ជម្លោះកម្ពុជា ថៃ

ថៃ ប្រកាន់យកលក្ខខណ្ឌ៣ដដែល សម្រាប់ចរចាបទឈប់បាញ់ជាមួយកម្ពុជា


ប្រទេសថៃ នៅតែប្រកាន់ជំហរយកលក្ខខណ្ឌចំនួន៣ ដែលខ្លួនបានដាក់ចេញកន្លងមកក្នុងការចរចាបទឈប់បាញ់ជាមួយកម្ពុជា ដែលលក្ខខណ្ឌទាំងនេះទំនងជាមិនអាចទៅរួចនោះទេ។ ការប្រកាសនេះធ្វើឡើងនៅ៣ថ្ងៃមុន នៃការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ជម្លោះព្រំដែនកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានលើកពេលម្តងដោយសារមានការស្នើសុំរបស់ភាគីថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ជម្លោះកម្ពុជា ថៃ
ដោយ

ស្របពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃ នៅតែប្រកាន់យកលក្ខខណ្ឌចំនួន៣ ដែលខ្លួនបានដាក់ចេញកាលពីថ្មីៗក្នុងការចរចាបទឈប់បាញ់ជាមួយកម្ពុជា។ លក្ខខណ្ឌទាំងនោះរួមមានប្រទេសកម្ពុជា ត្រូវតែប្រកាសឈប់បាញ់មុន, បទឈប់បាញ់ត្រូវតែស៊ើបអង្កេតជាក់ស្ដែង និងជាបន្តបន្ទាប់ និងប្រទេសកម្ពុជា ត្រូវតែបង្ហាញកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងប្រតិបត្តិការដោះមីនរួមគ្នា។

អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា បានចាត់ទុកលក្ខខណ្ឌទាំង៣របស់ថៃ ជាលក្ខខណ្ឌមិនអាចទទួលយកបាននោះទេ ព្រោះកម្ពុជា ជាជនរងគ្រោះ ហើយថៃ ខ្លួនឯងទេ ដែលជាអ្នកឈ្លានពានមកលើកម្ពុជា។ សម្រាប់អ្នកជំនាញលក្ខខណ្ឌទាំងនេះ គួរតែថៃ ជាអ្នកអនុវត្តខ្លួនឯង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានឆ្នាំ២០២៥ បានឯកភាពតាមសំណើរបស់ប្រទេសថៃ ដែលបានស្នើសុំពន្យារពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពីថ្ងៃទី១៦ ខែធ្នូ ទៅថ្ងៃទី២២ ខែធ្នូ។ បើតាមប្រភពយោធាបានឱ្យដឹងថា មូលហេតុនៃការសុំពន្យារពេលកិច្ចប្រជុំនេះ គឺដោយសារប្រទេសថៃកំពុងស្វែងរកការបញ្ចប់ប្រតិបត្តិការសន្តិសុខ និងបង្កើតជំហររឹងមាំនៅព្រំដែន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រមុខការទូតថៃ អះអាងថា ថៃ មិនបដិសេធការជួយរបស់បរទេសក្នុងការបញ្ចប់សង្គ្រាមនោះទេ តែត្រូវមានអព្យាក្រឹត

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានអះអាងថា ថៃ មិនបដិសេធការជួយសម្របសម្រួលពីបរទេសក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ន…

អាម៉េរិក ប្រាប់ឱ្យថៃ ប្រញាប់ងាកមកអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព ខណៈរដ្ឋមន្ត្រីការពារជាតិថៃ និយាយទាំងព្រហើនមិនឱ្យភាគីទី៣លូកដៃ

ប្រមុខការទូតអាម៉េរិក បានទូរសព្ទទៅកំញើញរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយជំរុញឱ្យថៃ ប្រញាប់ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ