វិស័យទេសចរណ៍

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីលើកស្ទួយវិស័យទេសចរណ៍


រាជរដ្ឋាភិបាល បានជ្រើសរើសយកខេត្តសៀមរាប ដើម្បីអនុវត្តលើកស្ទួយវិស័យទេសចរណ៍ក្រោយខេត្តដ៍មានសក្តានុពលលើវិស័យទេសចរណ៍មួយនេះ បានរងផលប៉ះពាល់ធ្ងន់ជាងគេក្នុងចំណោមបណ្ដាគោលដៅទេសចរណ៍ផ្សេងទៀតនៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ-១៩។
3
ដោយ

ដើម្បីអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាប ឆ្នាំ២០២៤។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញយន្តការលើកលែងពន្ធមួយចំនួនដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងខេត្តនេះផងដែរ​​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីស្តារ និងជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះមានសន្ទុះកើនឡើងវិញ ដូចកាលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមសម្តេចធិបតី តាមរយៈកម្មវិធីនេះ ក្រុមប្រឹក្សាទេសចរណ៍មួយនឹងត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាជាមួយវិស័យឯកជន ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ជំរុញឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធរៀបចំតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឲ្យមានរបៀបរៀបរយ មុនឈានដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្ត ជាពិសេសត្រូវគិតគូរដោះស្រាយពីខ្សែច្រវាក់ទេសចរណ៍ ដូចជាការផ្សព្វផ្សាយ ការតភ្ជាប់ជើងហោះហើរ រវាងតំបន់ទេសចរណ៍សំខាន់ៗ ការកែសម្រួល និងការផ្តល់សេវាក្នុងពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញរបស់ភ្ញៀវទេសចរជាដើម។

តាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ក្រុមប្រឹក្សាទេសចរណ៍មានភារកិច្ចអនុវត្តយន្តការ និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហារបស់វិស័យឯកជន ដែលជួបប្រទះនៅក្នុងអាជីវកម្មប្រចាំថ្ងៃ ដូចជាការគ្រប់គ្រង និងការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញទេសចរណ៍ បញ្ហាអនាម័យ និងការគ្រប់គ្រងសំរាម ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងការបំពាក់កាមេរ៉ាសុវត្ថិភាព តាមគោលដៅទេសចរណ៍សំខាន់ៗ ការកំណត់ថ្លៃសម្រាប់ភ្ញៀវបរទេសជាដើម។

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានការរៀបចំឥណទានឡើងវិញពីសំណាក់គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុជូនដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារសហគ្រាសធុនតូច និងមធ្យមជាមួយនឹងដើមទុនបឋម៥០លានដុល្លារដល់ប្រតិបត្តិករទេសចរនៅខេត្តនេះ ជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះ។

សូមបញ្ជាក់ថា ក្រៅពីយន្តការខាងលើ រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរតាមរយៈការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅចំពោះអ្នកដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពនៅខេត្តសៀមរាបពីខែតុលា ឆ្នាំ២០២៣ រហូតដល់ចុងឆមាសទី១ ឆ្នាំ២០២៤ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការហាមឃាត់ការនាំចូលចំណីអាហារ និងសាច់បង្កកខុសច្បាប់

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពង្រឹងឲ្យបានហ្មត់ចត់នូវការនាំចូលចំណីអាហារ និងសាច់បង្កកខុស…

ការជីកយករ៉ែខ្សាច់ កំពុងបង្កក្ដីបារម្ភលើការគំរាមកំហែងបរិស្ថាននៅប្រទេសវៀតណាម

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមថ្មីៗនេះ បានបញ្ជាឲ្យក្រសួងចំនួន៥ និងអាជ្ញាធរតំបន់មួយចំនួន ត្រូវពិនិត្យឡើងវិញពាក់ព័ន្ធនឹងការទាញយករ៉ែសម្រាប់ការងារសំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ