គម្រោងវិនិយោគ

ថៃនឹងទទួលបានគម្រោងវិនិយោគមានទំហំជាង៨ពាន់លានដុល្លារពីក្រុមហ៊ុនធំៗនៅអាម៉េរិក


ក្រុមហ៊ុនអាម៉េរិកយ៉ាងហោចណាស់បីបានអះអាងថា ពួកគេនឹងមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសថៃ ដោយមានតម្លៃវិនិយោគសរុបរហូតដល់ជិត៨ពាន់៥រយលានដុល្លារ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសធំៗ ក្រុមហ៊ុនអាម៉េរិកទាំងនេះ មានដូចជាក្រុមហ៊ុនសេវាកម្មអាម៉ាហ្សូន(Amazon) ក្រុមហ៊ុនហ្គូហ្គល (Google) និងក្រុមហ៊ុនម៉ាយក្រូសូហ្វ (Microsoft)។
គម្រោងវិនិយោគ
ដោយ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងទទួលបានគម្រោងវិនិយោគដែលមានតម្លៃសរុបប្រមាណ៣០០ពាន់លានបាត ឫប្រមាណជាជិត៨ពាន់៥រយលានដុល្លារ ពីក្រុមហ៊ុនធំៗបីរបស់អាម៉េរិក រួមមាន ក្រុមហ៊ុនសេវាកម្មអាម៉ាហ្សូន (Amazon Web Services), ហ្គូហ្គល(Google) និងក្រុមហ៊ុនម៉ាយក្រូសូហ្វ (Microsoft)។ លោក ឆៃ វ៉ាឆារ៉ុន ( Chai Wacharonke ) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េ​រិកទាំងបីនេះ នឹងវិនិយោគនៅក្នុងមួយក្រុមហ៊ុនតម្លៃ១០០ពាន់លានបាត ឫប្រមាណជាជាង២ពាន់៨រយលានដុល្លារ។

បើតាមសេចក្តីរាយការណ៍ដាច់ដោយឡែកមួយរបស់រដ្ឋាភិបាលថៃ ក្រុមហ៊ុនសេវាកម្មអាម៉ាហ្សូន ក៏គ្រោងនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយ ដែលមានទំហំវិនិយោគ៥ពាន់លានដុល្លារក្នុងរយៈពេល១៥ឆ្នាំផងដែរ។ លោក ឆៃ បាននិយាយថា នាយករដ្ឋមន្ត្រីថៃ មានទំនុកចិត្តថា ការវិនិយោគរបស់ក្រុមហ៊ុនសេវាកម្មអាម៉ាហ្សូន នឹងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេស" ហើយថា ការវិនិយោគដោយ ម៉ាយក្រូសូហ្វ និងហ្គូហ្គល ក៏កំពុងសិក្សាផែនការវិនិយោគសម្រាប់មជ្ឈមណ្ឌលទិន្នន័យធំនៅក្នុងប្រទេសថៃ ផងដែរ។

នៅពេលនេះលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ កំពុងតែស្ថិតនៅក្នុងទឹកដីអាម៉េ​រិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC រយៈពេលបីថ្ងៃនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងស្រុកថៃ នៅក្នុងដំណើរនៅអាម៉េ​រិកនៅពេលនេះ លោកនាយករដ្ឋមន្រ្តីថៃ កំពុងតែបង្ហាញពីចក្ខុវិស័យរបស់រដ្ឋាភិបាលរបស់លោក ក្នុងការជំរុញប្រទេសថៃឆ្ពោះទៅមុខ។

លោកបានជួប និងធ្វើការជាមួយនឹងក្រុមហ៊ុនអាម៉េ​រិកនានា ដោយគូសបញ្ជាក់ពីភាពបើកចំហរបស់ប្រទេសថៃ ចំពោះការវិនិយោគ។ នៅក្នុងដំណើរនេះ លោក បានជួបជាមួយនឹងតំណាងក្រុមហ៊ុនលក់រាយដ៏ធំអាម៉េ​រិក គឺក្រុមហ៊ុន Walmart ក្រុមហ៊ុន Western Digital ក្រុមហ៊ុន ហ្គូហ្គល និងក្រុមហ៊ុន Microsoft ជាដើម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជារំពឹងឆ្នាំ២០២៤ ជាឆ្នាំរស់ឡើងវិញនៃវិស័យទេសចរណ៍ ខណៈអ្នកជំនាញស្នើឱ្យធ្វើកំណែទម្រង់ផលិតផល និងសេវាកម្មមួយចំនួន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសុទិដ្និនិយមខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំ…

មេភាគហ៊ុនរំពឹងចំនួនគណនីជួញដូរកើនដល់១០ម៉ឺន ត្រឹមឆ្នាំ២០២៤ ទោះបច្ចុប្បន្នការជួញដូរមានទំនោរធ្លាក់ចុះ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពទីផ្សារភាគហ៊ុននៅកម្ពុជា ដោយរំពឹងគណនីជួញដូរនឹងកើនពី៥ម៉ឺនគណនី នៅត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ