ការនាំចេញទុរេនរបស់ថៃ

ថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះនិងនាំចេញទុរេនធំជាងគេបំផុតនៅលើពិភពលោកនៅ៥ឆ្នាំទៀត


ប្រទេសថៃបាន និងកំពុងព្យាយាមអភិវឌ្ឍខ្លួនមែនទែន ដើម្បីដណ្ដើមបានតំណែងជាប្រទេសដែលមានការដាំដុះ និងនាំចេញផ្លែទុរេនលើទីផ្សារអន្តរជាតិធំជាងគេបំផុតក្នុងពិភពលោក នៅរយៈពេល៥ឆ្នាំទៀត។ ប៉ុន្តែ អ្នកជំនាញបានព្រមានពីផលលំបាកក្នុងការប្រកួតប្រជែងទីផ្សារខ្ពស់ជាមួយប្រទេសជិតខាង ដ្បិតថា ប្រទេសជាច្រើនបានកំពុងបង្កើនការដាំដុះទុរេនកាន់តែច្រើនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
បុរសម្នាក់ដឹកជញ្ជូនផ្លែទុរេនដែលទើបនឹងបេះ នៅខេត្តចន្ថាបុរីរី ប្រទេសថៃនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ។ (Xinhua / Rachen Sageamsak)
ដោយ

គោលដៅ​ក្លាយ​ជា​អ្នកនាំចេញ​ទុរេន​ធំជាងគេ​នេះ ត្រូវបាន​ដាក់ចេញ​ក្រោយ​ប្រទេសថៃ បានបង្កើន​ផ្ទៃដីដាំដុះ​ទុរេន​នៅទូទាំង​ប្រទេស​ចំនួន​៣០% ជារៀងរាល់ឆ្នាំ។ ដូចនេះ ទិន្នផលទុរេន​ត្រូវបាន​គេរំពឹងថា កើនឡើង​ដល់ទៅ​ជាង​៨០% ឯណោះ ចាប់ពី​ឆ្នាំ​២០២១នេះ រហូត​ដល់​ឆ្នាំ​២០២៥។​

លោក អាត ភីសានវ៉ានីច នាយកមជ្ឈមណ្ឌល​សិក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅសាកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ​បានលើកឡើងថា បច្ចុប្បន្នថៃ​មាន​លទ្ធភាព​អាច​ទទួលបាន​ទិន្នផល​ទុរេន​ជាង​២លានតោន​ក្នុង​មួយឆ្នាំៗ ហើយវានឹង​បន្តស្ថិរភាព​រហូត​ដល់​ឆ្នាំ២០២៥។
គួរបញ្ជាក់ដែរថា ចំនួននេះ​មានការកើន​ឡើងដល់​ទៅជាង ១០០% នេះបើ​ធៀប​នឹងឆ្នាំ​មុនៗ​ទិន្នផលទទួល​បាន​តែជាង ១លានតោន​ប៉ុណ្ណោះ។ 

យ៉ាងណាមិញ អ្នកជំនាញ​រូបនេះ ក៏បានគូស​បញ្ជាក់​ពីកត្តា​ប្រកួតប្រជែង រវាងប្រទេស​ជិតខាង ដែលជាអ្នកនាំចេញ​ទុរេន​ដូចគ្នា ក្នុងនោះ​រួមមាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ ភីលីពីន និងវៀតណាមជាដើម ដោយ ប្រទេសទាំងនេះ បាននិងកំពុង​បង្កើន​ការដាំដុះ​ទុរេន​របស់​ខ្លួនយ៉ាងខ្លាំង​ផងដែរ។

សូមបញ្ជាក់ថា ការនាំចេញ​ទុរេន​ជាសកល​ត្រូវបាគេព្យាករថា​នឹងកើនឡើងបន្ថែម ៣៥ម៉ឺនតោន​ក្នុងមួយឆ្នាំ​សម្រាប់​រយៈពេល​៥ឆ្នាំ ខណៈដែល​កាលពីទសវត្សរមុន​ការកើនឡើងនេះ មានតែ ១៣ម៉ឺនតោនប៉ុណ្ណោះ​ក្នុងមួយឆ្នាំ៕
None



អត្ថបទបន្ទាប់


ចិនបិទទីក្រុងមួយជាប់ព្រំដែនភូមាក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់

ប្រទេសចិនបានបញ្ជាក់ថា ទីក្រុងមួយរបស់ខ្លួននៅជាប់នឹងព្រំប្រទល់ប្រទេសភូមា ត្រូវបានបិទ បន្ទាប់ពីរកឃើញថាមានមនុស្សចំនួន៩នាក់ រួមទាំងជនជាតិភូ…

រញ្ជួយដីនិងកង្វះខាតបន្ទះឈីបធ្វើឲ្យប៉ះពាល់ដល់ទិន្នផលរោងចក្រនៅជប៉ុន

ទិន្នផលរោងចក្រនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងខែកុម្ភៈកន្លងទៅនេះ ដោយសារតែបញ្ហាគ្រោះរញ្ជួយដី និងកង្វះឧបករណ៍បន្ទះឈីប ដែលវាបានបណ្ដាលឲ្យផល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ