ថៃ បន្តនាំមុខប្រទេសក្នុងតំបន់

ថៃ នៅតែបន្តនាំមុខប្រទេសក្នុងតំបន់ ក្នុងការស្រូបទាញភ្ញៀវទេសចរបរទេស


ប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា នៅតែជាអធិរាជក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ បើទោះបីចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសនេះមានការធ្លាក់ចុះបន្តិចក៏ដោយ។ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ ប្រទេសនេះ ស្រូបទាញភ្ញៀវទេសចរបរទេសបានជាង១២លាននាក់ មានការធ្លាក់ចុះជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ វៀតណាម ទទួលបានភ្ញៀវទេសចរបរទេសជិត៨លាននាក់ ខណៈឡាវ ទទួលបានជាង១លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ថៃ បន្តនាំមុខប្រទេសក្នុងតំបន់
ដោយ

ទោះបីភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសថៃ មានការធ្លាក់ចុះជិត១%ក្តី តែប្រទេសក្បែរខាងកម្ពុជា មួយនេះ នៅតែគ្រងតំណែងជាអធិរាជក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន ក្រោយប្រទេសនេះទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១២លាននាក់ នៅ៤ខែឆ្នាំនេះ ដែលជាចំនួនមួយច្រើនជាងបណ្តាប្រទេសផ្សេងៗ។ ប្រទេសចិន នៅតែជាទីផ្សារទេសចរធំបំផុតរបស់ថៃ ដោយមានជនជាតិចិន រហូតដល់ជាង១,៦លាននាក់ បានមកកម្សាន្តនៅប្រទេសនេះ តាមពីក្រោយដោយភ្ញៀវទេសចរម៉ាឡេស៊ី មានជាង១,៥លាននាក់ បន្ទាប់មករុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អាល្លឺម៉ង់ អាម៉េរិក បារាំង និងជប៉ុន ជាដើម។

ជាមួយគ្នានេះ ប្រទេសវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ដែរនោះ ទាក់ទាញភ្ញៀវទេសចរបរទេសបានជិត៨លាននាក់ នៅក្នុងរយៈពេលដូចគ្នានេះ កើនឡើងប្រមាណជិត២៤% ក្នុងនោះភ្ញៀវទេសចរចិន មានច្រើនជាងគេរហូតដល់ជិត២លាននាក់ ដោយវ៉ាដាច់ប្រទេសថៃ ទៅទៀត។ ចំណែកភ្ញៀវទេសចរកូរ៉េ ឈរលំដាប់ទីពីរ ជាមួយបរិមាណជាង១,៥លាននាក់ ដែលតាមពីក្រោយដោយចិន តៃវ៉ាន់ សហរដ្ឋអាម៉េរិក ជប៉ុន កម្ពុជា អូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី និងថៃ។

ដោយឡែក បើយើងក្រឡេកទៅមើលប្រទេសក្បែរខាងកម្ពុជា មួយទៀត គឺប្រទេសឡាវ នៅត្រីមាសទី១ ដើមឆ្នាំនេះ ប្រទេសនេះ​ ទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១,១លាននាក់ មានការកើនឡើងរហូតដល់១៦២% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក “ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ…

ក្រុមហ៊ុន Xiaomi បញ្ចេញបន្ទះឈីបស្មាតហ្វូនដ៏ទំនើបដំបូងបង្អស់របស់ខ្លួន ជាមួយនឹងមហិច្ឆតាប្រជែងយកឈ្នះក្រុមហ៊ុន Apple

ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូន Xiaomi របស់មហាយក្សចិន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការប្រកាសដាក់សម្ពោធកំពូលបន្ទះឈីបស្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ