ជំនួបសម្ព័ន្ធមិត្តQuad

មេដឹកនាំអាមេរិកជួបពិភាក្សាជាមួយជប៉ុនឥណ្ឌា និងអូស្ត្រាលីដើម្បីរកយុទ្ធសាស្ត្រថ្មីទប់ជាមួយចិន


ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្មីៗនេះ បានជួបជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលសុទ្ធសឹងជាក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងការប្រឆាំងអំណាចយោធា និងសេដ្ឋកិច្ច ដែលកំពុងកើនឡើងយ៉ាងខ្លាំងពីប្រទេសចិន។ បើតាមអ្នកនាំពាក្យសេតវិមានអាមេរិក បាននិយាយថា ជំនួបប្រជុំជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តដែលហៅកាត់ថា ខ្វត (Quad) នឹងបង្ហាញពីសារសំខាន់នៃតួនាទីអាមេរិកក្រោមរដ្ឋការលោក Joe Biden ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ពីឆ្វេងមកស្តាំ៖ លោក Joe Biden ប្រធានាធិបតីអាមេរិក លោក Yoshihide Suga នាយរដ្ឋមន្ត្រីជប៉ុន លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា និង លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្រ្តាលី
ដោយ

នៅ​ក្នុង​ជំនួប​ពិភាក្សា​លើក​នេះ បាន​ធ្វើការ​ពិភាក្សា​ដោយ​ផ្តោត​លើ​យុទ្ធសាស្ត្រ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បញ្ហា​ពាក់ព័ន្ធ​នឹង​វិបត្តិ​អាកាសធាតុ​សកល​ផង​ដែរ​។

ក្រៅពី​នោះ​ប្រទេស​មហាអំណាច​ទាំង​៤ ក៏​បាន​លើកយក​បញ្ហា​ផ្សេង​ទៀត​មក​ពិភាក្សា ក្នុង​នោះ រួម​មាន បញ្ហា​លោហៈធាតុ​កម្រ ដែល​ជា​សមាសធាតុ​ចាំបាច់​សម្រាប់​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រិ​ច និង​ផលិតផល​ផ្សេង​ទៀត​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​។

គេ​សង្កេត​ឃើញ​ថា សហរដ្ឋអាមេរិក​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​ឡើង​វិញ នៅ​ចំ​ពេល​ដែល​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការ​បរទេស​យកចិត្តយកថ្លើម​ប្រទេស​ក្នុង​តំបន់​អាស៊ី​កាន់តែ​ខ្លាំង​ឡើង​ៗ​។

យ៉ាងណាមិញ​គេ​កត់សម្គាល់​ឃើញ​ថា អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​ហាក់​មាន​អារម្មណ៍ល្អ​ក្នុង​ការ​និយាយ​ជាមួយ​អា​មេ​រិ​ក​ឡើង​វិញ​ក្នុង​រដ្ឋបាល​លោក ចូ បៃ​ឌិន​នេះ ដែល​ពី​មុន​មក​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំង​៤ មិនសូវ​ជា​មាន​ភាពល្អូកល្អឺន នឹង​គ្នា​ប៉ុន្មាន​ទេ ជា​ពិសេស​គឺ​នៅ​អំឡុង​រដ្ឋការ​លោក ដូ ណា​ល់​ត្រាំ​តែ​ម្តង​។ ម្យ៉ាង​គឺ​ដោយសារ​តែ ប្រទេស​ជប៉ុន ឥណ្ឌា​និង អូស្ត្រាលី ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ រមែង​ត្រូវ​បាន​ចិន​ធ្វើទុក្ខបុកម្នេញ​ទាំង​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​។

សូម​រំឭក​បន្ដិច​ថា ចិន និង ត​ជប៉ុន​ជា​រឿយ​ៗ​តែងតែ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងកើត និង តំបន់​ប្រជុំ​កោះ​តេ​វ​យូរ​។ ចំណែក​ឥណ្ឌា និង ចិន​ឯណោះ​វិញ តែងតែ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ជា​ញឹកញាប់ នៅ​ក្នុង​តំបន់ កា​ស្មៀ (Kasmir) និង នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ជួរ​ភ្នំ​ហិមាល័យ​។ ដោយឡែក អូស្ត្រាលី និង ចិន​វិញ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ប្រទេស​ទាំង​ពីរ​បាន​តម្លើង​ពន្ធគយ​នាំ​ចូល លើ​ទំនិញ​រៀង​ៗ​ខ្លួន ដែល​ចុង​ក្រោយ​នេះ ចិន​បាន​សម្រេច​តម្លើង​ថ្លៃ​ពន្ធ​នាំ​ចូល​ស្រាក្រហម​របស់​អូស្ត្រាលី​ទ្វេ​ដង ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អូស្ត្រាលី​ក្តៅស្លឹកត្រចៀក​យ៉ាង​ខ្លាំង​។

យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត​ថា តើ​ក្រោយ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អា​មេ​រិ​ក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី​នេះ នឹង​មានការ​ព្រមព្រៀង​ជា​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​យក​មក​ទប់ទល់​នឹង​ឥទ្ធិពល​ចិន?
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំមហាអំណាចអាមេរិក-ចិនគ្រោងធ្វើឡើងនៅរដ្ឋអាឡាស្កាក្នុងសប្តាហ៍នេះ

ព័ត៌មាន
ជំនួបចរចារគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃ រដ្ឋការលោកចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង មន្ត្រីជាន់ខ្ពស់ចិន គ្រោងនឹងធ្វើឡើងនៅសប្តា…

ថៃព្រួយបារម្ភពីកូវីដ គ្រោងនឹងចុះកិច្ចព្រមព្រៀងលក់អង្ករឲ្យឥណ្ឌូនេស៊ីមួយឆ្នាំ១ លានតោន

ព័ត៌មាន
រដ្ឋាភិបាលថៃគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីលក់អង្ករទៅឲ្យប្រទេសនេះឱ្យបានមួយលានតោនក្នុងមួយឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ