យប្រេងឥន្ធនៈមានការថយចុះនៅ៤ខែឆ្នាំនេះ?

ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេ ថែមទាំងធ្វើឱ្យប៉ះព…

ហេតុអ្វីសេដ្ឋីពាន់លានដុល្លារនៅអាម៉េរិក ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ?

មានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារនៅអាម៉េរិកមួយចំនួន ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ