ថៃប្រកាសបិទបញ្ចប់ការរុករកមនុស្ស

ថៃប្រកាសបិទបញ្ចប់ការរុករកក្នុងគំនរអគារបាក់បែក ដែលបានដួលរលំក្នុងគ្រោះរញ្ជួយដីដ៏កំណាច


ប្រទេសថៃបានប្រកាសជាផ្លូវការបិទបញ្ចប់ការរុករកមនុស្សក្នុងគំនរអគារបាក់បែកកម្ពស់ជាង៣០ជាន់មួយនៅកណ្ដាលក្រុងបាងកក ដែលបានដួលរលំក្នុងគ្រោះរញ្ជួយដីដ៏កំណាចមិនធ្លាប់មានកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ការដួលរលំអគារនេះបានឆក់យកអាយុជីវិតមនុស្សសរុប៩៦នាក់ ដោយក្នុងនោះសាកសពចំនួន៨៩នាក់ត្រូវបានរកឃើញ ខណៈសព៧នាក់ទៀតរកមិនទាន់ឃើញនៅឡើយ។
ថៃប្រកាសបិទបញ្ចប់ការរុករកមនុស្ស
ដោយ

ពេលនេះអាជ្ញាធរថៃ កំពុងបន្តស៊ើបអង្កេតជុំវិញការដួលរលំអគារនេះ ដោយផ្ដោតលើបញ្ហាបច្ចេកទេសសាងសង់ និងគុណភាពសំណង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

អភិបាលក្រុងបាងកកបានទម្លាយឱ្យដឹងកាលពីថ្ងៃទី១៣ ខែឧសភា ថា ប្រទេសថៃ បានប្រកាសជាផ្លូវការបិទបញ្ចប់ហើយនូវប្រតិបត្តិការរុករករយៈពេល៦សប្តាហ៍នៅទីតាំងគំនរបាក់បែកនៃអគារកម្ពស់ជាង៣០ជាន់នៅទីក្រុងបាងកក ដែលបានដួលរលំក្នុងគ្រោះរញ្ជួយដីដ៏កំណាចកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានឆក់យកអាយុជីវិតកម្មករសំណង់អស់ជិត១០០នាក់។

អាជ្ញាធរថៃ កំពុងបន្តស៊ើបអង្កេតស្វែងរកឫសគល់ចម្បងថា តើហេតុអ្វីបានជាអគារកម្ពស់ជាង៣០ជាន់ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នៅឡើយនេះដួលរលំងាយស្រួលបែបនេះ ខណៈដែលអគារខ្ពស់ៗផ្សេងទៀតនៅក្បែរៗនោះនៅតែអាចឈរទ្រឹងយ៉ាងរឹងមាំ។

អាជ្ញាធរថៃ បានអះអាងថា អ្នកស្លាប់ក្រោមគំនរអគារបាក់បែកនេះមានចំនួនសរុប៩៦នាក់ ហើយបានរកឃើញសាកសពចំនួន៨៩នាក់ ខណៈដែលសព៧នាក់ទៀតរកមិនទាន់ឃើញនៅឡើយ។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានធ្វើឱ្យកក្រើកក្រុងបាងកក នេះគឺផ្ដើមចេញពីចំណុចរញ្ជួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ទៅជាង៣,៧០០នាក់។

គួររំឭកថា អង្គការឃ្លាំមើលករណីអំពើពុករលួយមួយនៅប្រទេសថៃអះអាងថា ខ្លួនធ្លាប់បានទម្លាយប្រាប់អាជ្ញាធរថៃថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៅក្នុងអគារដែលបានដំណើរការសាងសង់ក្នុងឆ្នាំ២០២០ នេះ មុនពេលវាដួលរលំ ខណៈដែលក្រុមមន្ត្រីជំនាញបាននិយាយថា ការធ្វើតេស្តបឋមត្រួតពិនិត្យសម្ភារៈសំណង់នៅទីតាំងអគារនេះបានរកឃើញថា ដែកមានគុណភាពអន់ ឬដែកមិនត្រូវតាមស្តង់ដារត្រូវបានប្រើប្រាស់នៅក្នុងការសាងសង់អគារនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Page title* News?

ក្រោយសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងបញ្ចុះពន្ធនាំចូលដែលខ្លួនបានដាក់លើទំនិញចិន ពី១៤៥%មកនៅ៣០% បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាម៉េរិកជាច្…

ក្រុមហ៊ុនអាម៉េរិកកំពុងសម្រុកនាំចូលទំនិញពីចិន ក្រោយអាម៉េរិកបញ្ជុះពន្ធលើទំនិញចិន

ក្រោយសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងបញ្ចុះពន្ធនាំចូលដែលខ្លួនបានដាក់លើទំនិញចិន ពី១៤៥%មកនៅ៣០% បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាម៉េរិកជាច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ