វិស័យ សេដ្ឋកិច្ច

ក្រោយមានការរិះគន់ពីការធ្លាក់ចុះសេដ្ឋកិច្ច ថៃ បញ្ចេញថវិកា៤,៦ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច


ក្រោយមានការរិះគន់ និងការព្យាករពីការធ្លាក់ចុះសេដ្ឋកិច្ចលើសការរំពឹងទុកនៅឆ្នាំនេះ រដ្ឋាភិបាលថៃ បានបញ្ចេញកញ្ចប់ថវិកាប្រមាណ៤,៦ពាន់លានដុល្លារ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង។ តាមផែនការកញ្ចប់ថវិកា រដ្ឋាភិបាលថៃនឹងប្រើសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងស្តារវិស័យទេសចរណ៍។ ការដាក់ចេញកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ថៃនេះ ធ្វើឡើងចំពេលថៃ កំពុងប្រឈមនឹងបញ្ហាបំណុលគ្រួសារពលរដ្ឋកើនឡើងដល់ពិដាននៃផលិតផលក្នុងស្រុកសរុប (GDP) ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មរងការគំរាមកំហែងពី
វិស័យ សេដ្ឋកិច្ច
ដោយ

ក្រោយមានការរិះគន់ពីការធ្លាក់ចុះសេដ្ឋកិច្ច គណៈរដ្ឋមន្ត្រីថៃ បានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានទំហំរហូតដល់ប្រមាណ៤,៦ពាន់លានដុល្លារ ហើយតាមផែនការកញ្ចប់ថវិកានេះរដ្ឋាភិបាលថៃ នឹងប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់វិស័យ ទេសចរណ៍ ដើម្បីការពារសេដ្ឋកិច្ចពីភាពមិនប្រាកដប្រជាជាសកល។ បន្ថែមលើនេះ ថៃមានផែនការប្រើកញ្ចប់ថវិកានេះ បង្កើតការងារធ្វើដល់ពលរដ្ឋឲ្យបានប្រមាណជា៧,៤លានកន្លែង។

មកទល់ពេលនេះវិស័យទេសចរណ៍ ដែលជាជន្ទល់ដ៏សំខាន់មួយក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ចរបស់ថៃ កំពុងដាំក្បាលចុះ ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងរងការគំរាមកំហែងពីវិបត្តិសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលវិបត្តិនេះអាចទាញទម្លាក់ចំនួនភ្ញៀវទេសចរបរទេសពីតំបន់មជ្ឈិមបូព៌ាមកកម្សាន្តនៅប្រទេសថៃ ឱ្យមានការធ្លាក់ចុះ។ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ថៃទាក់ទាញភ្ញៀវទេសចរបរទេសបានត្រឹម១៤,៣លាននាក់ប៉ុណ្ណោះ មានការធ្លាក់ចុះប្រមាណជិត៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ក្រៅពីវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្មរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរនៅអាស៊ាននេះ ក៏បានបង្ហាញសញ្ញាមិនសូវល្អផងដែរ។ ជាក់ស្តែងការដោះដូរពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយចិននៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ សម្រេចបានជិត៥៨ពាន់លានដុល្លារកើនឡើងជាង២៦% ប៉ុន្តែការនាំចេញរបស់ថៃ ទៅចិន សម្រេចបានត្រឹមជាង១៧ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺមានឱនភាពពាណិជ្ជកម្មរហូតដល់ជាង២៣ពាន់លានដុល្លារ។

បច្ចុប្បន្នស្ថានភាពពាណិជ្ជកម្មរបស់ប្រទេសថៃ នៅពិបាកប៉ាន់ស្មាននៅឡើយ ដោយសារការចរចាពន្ធបដិការជាមួយអាម៉េរិក នៅមិនទាន់មានពន្លឺ ស្របពេលមានការបិទការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដោយសារការបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគីពីសំណាក់យោធាថៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពាណិជ្ជករ អាជីវករថៃ នៅក្នុងខេត្តចំនួន៧ កំពុងរងទុក្ខ ក្រោយយោធាថៃ បិទច្រកព្រំដែនជាមួយកម្ពុជា

ការដោះដូរពាណិជ្ជកម្មឆ្លងដែនទ្វេភាគីកម្ពុជា-ថៃ ដែលមួយថ្ងៃមានទំហំប្រមាណ១៥លានដុល្លារ បានចាប់ផ្តើមរអាក់រអួលក្រោយយោធាថៃ បានបិទច្រកព្រំដែនជាឯក…

លោក ត្រាំ អះអាងថា ចិនអាចទិញប្រេងអ៊ីរ៉ង់បាន និងជំរុញឱ្យចិនជួយទិញប្រេងអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២៤ មិថុនា ថា មហាយក្សចិន អាចបន្តទិញប្រេងពីអ៊ីរ៉ង់បាន បន្ទាប់ពីអ៊ីស្រាអែល និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ