វិស័យស្រូវអង្ករនៅថៃ

ថៃព្រួយបារម្ភពីកូវីដ គ្រោងនឹងចុះកិច្ចព្រមព្រៀងលក់អង្ករឲ្យឥណ្ឌូនេស៊ីមួយឆ្នាំ១ លានតោន


រដ្ឋាភិបាលថៃគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីលក់អង្ករទៅឲ្យប្រទេសនេះឱ្យបានមួយលានតោនក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ។
ថៃព្រួយបារម្ភពីកូវីដ គ្រោងនឹងចុះកិច្ចព្រមព្រៀងលក់អង្ករឲ្យឥណ្ឌូនេស៊ីមួយឆ្នាំ១ លានតោន
ដោយ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​ណ​លោក ជូ​រី​ន ឡាក់​សា​នា​វិ​សិត បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ ចុងខែ​មីនា​នេះ​។ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង គ្របដណ្តប់​លើ​អង្ករ​បរិមាណ​ជិត​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល ៤ ឆ្នាំ​។

យ៉ាងណាមិញ ទោះបី​មាន​អនុស្សរណៈ​យោគយល់​គ្នា​មែន តែ​តម្លៃ​អង្ករ​នឹង​អាស្រ័យ​លើ​ការ​ប្រែប្រួល​តម្លៃ​ក្នុង​ទីផ្សារ​ប្រទេស​ទាំង​ពីរ និង​តម្លៃ​ទីផ្សារ​សកល​ផង​ដែរ​។

គួរ​រំឭក​ផង​ដែរ​ថា អំឡុង​ឆ្នាំ ២០១២ ដល់ ២០១៦ ថៃ​ធ្លាប់​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ប្រមាណ​ជាង ៩២​ម៉ឺន​តោន​រួច​មក​ហើយ ដែល​កាលពីមុន​ឆ្នាំ​២០១២ ប្រទេស​ទាំង​ពីរ​មិន​មាន​កិច្ចព្រមព្រៀង​នឹង​គ្នា​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ចង់​ជំរុញ​ផលិតកម្ម​ស្រូវ​ក្នុងស្រុក​ដោយ​ខ្លួនឯង​។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​ប្រឈម​មុខ​នឹង​កង្វះខាត​ការ​ផ្គត់ផ្គង់​អង្ករ​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។

គួរ​កត់​សម្គាល់ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ថៃ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​ទីផ្សារ​ពិភពលោក ដោយហេតុ​ថា ប្រាក់​បាត​មាន​តម្លៃ​ថ្លៃ ហើយ​វា​បាន​ធ្វើ​ឱ្យ​អង្ករ​ថៃ​មាន​តម្លៃ​ថ្លៃ​ជាង​របស់​ប្រទេស​ដៃគូ​ប្រកួតប្រជែង​ឯទៀត​។

បើ​យើង​ប្រៀបធៀប​តម្លៃ​នាំ​ចេញ​អង្ករ នៅ​តាម​ប្រទេស​នាំ​ចេញ​ធំ​ៗ​ក្នុង​ទ្វីបអាស៊ី​វិញ​ឃើញ​ថា អង្ករ​របស់​ថៃ​មាន​តម្លៃ​ជាងគេ​។ ជាក់ស្ដែង អង្ករ​ថៃ​មាន​តម្លៃ ៥៥០​ដុល្លារ​ក្នុង​មួយ​តោន ខណៈ​ប្រភេទ​អង្ករ​វៀតណាម​ដែល​ស្រ​ដៀង​អង្ករ​ថៃ​ដែរ​នោះ មាន​តម្លៃ​ត្រឹមតែ ៥១៣ ទៅ ៥១៧​ដុល្លារ​ក្នុង​មួយ​តោន ឥណ្ឌា ៣៩៨ ទៅ ៤០២ ដុល្លារ​ក្នុង​មួយ​តោន និង​ប៉ា​គី​ស្ថាន​មាន​តម្លៃ ៤៣៨ ទៅ ៤៤២ ដុល្លារ​ក្នុង​មួយ​តោន​៕

None



អត្ថបទបន្ទាប់


មេដឹកនាំអាមេរិកជួបពិភាក្សាជាមួយជប៉ុនឥណ្ឌា និងអូស្ត្រាលីដើម្បីរកយុទ្ធសាស្ត្រថ្មីទប់ជាមួយចិន

ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្មីៗនេះ បានជួបជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលសុទ្ធសឹងជាក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក…

វៀតណាមនឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសផលិតកែច្នៃបង្គារធំជាងគេក្នុងលោក

ប្រទេសវៀតណាមរំពឹងថា នឹងក្លាយជាប្រទេសមួយ ស្ថិតក្នុងចំណោមកំពូលប្រទេស ដែលជាអ្នកផលិតកែច្នៃបង្គារធំជាងគេក្នុងពិភពលោក ដោយសារតែភាពអំណោយផល នៃស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ