តំបន់សមុទ្រ

ថៃ នឹងបង្កើតគណៈកម្មការ ដើម្បីដោះស្រាយបញ្ហានៅតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា


នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសរួម (JTC) មួយនៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ដើម្បីចរចាលើបញ្ហាជម្លោះកម្មសិទ្ធិដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកងប៉ុស្តិ៍។
តំបន់សមុទ្រ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលថៃ នឹងបង្កើតគណៈកម្មការបច្ចេកទេសរួមមួយ (JTC) ដើម្បីដោះស្រាយបញ្ហាមួយចំនួននៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងប្រទេសកម្ពុជា។ លោកស្រីនឹងបញ្ជូនផែនការនេះទៅគណៈរដ្ឋមន្ត្រីរបស់លោកស្រីនៅពីរសប្ដាហ៍ខាងមុខនេះ។

លោកស្រី ផែថងថាន បាននិយាយថា គណៈកម្មការ JTC នឹងបន្តកិច្ចពិភាក្សាជាមួយនឹងកម្ពុជា ជុំវិញតំបន់ទាមទារសំណងត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្រថៃ ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ខណៈដែលរដ្ឋាភិបាលថៃ មុនៗមិនទទួលបានជោគជ័យក្នុងការបង្កើតគណៈកម្មការ JTC ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានេះទេ។

បើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីការពារជាតិថៃ លោក ភុមថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) នឹងដឹកនាំគណៈកម្មការ JTC ខណៈដែលលោកមានតួនាទីជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ។

លោក ភុមថាម ក៏បាននិយាយដែរថា ក្រសួងការបរទេស ក្រុមប្រឹក្សាសន្តិសុខជាតិ និងស្ថាប័នពាក់ព័ន្ធសុទ្ធតែបានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាយន្តការដ៏ល្អបំផុតសម្រាប់ដោះស្រាយជម្លោះ។ ប្រទេសថៃ និងកម្ពុជា បានទាមទារដែនអធិបតេយ្យនៅតំបន់ត្រួតស៊ីគ្នាដែលគ្របដណ្ដប់លើដែនទឹកទំហំ២ម៉ឺន៧ពាន់គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អគារសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៤ កម្ពស់ ៣៦ជាន់ និងអគារខុនដូកម្ពស់ ៣៨ជាន់ របស់ក្រុមហ៊ុន ឌឹផ្លរ៉ា បើកការដ្ឋានសាងសង់ទន្ទឹមគ្នា នៅកណ្ដាលក្រុងភ្នំពេញ

ក្រុមហ៊ុន ឌឹផ្លរ៉ា (The Flora ) ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដ៏ធំ បានចាប់ដៃគូរ រួមគ្នាជាមួយនឹង Accor Group បើកការដ្ឋាន…

ឡាវ អាចក្លាយជាប្រទេសផ្គត់ផ្គង់រ៉ែប៉ូតាស្សូមធំជាងគេលំដាប់ទី៣នៅលើពិភពលោក

កំពុងរៀបចំខ្លួនក្នុងការឈានឆ្ពោះទៅក្លាយជាប្រទេសដែលផ្គត់ផ្គង់រ៉ែប៉ូតាស្យូមធំលំដាប់ទី៣នៅលើពិភពលោកបន្ទាប់ពីរុស្ស៊ី និងកាណាដា។ បរិមាណធនធានរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ