Bitcoin នៅភូកេត

ថៃគ្រោងបើកទ្វារសាកល្បងទទួលយកប្រតិបត្តិការទូទាត់ Bitcoin នៅកោះទេសចរណ៍ដ៏ល្បីមួយ


លោក ភីឆៃ ជុនញ៉ាវ៉ាជីរ៉ា (Pichai Chunhavajira) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ត្រូវបានសារព័ត៌មានរាយការណ៍ថា ហាក់កំពុងបើកទ្វារទទួលយកការសាកល្បងនូវប្រតិបត្តិការទូទាត់ Bitcoin នៅលើកោះភូកេត ដែលជារមណីដ្ឋានទេសចរណ៍ដ៏ល្បីរបស់ខ្លួន។ លោកបានលើកឡើងថា ដំណើរការសាកល្បងនេះនឹងមិនបង្កផលប៉ះពាល់នោះទេ ដ្បិតវាអាចប្រតិបត្តិការតែនៅក្នុងរង្វង់កោះភូកេតប៉ុណ្ណោះ។
Bitcoin នៅភូកេត
ដោយ

លោក ភីឆៃ ជុនញ៉ាវ៉ាជីរ៉ា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានលើកឡើងថា រដ្ឋាភិបាលអាចបើកដំណើរការសាកល្បងទទួលយកការទូទាត់ Bitcoin នៅក្នុងកោះភូកេត ប៉ុន្តែមិនអនុញ្ញាតឲ្យវាក្លាយជាប្រព័ន្ធទូទាត់ជំនួសរូបិប័ណ្ណ ដែលមានស្រាប់នៅក្នុងប្រទេសឡើយ។ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation ដំណើរការបើកសាកល្បងលើការទូទាត់រូបិយបណ្ណគ្រីបតូនេះ ធ្វើឡើងក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់ការទទួលយករូបិយប័ណ្ណឌីជីថលនៅក្នុងតំបន់ ដើម្បីសម្រួលដល់ការទាក់ទាញភ្ញៀវទេសចរណ៍។

លោកបានការពារការសម្រេចចិត្តបែបនេះថា ក្រសួងនឹងមិនស្នើឱ្យ Bitcoin ជំនួសរូបិយប័ណ្ណដែលមានស្រាប់ឡើយ។ រាល់ប្រតិបត្តិការនៃការទូទាត់នេះ គឺស្ថិតក្នុងការសាកល្បងប៉ុណ្ណោះ ហើយរាល់ការទូទាត់គឺយករូបិយវត្ថុជាតិជាគោល។

លោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃរូបនេះ ក៏បានច្រានចោលរាល់ការព្រួយបារម្ភ ដែលលើកឡើងដោយធនាគារថៃ ទាក់ទងនឹងផលប៉ះពាល់នៃការប្រែប្រួលដ៏ខ្ពស់ និងរហ័សនូវរូបិយប័ណ្ណគ្រីបតូ ដោយបញ្ជាក់ថា Bitcoin អាចប្រើប្រាស់តែនៅក្នុងតំបន់សាកល្បងប៉ុណ្ណោះ ហើយវាក៏មិនមែនជាទុនបម្រុងបរទេសរបស់ប្រទេសនោះដែរ។

Bitcoin ត្រូវបានគេដឹងថា គឺជាឧបករណ៍នៃការទូទាត់ថ្មីមួយនៅលើពិភបលោក ដែលបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០០៨ ហើយដាក់ឲ្យជួញដូរនៅក្នុងឆ្នាំ២០០៩។ ចាប់តាំងពីពេលនោះមក ស្ថានភាពនៃការជូញដូរ គឺមានកំណើនជាបន្តបន្ទាប់ ប៉ុន្តែប្រទេសជាច្រើននៅលើពិភពលោកនៅមិនទាន់ទទួលស្គាល់ឧបករណ៍នៃការទូទាត់នេះនៅឡើយ៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យកម្រិតអតិផរណារបស់រុស្ស៊ី ស្ថិតក្នុងសញ្ញាប្រកាសអាសន្ន ហើយសេដ្ឋកិច្ចកំពុងឡើងកម្ដៅខ្លាំង?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងវេទិការប្រចាំឆ្នាំនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយទទួលស្គាល់ថា អតិផរណារបស់រុស្ស៊ី…

ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ស្នើឱ្យសភាលុបចោលពិដានបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក?

ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានស្នើឱ្យសភាអាម៉េរិក លុបចោលពិដានបំណុល៣១,៤ទ្រីលានដុល្លារ របស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ