ដំណាំកញ្ឆា

ថៃ ព្រមានចាត់វិធានការលើអ្នកលួចនាំកញ្ឆាចេញក្រៅប្រទេស ដែលអាចជាប់គុក១០ឆ្នាំ និងពិន័យជាប្រាក់ធ្ងន់ធ្ងរ


វាហាក់ដូចជាយឺតពេលទៅហើយសម្រាប់រដ្ឋាភិបាលទីក្រុងបាងកក ក្នុងការស្តារមុខមាត់ឡើងវិញ បន្ទាប់ពីការបើកចំហរច្បាប់កញ្ឆាសេរីកាលពីពេលកន្លងទៅ បានត្រឡប់មកលងបន្លាច និងបង្កើតជាស្រមោលអន្ធកាល វាយប្រហារសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាតិខ្លួនឯងនៅលើឆាកអន្តរជាតិ។
ដំណាំកញ្ឆា
ដោយ

បច្ចុប្បន្នប្រទេសថៃ កំពុងរងការតាមដាន និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរអន្តរជាតិ ដែលចាត់ទុកប្រទេសអាស៊ានមួយនេះថា ជាប្រភពមេខ្លោងធំ នៃការហូរចេញនូវគ្រឿងញៀន និងកញ្ឆា បន្ទាប់ពីប្រទេសមួយចំនួនបានរកឃើញ និងស្ទាក់ចាប់បានគ្រឿងញៀន និងកញ្ឆាដ៏សន្ធឹកសន្ធាប់ជាបន្តបន្ទាប់
សារព័ត៌មាន The Nation បានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពដ៏អាម៉ាស់ និងទាល់ច្រកនេះស្ថាប័នពាក់ព័ន្ធជាច្រើនរបស់រដ្ឋាភិបាលថៃ បានបង្ខំចិត្តចេញសេចក្ដីប្រកាសព្រមានជាបន្ទាន់ដល់អ្នកដំណើរទាំងអស់ហាមដាច់ខាតមិនឱ្យលួចលាក់នាំយកកញ្ឆា ឬសារធាតុញៀនផ្សេងៗចេញទៅក្រៅប្រទេស សូម្បីតែបន្តិចបន្តួចក៏ដោយ។ វិធានការក្តៅនេះភ្ជាប់មកជាមួយទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ គឺការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ១,០០០ដុល្លារក្នុងមួយគីឡូក្រាម ឬក៏អាចរងការពិនិត្យពិន័យរហូតដល់៤ដង នៃតម្លៃទំនិញថែមទៀតផង។
នាយកដ្ឋានវេជ្ជសាស្ត្រ និងឱសថបុរាណ នៃក្រសួងសុខាភិបាលថៃ បានចេញមុខទទួលស្គាល់ការពិត និងព្រមានពលរដ្ឋខ្លួនឯងថា ការដាក់កញ្ឆាតាមខ្លួនទៅកាន់ប្រទេសដទៃ គឺជាបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបើទោះបីជាច្បាប់នៅក្នុងប្រទេសថៃ ព្យាយាមលាបពណ៌កញ្ឆាថា ជារុក្ខជាតិឱសថព្យាបាលជំងឺយ៉ាងណាក៏ដោយ ព្រោះនៅលើឆាកអន្តរជាតិសារធាតុនេះនៅតែជាគ្រឿងញៀនខុសច្បាប់ដដែល។
ជាមួយគ្នានេះ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅក្នុងប្រទេសថៃ ក៏កំពុងតែរឹតបន្តឹងប្រព័ន្ធសន្តិសុខកាន់តែខ្លាំង ដោយការដាក់បញ្ចូលបច្ចេកវិទ្យាកាំរស្មីអ៊ិចកម្រិតខ្ពស់ភ្ជាប់ដោយប្រព័ន្ធកុំព្យូទ័រ ដែលមានសមត្ថភាពអាចមើលធ្លុះ និងបង្ហាញរូបភាពច្បាស់ក្រឡែតនូវរាល់សារធាតុសរីរាង្គក្រាស់ៗ ឬរុក្ខជាតិឱសថដែលស្ថិតក្រោមការគ្រប់គ្រងដូចជាកញ្ឆា ដែលលាក់ទុកក្នុងបាតវ៉ាលី។
អ្វីដែលជាការឆ្លុះបញ្ចាំងពីការធ្លាក់ចុះផ្នែកសីលធម៌ និងការគ្រប់គ្រងនោះ គឺសូម្បីតែអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ថៃ ក៏ត្រូវបង្ខំចិត្តដាក់ចេញវិធានការហាមដាច់ខាតមិនឱ្យក្រុមនាវិក និងបុគ្គលិកអាកាសចរណ៍ទាំងអស់ទទួលយកកញ្ចប់បញ្ញើ ឬដឹកជញ្ជូនទំនិញរបស់អ្នកដទៃឡើយ។ ការរឹតបន្តឹងផ្ទៃក្នុងដ៏គួរឱ្យខ្មាសអៀននេះបានកើតឡើងភ្លាមៗ បន្ទាប់ពីស្ត្រីអ្នកបម្រើការងារលើយន្តហោះម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ត្រូវបានអាជ្ញាធរចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងទីក្រុងមែលប៊ន ពីបទលបលួចរត់ពន្ធថ្នាំញៀនហេរ៉ូអ៊ីនទម្ងន់ជាង១គីឡូក្រាមចូលទៅកាន់ប្រទេសអូស្ត្រាលីកាលពីដើមសប្ដាហ៍កន្លងទៅ។
បើទោះបីទីក្រុងបាងកក ព្យាយាមបង្កើតច្បាប់គ្រប់គ្រងកញ្ឆាក៏ដោយ តែការបង្ក្រាបការរត់ពន្ធកញ្ឆា និងគ្រឿងញៀនពីសំណាក់អាជ្ញាធររបស់ប្រទេសមួយចំនួនជាបន្តបន្ទាប់ វាបានបន្សល់ទុកនូវផលវិបាក និងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ ហើយការប្រកាសរឹងបន្តឹងលើពលរដ្ឋខ្លួនឯងនៅពេលនេះ វាហាក់បីដូចជាការដើរតាមបិទបាំងកំហុសនយោបាយដ៏ធំមួយ ដែលរដ្ឋាភិបាលខ្លួនឯងជាអ្នកបង្កើតឡើងតែប៉ុណ្ណោះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ការដឹក​ទំនិញ​ពី​ប្រទេស​ទី៣ ឆ្លងកាត់វៀតណាម មកកម្ពុជា នៅតែជួបបញ្ហាកកស្ទះ ខណៈក្រសួងពាណិជ្ជកម្ម កំពុងចរចាជាមួយវៀតណាម ដើម្បីដោះស្រាយ

មកទល់ពេលនេះ មានរយៈពេលជាង១ខែហើយ​ ដែលគយវៀតណាម បានបង្កើនការរឹតបន្តឹងលើទំនិញទាំងឡាយណា ដែលដឹកចេញ-ចូលពីប្រទេសទី៣ ឆ្លងកាត់ដែនដីវៀតណាម ហ…

សង្គ្រាម​សេដ្ឋកិច្ចនៅ​អាស៊ី​កាន់​តែក្តៅ​គគុក! ចិន ចេញមុខព្រមាន ជប៉ុន-ឥណ្ឌា ក្រោយចុះកិច្ចព្រមព្រៀងជាង១០០

សង្គ្រាមសេដ្ឋកិច្ច និងការប្រកួតប្រជែងឥទ្ធិពលនៅអាស៊ីកំពុងឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីចិន បានចេញមុខព្រមានជាផ្លូវការទៅកាន់ជប៉ុន និងឥណ្ឌា ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ