ថៃប្តេជ្ញាតម្លើងប្រាក់ឈ្នួលអប្បបរមាដល់៤០០បាតនៅក្នុងមួយថ្ងៃ

រដ្ឋាភិបាលថៃថ្មីប្ដេជ្ញាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថៃឲ្យដល់កម្រិតជាង១១ដុល្លារ


រដ្ឋាភិបាលថៃថ្មីដែលដឹកនាំដោយលោក ស្រ៊ីថា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី បានប្រកាសពីការប្តេជ្ញាចិត្តដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់កម្រិតរហូតដល់៤០០បាត ឬជាង១១ដុល្លារឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ថៃប្តេជ្ញាតម្លើងប្រាក់ឈ្នួលអប្បបរមាដល់៤០០បាតនៅក្នុងមួយថ្ងៃ
ដោយ

នាយករដ្ឋមន្រ្តីថៃរូបនេះបានអះអាងថា នេះគឺជាការប្តេជ្ញាចិត្ត ហើយរដ្ឋាភិបាលនឹងធ្វើការជាមួយនឹងកម្មករ និងនិយោជក ដើម្បីធានានិរន្តភាពទាំងការងារ និងការចំណាយ

លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃឲ្យដល់កម្រិតខ្ពស់បំផុត គឺ៤០០បាត ឫប្រមាណជាង១១ដុល្លារឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation។

នាថ្ងៃទីពីរនៃសេចក្តីប្រកាសអំពីគោលនយោបាយរបស់ខ្លួន លោក ស្រ៊ីថា បាននិយាយថា រដ្ឋាភិបាលនឹងចរចាជាមួយកម្មករ និងនិយោជក ដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាដល់កម្រិតសមស្រប ហើយក៏នឹងចូលរួមធានានិរន្តភាពការងារ និងការចំណាយរបស់ក្រុមហ៊ុន។ លោកបានបន្តថា ប្រទេសថៃមានសំណាងដែលមានអ្នកអត់ការងារធ្វើតិចជាង១ភាគរយ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមា រដ្ឋាភិបាលរបស់លោក ស្រ៊ីថា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ ក៏ត្រូវដោះស្រាយបញ្ហាការងារ ដូចជាសិទ្ធិមនុស្ស និងសន្តិសុខផងដែរ។ ហើយរាជរដ្ឋាភិបាលនឹងផ្តល់សេវាតែមួយគត់ ដើម្បីធានាបាននូវអត្ថប្រយោជន៍ជាអតិបរមាដល់និយោជក និងកម្មករចំណាកស្រុក។ ជាមួយគ្នានេះរដ្ឋាភិបាលថៃ ក៏បានបង្ហាញពីវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីដូចជាការបង្កើតប្រាក់ចំណូលពីវិស័យទេសចរណ៍ជាដើម។

ពាក់ព័ន្ធនឹងគោលនយោបាយនេះ គណបក្សឆ្ពោះទៅមុខនិងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនៅក្នុងសភា បានសម្តែងការព្រួយបារម្ភ ប៉ុន្តែលោក ស្រ៊ីថា បានព្យាយាមពន្យល់ ដើម្បីបន្ធូរបន្ថយកង្វល់របស់គណបក្សទាំងពីរ ដោយថារដ្ឋាភិបាលមិនអាចបំភ្លេចទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទេ បន្ទាប់ពីលោកបានចុះអង្កេតតំបន់ជាច្រើន ដើម្បីស្តាប់សំឡេងប្រជាពលរដ្ឋ។

លោកបាននិយាយថា លោកបានតែងតាំងរដ្ឋមន្ត្រីក្រសួងការងារ គឺលោក ភីផាត រ៉ាឆាគិតប្រាកាន ( Pipat Ratchakitprakarn) ដើម្បីចរចាជាមួយវិស័យឯកជនលើបញ្ហាទាក់ទងនានា ដោយរួមទាំងកង្វល់របស់អ្នកនៅក្រៅប្រព័ន្ធដូចជាអ្នករត់ម៉ូតូឌុប និងអ្នកបើកបរតាក់ស៊ី ព្រមទាំងច្បាប់ការងារហួសសម័យនានា៕

ដោយ: សរ សុជាតិ




អត្ថបទបន្ទាប់


តើអ្វីជាកត្តាប្រឈមសម្រាប់ការលក់ iPhone 15 នៅលើទីផ្សារក្នុងប្រទេសចិន?

ក្រុមហ៊ុន Apple ហាក់ដូចជាកំពុងប្រឈមមុខនឹងបញ្ហាអនាគតដ៏អាប់អួនៅប្រទេសចិនក្នុងការកំពុងប្រជែងជាមួយក្រុមហ៊ុន Huawei របស់ចិន ដែលទើបបានបញ្ច…

ជប៉ុនបង្កើនទំនាក់ទំនងសន្តិសុខជាមួយតៃវ៉ាន់ បើទោះបីដឹងថា ចិនអាចខឹងសម្បារ

ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ជប៉ុននៅតែរក្សាទំនាក់ទំនងទ្វេភាគីជាមួយកោះនេះ តាមរយៈសមាគមផ្លាស់ប្តូរជប៉ុន-តៃវ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ